ខេត្តមណ្ឌលគិរី៖កាលពីរថ្ងៃទី០៩ខែតុលាឆ្នាំ ២០២៤ វេលាម៉ោង៩.៥៦នាទី រថយន្តធនរ៉ាពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2S3534 បានបុកនិងរថយន្ត lexus 300 ពណ៌ខ្មៅស្លាកលេខ
លោករ៉ាន់ជាម្ចាស់រថយន្តធនរ៉ាដឹកទ្វារបង្អួចកែឆ្នៃឲ្យដឹងថា បានចេញដំណើរពីភូមិមេម៉ង់ឃុំមេម៉ង់ស្រុកកែវសីមា មកកាន់ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មកដល់ចំណុចកើតហេតុផ្លូវបត់ចូលផ្ទះឈ្មោះកាញ់ ស្រាប់តែរថយន្តlexus 300 ពណ៌ខ្មៅបានថយក្រោយចេញពីច្រកដែលរថយន្តlexusចតនោះ បណ្ដាលឲ្យរថយន្តធុនតារាពណ៌ខ្មៅពាក់ស្លាកលេខ2S3534បុកតែម្ដង លោករ៉ាន់បានបន្តថា លោកខំបើកគេចដែរ តែគេចមិនផុត ក៏បុកចំត្រកៀកទ្វារផ្នែកខាងក្រោយ នៃផ្នែកខាងស្ដាំ។
អង្គភាពយើងខ្ញុំបានទាក់ទងទៅលោកសម្បត្តិដែលជាម្ចាស់ឡានរថយន្ត lexus 300ពណ៌ខ្មៅពាក់ស្លាកលេខ បម្រើការអង្គការ បានឲ្យដឹងថា លោកបើកបញ្ច្រាសទើសគ្នា ។
អង្គភាពយើងខ្ញុំបន្តទាក់ទងទៅលោកសម្បត្តិតាមរយៈតេឡេក្រាម៖
បើគេចមកខាងស្ដាំខ្ញុំអត់មានកន្លែងគេច បានជាគេចទៅខាងឆ្វេងថាគេចអោយផុតនៅតែមិនផុតបងអើយ ព្រោះឡាននោះបើកលឿន ហើយសំដៅមករកខ្ញុំឡានជិះបញ្រ្ចាសទិញគ្នា
បុកចំទ្វាចំហៀងនឹងកង់ក្រោយ ខាងព្រូ។
ករណីរថយន្តទាំងពីរខាងលើនេះ សូមជំនាញសមត្ថកិច្ចចរាចរណ៍ខេត្ត ពិនិត្យដាក់បន្ទុកតើរថយន្តមួយណាខុសត្រូវ គឺទុក្ខផ្នែកច្បាប់ជាអ្នកដោះស្រាយ។
រថយន្តគ្រោះថ្នាក់ចរាចរណ៍ទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការក្រុងសែនមនោរម្យ បន្តនីតិវិធីច្បាប់៕