ខេត្តមណ្ឌលគិរី÷ នៅថ្ងៃទី ១២ ខែមករាឆ្នាំ២០២៥ គ្រួសាររងគ្រោះដោយអគ្គីភ័យ ទទួលបានអំណោយពីលោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សា ស្លឹម អភិបាលរងស្រុក និងសហការីបាននាំយកអំណោយចែកជូនលោក ខ្វែង ក្រាក់ និងក្រុមគ្រួសារ ជួបការរងគ្រោះហានិភ័យករណីអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី
ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុងនោះអំណោយដែរត្រូវទទួលបានរួមមានថវិកាចំនួន ១.០៤០.០០០រ និងសម្ភារៈប្រើប្រាស់ រូមមាន ស័ង្កសីចំនួន ២០ សន្លឹក ដែកគោល5សុង ចានឆ្នាំងសំលៀកបំពាក់មុងភួយកន្ទេលសម្ភារៈសិក្សាមានប៊ិចសៀវភៅនិងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ
ក្នុងនោះក៏មានការចូលរួមពីសប្បុរជននានារួមមាន១. ឯកឧត្តម ថង សាវុន ថវិកាចំនួន៣០០.០០០រ .២ អ្នកឧកញ៉ាអានម៉ាឌី ថវិកាចំនួន ២៥០.០០០រ .៣ឯកឧត្តម អ៊ូង កុសល់ ចំនួន២០០.០០០រ .៤ ក្រុមការងារថ្នាក់ស្រុកចុះឃុំរយ៉ ថវិកាចំនួន២៥០.០០០រ .៥ យុវជន ស ស យ ក ស្រុកកោះញែកថវិកាចំនួន១៦០.០០០រ . ៦ ក្រុមប្រឹក្សាឃុំរយ៉ ថវិកាចំនួន១៣០.០០០រ .៧ ក្រុមប្រឹក្សានិងគណៈអភិបាលស្រុកកោះញែកបានទិញសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគសរុបថវិកាចំនួន៦០០.០០០រ និងសម្ភារៈរបស់កាកបាទក្រហមកម្ពុជាខេត្តមួយចំនួនទៀតផងដែរ។
គួបញ្ជាក់ផងដែរថាករណីហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសារនេះ វេលាម៉ោង៩ និង១០ នាទីព្រឹកថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៥ នៅចំណុចភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទំហំផ្ទះដែលត្រូវខូចខាតទាំងស្រុងមានទំហំ ៥ ម៉ែត្រគុណនិង ៦ ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្ដារ ប្រក់ស័ង្កសី
មូលហេតុនៃការឆេះផ្ទះនេះ បណ្ដាលមកពីភ្លេីងឆេះព្រៃរាលទៅឆេះផ្ទះដែលម្ចាស់មិននៅផ្ទះ បណ្ដាលឱ្យឆេះអស់ទាំងស្រុង។
នាឱកាសនោះលោក សីទូច អភិបាលស្រុកកោះញែកបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខលើកទឹកចិត្តពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងបានផ្តាំផ្ញើដល់អ៊ុំពូមីងត្រូវចេះថែទាំសុខភាពនិងជូនពរអ៊ុំពូមីងទទួលបានសុខភាពល្អរឹងមាំ
លោក ខ្វែង ក្រាក់ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សី ទូច អភិបាលនៃខណៈអភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលទុក្ខលំបាករបស់គាត់ពេលដែលគាត់កំពុងតែមានភាពខ្វះខាតដោយសារភ្លើងឆេះផ្ទះសូមជូនពរលោក សី ទូច អភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងសូមបួងសួងវត្ថុស័ក្កសិទ្ធនៅក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕