ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្រសួងសាធារណការ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ បានលើកឡើងថា “អាជ្ញាធររាជធានីខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវសហការ ជាមួយអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្ត ចុះត្រួតពិនិត្យមើលការបើកបរមានជាតិស្រវឹង ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ”៕

Leave a Reply

Your email address will not be published.