ខេត្តមណ្ឌលគិរី ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកទស្សនាកម្សាន្តសប្បាយនៅខេត្តមណ្ឌលគិរី រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ សរុបចំនួន:២៤.៩១២នាក់ ធៀបឆ្នាំ២០២៤ កើនឡើងចំនួន:១៥,៨៤% ។
លោកថា ក្នុងនោះភ្ញៀវទេសចរជាតិចំនួន២៤.១១៨នាក់ កើនឡើងចំនួន ១៦.៦៩% ចំណែកភ្ញៀវទេសចរអន្តរជាតិចំនួន៧៩៤នាក់ មានការថយចុះចំនួន ៥,១៣% ។
គួរជម្រាបដែរថា រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រៅតែពីការជួបជុំនៅទីតាំងសង្ក្រាន្ត នៅតាមតំបន់រមីយដ្ឋាននានា ក៏មានភ្ញៀវទេសចរច្រើនកុះករទៅកម្សាន្តផងដែរ ៕