ស្វករខ្មែរ ពន្យល់ដំណើរការចម្រាញ់រ៉ែមាសយ៉ាងស្មុគស្មាញ ឆ្លងកាត់ច្រើនដំណាក់កាល មុនចេញជាផលិតផលសម្រេច ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ការចម្រាញ់រ៉ែមាស ត្រូវឆ្លងកាត់ដំណើរការនីតិវិធីយ៉ាងស្មុគស្មាញ តាំងពីដំណាក់កាលកំណត់ទីតាំងរណ្តៅរ៉ែ និងការឈានទៅដកហូតចេញជាផលិតផលសម្រេចចុងក្រោយ។ នេះបើតាមលោក គ្រី ឡាយហុក វិស្វកររ៉ែនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល។ លោក គ្រី ឡាយហុក វិស្វកររ៉ែនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលវិនិយោគអាជីវកម្មរុករករ៉ែមាសនៅអូរខ្វាវ ខេត្តមណ្ឌលគិរីបានពន្យល់ពីដំណើរការរុករកនិងចម្រាញ់រ៉ែមាសពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ដោយបានសិក្សានិងមានបទពិសោធន៍ការងារផ្នែកធនធានរ៉ែ លោក គ្រី ឡាយហុក បានពន្យល់តាមបច្ចេកទេស មុនបានជាផលិតផលមាសសម្រេច គឺត្រូវឆ្លងកាត់នីតីវិធីតាំងពីដំណើរការរៀបចំការដ្ឋាន ការកំណត់ទីតាំងរណ្តៅរ៉ែ ការខួងបំផ្ទុះគ្រាប់រំសេវបំបែកថ្ម រហូតដល់ដំណាក់ការចម្រាញ់ដែលមាន ៧ ដំណាក់កាល និងការឈានដល់ដំណាក់កាលចុងក្រោយនៃការដកហូតចេញជាផលិតផលមាសសម្រេចបញ្ចេញនៅលើទីផ្សារ៕
Month: February 2025
បេសកកម្មអ្នកសារព័ត៌មានទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ផ្តោតទៅលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍
ភ្នំពេញ÷នៅព្រឹកថ្ងៃព្រហ្បតិ៍ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូអ្នកសារព័ត៌មានចំនួន៥០នាក់ មកពី២០ស្ថាប័ន ដើម្បីធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ផ្សព្វផ្សាយលក្ខណៈទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ ឧហ្សាហកម្មរ៉ែ និងកសិឧស្សាហកម្ម ដែលផ្សាយចេញជា៥ភាសារដូចជា«ភាសារខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស»។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងថា បេសកកម្មលើនេះមានលក្ខណៈប្លែកពីបេសកកម្មកន្លងមក ដោយផ្តោតទៅលើវិស័យឧហ្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្ដានុពលក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភាគឦសានទាំងពីរនេះ ហាក់ដូចជាមិនទាន់ទូលំទូលាយនៅឡើយ។ សូមជម្រាបថា បេសកកម្មនេះមានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងជាបេសកកម្មលើកទី៧ របស់ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បន្ទាប់ពីខេត្តព្រះសីហនុ ,ខេត្តកែប, ខេត្តសៀមរាប, ខេត្តពោធិ៍សាត់, រមណីយដ្ឋានឋានសួគ៌បូកគោ ហើយក្លឹបអ្នកកាសែតកម្ពុជា (ក អ.ក) និងព្យាយាមរៀបចំបេសកកម្មអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗច្រើនទៀត ដោយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនបន្តគាំទ្របេសកម្មនេះ ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង។ បើតាមការរៀបចំនៃដំណើរបេសកកម្មរយ:ពេល៤ថ្ងៃនេះ […]
ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បី ជួយសង្រ្គោះជីវិត
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខ្មែរ មួយចំនួនបានយកថ្ងៃ១៤កុម្ភៈ បុណ្យទិវានៃក្ដីស្រឡាញ់ ដើម្បីរំឭកដល់អ្នកមានគុណមនុស្សដែលខ្លួនឯងស្រឡាញ់ ហើយតែងតែផ្តល់អំណោយផ្សេងៗ ដើម្បីជាការតបស្នងសងគុណផងដែរ។ ស្របពេលឱកាសនោះ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យទិវានៃក្ដីស្រឡាញ់ថ្ងៃ១៤កុម្ភៈនឹងឈានចូលមកដល់ ក្នុងនាមមន្ទីរពេទ្យបង្អែកខេត្ត សូមអំពាវនាវដល់សប្បុរសជន ដែលមានបំណងស្ម័គ្រចិត្តចង់ធ្វើការបរិច្ចាគឈាម អាចមកកាន់មន្ទីរពទ្យបង្អែកខេត្ត ធ្វើការពិគ្រោះយោបល់ជាមួយអ្នកគ្រូ ឬលោកគ្រូពេទ្យជំនាញបាន ហើយការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់បងប្អូននេះ ពិតជាមានតម្លៃណាស់ សម្រាប់អ្នកជំងឺដែលកំពុងខ្វះឈាម និងកំពុងរង់ចាំការជួយសង្គ្រោះពីបងប្អូន។ លោកវេជ្ជបណ្ឌិត បន្ថែមថា អ្នកដែលអាចចូលរួមបរិច្ចាគផ្តល់ឈាមបានមានអាយុចាប់ ១៨ដល់៦០ឆ្នាំ នឹងមានសុខភាពល្អ ហើយបើមនុស្សប្រុសអាចផ្តល់ឈាមចន្លោះពី ៣ខែម្តង រីឯមនុស្សស្រីចន្លោះពី ៤ខែម្តង។ ទន្ទឹមនេះការផ្តល់ឈាម ក៏មានអត្ថប្រយោជន៍ច្រើនដែរ សម្រាប់រាងកាយមនុស្ស ដូចជាជួយឲ្យយើងដឹងពីជំងឺផ្សេងៗផងដែរ ដូចជា រលាកថ្លើមប្រភេទA.B.C ជំងឺអេដស៍ ការកាត់បន្ថយការឡើងទម្ងន់ ជួយឲ្យដំណើរការបេះដូងល្អ កាត់បន្ថយជាតិខ្លាញ់នៅក្នុងឈាម កាត់បន្ថយភាពតានតឹង កាត់បន្ថយជាតិដែក ដែលធ្វើឲ្យប៉ះពាល់ដល់លំពែង និងថ្លើម និងជួយឲ្យមានគ្រាប់ឈាមល្អផងដែរ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គ្រាប់ឈាមនៅក្នុងរាងកាយរបស់មនុស្សយើងមានអាយុត្រឹមតែ ១២០ថ្ងៃប៉ុណ្ណោះ ហើយបើយើងបានបរិច្ចាគផ្តល់ឈាមចាស់ […]
ក្រសួងពាណិជ្ជកម្ម បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាននិងជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី
ខេត្តរតនគិរី ៖ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ព្រឹកថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក នាង សំអាត អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ បេក្ខភាពឈរឈ្មោះ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាសដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនេះ លោក នាង សំអាត អភិបាលរងខេត្តរតនគិរី បានលើកឡើង ពីកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលមានកំណើន គួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្តរតនគិរីដែលផ្តល់ភាពងាយស្រួលច្រើន សម្រាប់ការចរាចរ ព្រោះខេត្តរតនគិរី មានព្រំដែនជាប់ ប្រទេសជិតខាង មានច្រកអន្តរជាតិ ដែលធ្វើឲ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័សស្របទៅនឹងស្ថានភាពខេត្តពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។ ឯកឧត្តម ម៉ៅ ថូរ៉ា លើកឡើងថា ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនៅតាមបណ្ដាលរាជធានី-ខេត្ត ទូទាំងប្រទេស បានធ្វើឲ្យខេត្តមួយចំនួន […]
រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរ និងដៃគូ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅសាលាប្រជុំ អគារ “ខ” បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីសម្បូរដោយសម្បត្តិធម្មជាតិ ជាពិសេសរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបទទួលភារកិច្ចថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្រេចឲ្យបាននូវភាពល្អស្អាត ធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឲ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋ មានយកចូលរួមចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ភាពស្អាតនៅក្នុងខេត្តមណ្ឌលគីរី នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនឡើងថែមទៀតនៅក្នុងពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្តែមថា ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាន នឹងអាចផ្តល់ជូនដ្រូនបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្ត […]
ឯកឧត្តម គួច វែងស្រ៊ុន៖ ទីណាដែលប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺត្រូវបានគិតគូយកចិត្តដោះស្រាយពីសំណាក់រាជរដ្ឋាភិបាលជានិច្ច
ខេត្តរតនគិរី ៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អមដំណើរដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ពានដែកបាឡេមួយកន្លែងជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ដែលកងកម្លាំងវិស្វកម្មសម្រេចការសាងសង់រួចរាល់ជាស្ថាពរ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម គួច វែងស្រ៊ុនបានលើកឡើងថា ឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ និងស្រុកកូនមុំខេត្តរតនគិរីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាស អញ្ជើញ សម្ពោធ ទំនប់អូរតេធិបតីនៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតីសម្រេចអោយកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទចុះសិក្សាសាងសង់ស្ពានដែក បាឡេជូនប្រជាពលរដ្ឋ ទាំងពីរស្រុកទុកជាចំណងដៃតែម្តងដែលមានបណ្តោយ ២៧ម៉ែត្រ ទទឹង៤. ០២ម៉ែត្រ។ពោលគឺ ទីណាដែលមានប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺត្រូវបានគិតគូយកចិត្តដោះស្រាយពីសំណាក់រាជរដ្ឋាភិបាលជាជានិច្ច។ បច្ចុប្បន្នស្ពាននៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គលស្រុកកូនមុំ ខេត្តរតនគិរី […]
រថយន្តក្រុងដឹកនិស្សិតកសិកម្មធ្វើកម្មសិក្សាខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាលជាច្រើននាក់
ខេត្តមណ្ឌលគិរី ៖ រថយន្តក្រុងដឹកមនុស្ស ប្រុសស្រីចំនួន ៤៦នាក់ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើតាមការឲ្យដឹងពីលោក ចាន់ ទិត្យ ស្នងការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានអោយដឹងថា មានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ៣D.៦៥.៨៤ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។ លោកបានបន្ថែមផងដែរថា ក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧) នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕
ឯកឧត្តម ងិន ណែល៖ ការមិនគោរពឬមិនអនុវត្តតាមលិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាចជាកម្មវត្ថុ នៃការអនុវត្តវិធានការរឹតត្បិតផ្សេងៗ រួមទាំងការបន្តឹងចំណាយ នៅក្នុងការរៀបចំនិងការអនុវត្តថវិកាប្រចាំឆ្នាំ
ខេត្តរតនគិរី ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការជម្រុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៤ (ឆ្នាំគោល)របស់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរីលើឡើងថា មាត្រា៣២ នៃអនុក្រឹត្យលេខ ៦៦អនក្រ.បកបានចែងថា ការមិនគោរពឬមិនអនុវត្តតាមលិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាចជាកម្មវត្ថុនៃការអនុវត្តវិធានការរឹតត្បិតផ្សេងៗ រួមទាំងការបន្តឹងចំណាយ នៅក្នុងការរៀបចំនិងការអនុវត្តថវិកាប្រចាំឆ្នាំ។ និងយោងសារាចរលេខ ០១៧សហវ.សរអថ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រង់ចំណុចទី៧ ចែងថា ត្រូវបន្តចាត់វិធានការរឹតបន្តឹងខាងចំណាយ ដោយស្នើបន្ថយចំណាយចរន្តនៃកញ្ចប់ ថវិកាប្រចាំឆ្នាំដែលបានអនុម័តរួចក្នុងជំពូក៦០ និង៦១ ចំនួន ៣% ចំពោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលពុំបានរៀបចំ និងផ្តល់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាន់ពេលវេលា។ ឯកឧត្តមបន្តថា ជាលទ្ធផលកន្លងសង្កេតឃើញថា មន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួនមានការយឺតយ៉ាវក្នុងការធ្វើកិច្ចការនេះ និងជាពិសេសរដ្ឋបាល ក្រុងស្រុក ឃុំសង្កាត់ ភាគច្រើនហាក់មិនសូវយកចិត្តទុកដាក់នោះឡើយ ដែលទង្វើនេះផ្ទុយទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋឲ្យមានប្រសិទ្ធិភាព ទោះបីជាមានការជម្រុញជាច្រើនលើកច្រើនសារក៏ដោយ។ មួយវិញទៀត ការគ្រប់គ្រងអចលនទ្រព្យ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ នៅមិនទាន់បានគ្រប់ជ្រុងជ្រោយ ដោយមានដីខ្លះនៅមិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌ និងដីខ្លះទៀតដែលបានចុះក្នុងបញ្ជីសារពើភណ្ឌរួច តែមិនទាន់បានស្នើសុំធ្វើបណ្ណកម្មសិទ្ធិនៅឡើយ។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើឲ្យគ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ […]
ក្រោមការជួយរបស់សម្តេចតេជោ ហ៊ុន សែន លោក ណន សុខហេង មានពន្លឺជីវិតថ្មី ជាមួយហាងនំឈ្មោះ «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»
ភ្នំពេញ៖ លោកណន សុខហេង ជាអ្នកខេត្តក្រចេះ បានទទួលថវិការពីសម្តេចតេជោ «ហាងនំប៉័ងសម្ដេចតាចិត្តធម៌» ជាឈ្មោះយីហោហាងនំរបស់លោក ណន សុខហេង លើទឹកដីខេត្តក្រចេះ។ តើបងប្អូននៅចងចាំរឿងរ៉ាវរបស់លោក ណន សុខហេង ដែរទេ? លោក ណន សុខហេង ជាអ្នកខេត្តក្រចេះ ដែលរសាត់អណ្តែតឆ្ងាយផ្ទះស៊ីឈ្នួលគេ ព្រោះខឹងថៅកែមិនបើកលុយឱ្យ ក៏ចាប់ឆ្កែរបស់គេទៅ។ បន្ទាប់មកម្ចាស់ឆ្កែ បានប្តឹងលោក ណន សុខហេង ឡើងតុលាការ។ ក្រោយដំណឹងគួរឱ្យអាសូរនេះ បានឮដល់សម្តេចតេជោ ហ៊ុន សែន, សម្តេចក៏បានជួយសម្របសម្រួលឱ្យរូបគេ បានរួចពីបណ្តឹង ហើយសម្តេច ក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់រូបគេផងដែរ ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។ ជួបគ្រោះ ក៏ទទួលបានលាភ។ រាប់ចាប់ពីត្រឹមថ្ងៃដែលសម្តេចតេជោ បានជួយរំដោះរូបគេពីបណ្តឹងរបស់ថៅកែ មកដល់ពេលនេះ មានរយៈពេល ៣ខែ ៥ថ្ងៃហើយ។ ពេលនេះលោក ណន សុខហេង បានធ្វើឡដុតនំបុ័ងរួចរាល់ ហើយក៏រៀនចេះពីវិធីដុតនំប័ុង និងបានចាប់ផ្ដើមអាជីវកម្មដុតនំប័ុងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»។ ជាមួយនឹងសមិទ្ធផលនេះ […]
ស្ពានឈើ១ខ្សែ ដែលគោយន្តដឹកដំឡូងឆ្លងកាត់ក្រឡាប់បាក់នោះ ពេលនេះត្រូវបានអាជ្ញាធរស្រុកអណ្តូងមាស សាងសង់ថ្មីរួចរាល់ជាស្ថាពរ !
ខេត្តរតនគិរី ៖ ក្រោយពីគោយន្តដឹកដំឡូងមីក្រឡាប់ផ្ងារជើង លើស្ពានឈើមួយខ្សែ ដែលបណ្ដាលមកពីការបាក់ស្ពានកាលពីព្រឹកថ្ងៃទី 2 កន្លងទៅនោះ ។ មកដល់បច្ចុប្បន្ន កម្លាំងអាជ្ញាធរស្រុកអណ្តូងមាស សហការ ជាមួយក្រុមហ៊ុន បានសាងសង់ស្ពានឈើថ្មី រួចរាល់ជាស្ថាពរហើយ ។ ជាក់ស្តែងកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២ និង ៣០នាទីរសៀល លោក ឡុក សេង តំណាងអោយអភិបាលស្រុកអណ្តូងមាស និង លោកមេឃុំ មេភូមិ ព្រមទាំងកម្លាំងប៉ុស្តិ៍ តាឡាវ បានចុះទៅត្រួតពិនិត្យមើលស្ថានភាពស្ពានឈើមួយខ្សែ ដែលទើបសាងសង់រួចប្រវែង១២ម៉ែត្រ មានទីតាំងស្ថិតនៅភូមិ អុីន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រង់ចំណុច អូរកាតឹម ។ លោក ឡុក សេង តំណាងអភិបាលស្រុកបានឲ្យដឹងថា : សម្រាប់ស្ពានឈើទ្រុឌទ្រោមផ្សេងទៀត យើងអាចដោះស្រាយជួសជុលតាមជាក់ស្តែង កន្លែងណាដែលពិបាកយើងនឹងផ្ដល់អាទិភាពទៅកន្លែងហ្នឹងមុន ប៉ុន្តែបើឲ្យធ្វើទាំងអស់តែម្ដង គឺវាមិនអាចទេ ។ បងប្អូនប្រជាពលរដ្ឋបានសម្ដែងការសប្បាយចិត្តជាខ្លាំងនិង អរគុណដល់ក្រុមហ៊ុន និង […]