ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ជួបសំណេះ​សំណា​ល សួរសុខទុក្ខដល់កងកម្លាំងនគរបាល ដែលកំពុងបំរើការងារ ការពារថែរក្សា សុខសុវត្ថិ​ភាព សណ្ដាប់ធ្នាប់ សាធារណៈ​​ ជូនប្រជា​ពលរដ្ឋនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋ​បាល…..

ខេត្តមណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃចន្ទ ១០​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥​៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ​ លោក ឧត្តម​សេនី​យ៍​ត្រី ទៀង សៅរតន៍ ស្នងការរងទទួល​ផែនអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹក​នាំ​លោក ស្នងការរងចុះជួបសំណេះ​សំណា​ល សួរសុខទុក្ខដល់កងកម្លាំងនគរបាល ដែលកំពុងបំរើការងារ ការពារថែរក្សា សុខសុវត្ថិ​ភាព សណ្ដាប់ធ្នាប់ សាធារណៈ​​ ជូនប្រជា​ពលរដ្ឋនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋ​បាល បាននាំយកអំណោយ​និងថវិកា​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាល​ជាតិ និង លោកជំទាវ ចែកជូនដល់កង​កម្លាំង​អធិការដ្ឋានស្រុកពេជ្រាដាថវិកា ចំនួន ​៥០​០​,០​០០៛ , ភេសជ្ជៈ ១០កេស , មីម៉ាម៉ា ១កេសធំ , ត្រីខ ១កេសធំ និងប៉ុស្តិ៍នគរបាលរដ្ឋ បាលទាំង ៤ប៉ុស្តិ៍ ដោយមួយប៉ុស្តិ៍ៗទទួលបានរួមមាន ៖ ថវិកា ចំនួន ​៥០០,០០០៛ , ភេសជ្ជៈ ១០កេស , មីម៉ាម៉ា ១កេសធំ , ត្រីខ ១កេសធំ និងបងប្អូនប្រជាការពារចំនួន ៦០ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ព្រមទាំងបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តម សេនីយ៍ អគ្គស្នងការនគរបាលជាតិនិង លោកជំទាវដល់កងកម្លាំងនគ​របាលជាតិ ដែលកំពុងឈរជើងនៅតាមប៉ុស្តិ៍រដ្ឋបាលបណ្ដាអធិការស្រុក និងជំរុញអោយកងកម្លាំង​នគរបាលយើង បង្កើនការយកចិត្តទុកដាក់ អនុវត្តការងារឲ្យ បានល្អប្រសើរក្នុងតួនាទី បំពេញការងារជូនជាតិមាតុ​ភូមិ ក៏សូមឲ្យបន្តការសហការល្អជាមួយបងប្អូនប្រជាការពារ បង្កើនការយាមល្បាតតាមតំបន់របស់ខ្លួនគ្រប់គ្រង។ ក៏បានថ្លែងអំណរ​គុណដល់បងប្អូន​និងជូនពរឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published.