ព័ត៌មានជាតិ

ស្វករ​ខ្មែរ ពន្យល់​​​​ដំណើរការ​ចម្រាញ់​​រ៉ែ​មាស​យ៉ាងស្មុគស្មាញ ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល មុន​ចេញ​ជា​ផលិតផល​សម្រេច

ស្វករ​ខ្មែរ ពន្យល់​​​​ដំណើរការ​ចម្រាញ់​​រ៉ែ​មាស​យ៉ាងស្មុគស្មាញ ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល មុន​ចេញ​ជា​ផលិតផល​សម្រេច

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ការចម្រាញ់រ៉ែមាស ត្រូវឆ្លងកាត់ដំណើរការនីតិវិធីយ៉ាងស្មុគស្មាញ តាំងពីដំណាក់កាលកំណត់ទីតាំងរណ្តៅរ៉ែ និងការឈានទៅដកហូតចេញជាផលិតផលសម្រេចចុងក្រោយ។ នេះបើតាមលោក គ្រី ឡាយហុក វិស្វកររ៉ែនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល។

លោក គ្រី ឡាយហុក វិស្វកររ៉ែនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលវិនិយោគអាជីវកម្មរុករករ៉ែមាសនៅអូរខ្វាវ ខេត្តមណ្ឌលគិរីបានពន្យល់ពីដំណើរការរុករកនិងចម្រាញ់រ៉ែមាសពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ដោយបានសិក្សានិងមានបទពិសោធន៍ការងារផ្នែកធនធានរ៉ែ លោក គ្រី ឡាយហុក បានពន្យល់តាមបច្ចេកទេស មុនបានជាផលិតផលមាសសម្រេច គឺត្រូវឆ្លងកាត់នីតីវិធីតាំងពីដំណើរការរៀបចំការដ្ឋាន ការកំណត់ទីតាំងរណ្តៅរ៉ែ ការខួងបំផ្ទុះគ្រាប់រំសេវបំបែកថ្ម រហូតដល់ដំណាក់ការចម្រាញ់ដែលមាន ៧ ដំណាក់កាល និងការឈានដល់ដំណាក់កាលចុងក្រោយនៃការដកហូតចេញជាផលិតផលមាសសម្រេចបញ្ចេញនៅលើទីផ្សារ៕

Leave a Reply

Your email address will not be published.