ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រយៈពេល៨ខែ កម្ពុជានាំចេញអង្ករជិត ៥០ម៉ឺនតោន ទទួលបានចំណូល ៣៤៨លានដុល្លារ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២ ៨០៣តោន គិតជាទឹកប្រាក់​ ៣៤៨លានដុល្លារអាមេរិក។

អង្ករជិត៥០ម៉ឺនតោនេះ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២ ៦៩១ តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១១៦ ៣២០ តោន គិតជាទឹកប្រាក់ចំនួន ៦៨.៨៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៦២ ១៥៨ តោន គិតជាទឹកប្រាក់ចំនួន ៤៣.៥០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៧ ៤១១ តោន គិតជាទឹកប្រាក់ចំនួន ៥៩.៤៨ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៨៧% ប្រភេទអង្ករសគ្រាប់វែង ៩.៧២% អង្ករចំហ៊ុយ ១% អង្ករសរីរាង្គចំនួន ១.៨៣% និងអង្ករផ្សេងៗចំនួន ០.៤៥% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ១១១៤.២៥ លានដុល្លារសហរដ្ឋអាមេរិក៕

 

Leave a Reply

Your email address will not be published.