ខេត្តរតនគិរី៖ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អង្គភាពសំណេរអមតៈ មានកិត្តិយស សូមធ្វើការកែតម្រូវព័ត៌មាន របស់ខ្លួន ដែលបានចុះផ្សាយ កាលពីថ្ងៃទី7 ខែមករា ឆ្នាំ2025 ដែលមានចំណងជើងថា: តើឱ្យប្រជាពលរដ្ឋ ទុកចិត្តអ្វីបានទៀតទៅ បើអ្នកអនុវត្តច្បាប់ ប្រឹងស្រែកឡូងៗ ថា: ឱ្យគេគោរពច្បាប់ ប៉ុន្តែខ្លួនឯងមិនគោរពច្បាប់នោះ……..
យោង កិច្ចប្រជុំសម្របសម្រួល នៅមន្ទីរព័ត៌មានខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី8 ខែមករា ឆ្នាំ2025 ដឹកនាំកិច្ចសម្របសម្រួល ដោយលោក កុលផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងភាគីពាក់ព័ន្ធ
យោងលិខិតជូនដំណឹង របស់ឱសថការី ហ៊ង វណ្ណលីដា ចុះថ្ងៃទី8 ខែមករា ឆ្នាំ2025 ដែលបានស្នើមក អង្គភាព សារព័ត៌មាន សំណេអមតៈយើង ឲ្យកែតម្រូវព័ត៌មានឡើងវិញ ដែលមានខ្លឹមសារដូចខាងក្រោម:
ឱសថស្ថាន រតនៈណារ៉ុង ដែលនាងខ្ញុំ ហ៊ង វណ្ណលីដា ជាអ្នកទទួលខុសត្រូវគឺមាន÷
១. លិខិតអនុញ្ញាត្តិ ចេញដោយរដ្ឋបាល ខេត្តរតនគិរី
២. មានអាជ្ញាប័ណ្ណ គណៈវិជ្ជាជីវៈឱសថការី របស់ក្រុមប្រឹក្សា ឱសថការីខេត្តរតនគិរី
៣. មានឱសថការី ទទួលខុសត្រូវ តាមបច្ចេកទេស
៤. ធ្វើការបញ្ជាទិញ និងលក់ដូរឱសថ តាមលក្ខណៈបច្ចេកទេស របស់
ក្រសួងសុខាភិបាល
អង្គភាពសារព័ត៌មាន សំណេរអមតៈ យើងខ្ញុំ សូមទទួលយក ខ្លឹមសារ និងការបកស្រាយ ឡើងវិញ ជូនចំពោះឱសថការី ហ៊ង វណ្ណលីដា
ស្របទៅតាមច្បាប់ ស្តីពី: របបអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈអ្នកសារព័ត៌មាន
សូមរំលឹកផងដែរថា: កាលពីថ្ងៃទី7 ខែមករា ឆ្នាំ2025 អង្គភាពយើងខ្ញុំ មិនមានបំណង ផ្សព្វផ្សាយ ព័ត៌មានដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ឱសថការី ហ៑ង វណ្ណលីដា នោះឡើយ
ដោយពេលនោះ ក្រុមការងារយើង បានប្រទះឃើញ ស្ត្រីវ័យ កណ្ដាលម្នាក់ ដែលគេបានស្គាល់ ហើយហៅឈ្មោះតៗគ្នាថា: ឈ្មោះ ចែស្រី គាត់បានឈរផ្សំថ្នាំនៅក្នុងឱសថស្ថាន ដែលមាន យីហោថា: រតនៈណារ៉ុង
នៅពេលដែល អង្គភាពយើងធ្វើការចុះផ្សាយ មិនបានប្រមូល យកព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ហើយមិនដឹងថា: ឈ្មោះ ចែ ស្រី នោះជាជំនួយការ លក់ថ្នាំពេទ្យ ទើបតែពេលនេះ បានអង្គភាពយើង បានដឹងថា: ឈ្មោះ ចែស្រី គឺជាជំនួយការ ឱសថការី របស់ទីតាំងឱសថ ដែលមាន ស្លាកយីហោថា: ឱសថស្ថាន រតនៈ ណារ៉ុង អាស្រ័យហេតុនេះ សូមមហាជនកុំមានការយល់ច្រឡំ
អង្គភាពសំណេរអមតៈយើងខ្ញុំ សូមធ្វើការ កែតម្រូវព័ត៌មាន ដូចមានខ្លឹមសារ នៅក្នុងចំណុចទី 1 ទី 2 ទី 3 និងទី 4 ខាងលើឡើងវិញ…..
ហេតុនេះសូមឱសថការី ហ៊ង វណ្ណលីដា ទទួលយក ដោយការអព្យាស្រ័យ និងសូមក្តីអនុគ្រោះ នូវកំហុសខុសឆ្គង ផ្នែកវិជ្ជាជីវៈ ផងចុះ និងសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
ធ្វើនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ2025
ចាងហ្វាងជឹមទូច