ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អញ្ជេីញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៅក្នុងសាលាខេត្តដោយ មនោសញ្ចេតនា…

ខេត្តក្រចេះ ៖ នារសៀល , ថ្ងៃពុធ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត ក្រចេះ អញ្ជេីញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅសាលាខេត្ត ក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ជាថ្ងៃភ្ជុំបិណ្ឌធំប្រពៃណីជាតិខ្មែរ ។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម មាន ប្រសាសន៏ លេីកទឹកចិត្ត និងកោតសរសេីរដល់មន្រ្តី ក្រោមឱវាទទាំងអស់ រួមនិងមន្រ្តីជាប់កិច្ចសន្យា ដែលបានខិតខំអនុវត្តការងារតាមជំនាញរៀងៗខ្លួន នៅរយៈពេលកន្លងមក សម្រេចដោយជោគជ័យ និងប្រកបដោយមោទក ។


ជាមួយគ្នានេះ ឯកឧត្តម អភិបាល ខេត្ត មានប្រសាសន៍បន្ត ថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីសាលាខេត្តទាំងអស់ ដែល បានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែនភូមិភាគឦសាននៃប្រទេស កម្ពុជា រួមជាមួយនិងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយក្តីមោទន ។


លេីសពីនេះ ឯកឧត្តម អភិបាល មានប្រសាសន៍ បន្ថែម និងផ្តាំផ្ញេីដល់មន្រ្តីរាជការ និងមន្រ្តី ជាប់កិច្ចសន្យាទាំងអស់ ឱ្យចេះស្រឡាញ់ និងសាមគ្គីគ្នាដោយមិនរេីសអេីង ក្នុងការអនុវត្តការងារជំនាញរៀងៗខ្លួន ប្រកបដោយជោគជ័យ និងមានប្រសិទ្ធិភាពក្នុងបំេរី ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍ ។


ជាចុងក្រោយ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត ក៍មានមនោសញ្ចេតនាខ្ពស់ បានឧបត្ថម ថវិកាមួយចំនួន ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃរដ្ឋបាលសាលាខេត្ត ដេីម្បីចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ ២០២៤ នេះ សូមអនុមោទនា ទទួល ផលានិសង្សរៀងៗខ្លួន ៕

Leave a Reply

Your email address will not be published.