ខេត្តរតនគិរី ៖ ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគីរី នៅព្រឹកថ្ងៃទី១៨ ខែមករាឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅ សាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី. ប្រធាន អនុប្រធានគណបក្សខេត្ត សមាជិកសមាជិការគណបក្សខេត្ត ក្រុង ស្រុកទាំង៩ ឃុំសង្កាត់ទាំង៥០សរុបប្រមាណជាង៣០០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម ជៀង អំ បាន កោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់និង បានថ្លែងអបអរសាទរប្រកបដោយមោទកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន៥៥ ក្នុងនោះភូមិភាគទី៨ រួមមានខេត្តក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែងបានទទួលអាសនៈ ៦ លើ៦ […]
Month: January 2025
ប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំថ្មីខណៈអតីតប្រធានមន្ទីរចាស់ ទទួលមរណៈភាព
ខេត្តត្បូងឃ្មុំ ៖ ថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីរថ្មី នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ឯកឧត្ដមប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន អភិបាលស្រុក និងអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអ្នកសារព័ត៌មានជាច្រើនរូបបានចូលរួមជាច្រើននាក់។ បានដំណើរការប្រកាសតែងតាំងលោក ធីន ស៊ីថាច ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំជំនួសលោកប្រធានមន្ទីរចាស់ គឺ លោក ស ស៊ីណាដែលលោកបានទទួលមរណៈភាព ជាងនេះទៅទៀត វាក៏ជាការលើកកម្ពស់វប្បធម៌ផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់ឱកាសសិក្សារៀនសូត្រ ក្រេបយកបទពិសោធន៍ថ្មីបន្ថែមដើម្បីពង្រីកសមត្ថភាពរបស់ខ្លួននិងមន្ទីរព័ត៌មានឱ្យបានទូលំទូលាយ។ល។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស ស៊ីណា ប្រធានមន្ទីរចាស់ […]
ឯកឧត្តម ជៀង អំ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។ ឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានធ្វើរបាយការណ៍បូកសរុបលទ្ធផលអង្គសន្និបាតក្នុងរយៈពេល១ថ្ងៃកន្លះដោយរបាយការបានលើកឡើងពីបទអន្តរាគមន៍ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការផ្ទេរសមត្ថកិច្ចក្នុងវិស័យសុខាភិបាល មករដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរសមត្ថកិច្ចក្នុងវិស័យអប់រំមករដ្ឋបាលថ្នាក់ក្រោមជាតិ និងអំពីដំណើការ នៃការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំនិងដំណើការនៃរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដើម្បីឱ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធបានទទួលជ្រាប យកទៅអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ព្រមទាំងបានធ្វើការពិភាក្សាផ្ដោតលើបទពិសោធន៍ បញ្ហាប្រឈម សំណើ សំណូមពរនានា ក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ផ្តោតលើ ការផ្តល់សេវាសាធារណៈតាមរយៈអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ការិយាល័យច្រកចេញ ចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ សមត្ថភាព និងឥរិយាបថរបស់មន្ត្រីផ្តល់សេវាសាធារណៈ។ ជាមួយនេះ អង្គសន្និបាតទាំងមូលបានប្ដេជ្ញាចិត្ត រួមគ្នាយ៉ាងមុតមាំ […]
“ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ”
ខេត្តរតនគិរី ៖ នេះជាការលើកឡើងរបស់ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះជួយឃុំបាតាង ស្រុកលំផាត់ក្នុងពិធីអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា«៧ មករា ១៩៧៩ – ៧ មករា ២០២៥» ដែលបានប្រារព្ធធ្វើ នៅឃុំបាតាង ស្រុកលំផាត់ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អ្នកចូលរួមប្រមាណជាង១០០នាក់។ លោក កុល ផាន់ណា បន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យជា មូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ លោកថា រាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ អភិវឌ្ឍន៍ទឹកដី […]
បុរសម្នាក់ត្រូវដំរីព្រៃជាន់ស្លាប់យ៉ាងអណោធអធម៏ម្នាក់ឯង
ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ត្រូវបានដំរីព្រៃជាន់ស្លាប់ ខណៈចូលទៅដាក់អន្ទាក់មាន់ព្រៃគ្រាន់ទុកធ្វើម្ហូប ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៧ និង០០នាទីព្រឹក នៅចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សេចក្តីរាយការណ៍នៅរសៀលថ្ងៃទី១៤ ខែមករា បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋស្លាប់ចំនួនម្នាក់ដោយសារដំរីជាន់ ជនរងគ្រោះឈ្មោះ ព្លឹង គោញ ភេទប្រុស កើតឆ្នាំ១៩៧៣ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។សេចក្តីរាយការបន្តថា យោងតាមការបញ្ជាក់ពីកូនរបស់ជនរងគ្រោះ ដែលបានទៅរកឃើញសព ឪពុករបស់ខ្លួន ដែលបានចូលទៅក្នុងព្រៃម្នាក់ឯងដើម្បីទៅដាក់អន្ទាក់មាន់ព្រៃដើម្បីយកមកធ្វើម្ហូប ប៉ុន្តែរហូតដល់យប់ក៏មិនឃើញឪពុកខ្លួនត្រឡប់មកផ្ទះវិញសោះ រហូតដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានទៅបបួលបងប្អូនដើម្បីទៅតាមរកឪពុករបស់ខ្លួនដែលបានបាត់ ពេលដែលខ្លួនកំពុងដើររកដល់ ចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ក៏បានប្រទះឃើញសពរបស់ឪពុក បានដេកស្លាប់នៅលើដី ភ្លាមនោះពូរបស់ខ្លួនឈ្មោះ លើម វន ក៏បានទាក់ទងទៅប្រាប់ប្រជាការពារភូមិពូចាដើម្បីឱ្យរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានទទួលព័ត៌មានពីប្រជាការពារភូមិ នៅវេលាម៉ោង១០ និង២៥នាទី ថា មានករណីមនុស្សស្លាប់នៅចំណុចអូរច្រាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុ។ក្រោយពេលពិនិត្យសាកសពសមត្ថកិច្ចសន្និដ្ឋានថា ឈ្មោះ […]
គ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការ២១០គ្រួសារ បន្ថែមទៀតទទួលបានអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាល
ខេត្តរតនគិរី៖ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីបាន អញ្ជើញអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាភិបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការ ២១០គ្រួសារ នៅស្រុវើនសៃកាលពីពេលកន្លងទៅថ្មីៗ រួចមក ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរ ដោយ ឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នាង សំអាត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេ បញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី បាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ បន្ថែមទៀតនៅឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី។ អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តរតនគិរីដែលឯកឧត្តម អភិបាលខេត្ត និងលោកជំទាវនាំយកមកចែកជូនប្រជាពលរដ្ឋ ទាំង២១០គ្រួសារ ក្នុងឃុំសេដាស្រុកលំផាត់នាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ០១បេ មីជាតិ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ភួយ១ និងមុង១។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន […]
ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ររបស់ដ្ឋបាលខេត្តរតនគិរី
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅ សាលប្រជុំអគារDសាលាខេត្តរតនគិរី ដោមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ត ញ៉ែម សំអឿន អភិបាលខេត្តរតគិរី. ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត. គណៈអភិបាលខេត.ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត. លោកមេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបី. អភិបាលក្រុង ស្រុកទាំង៩ លោកអធិការក្រុង ស្រុកទាំ៩ មេឃុំ ចៅសង្កាត់ទាំង៥០ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រឹងរបស់កងកម្លាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្តបន្តថា ក៏បានធ្វើការ បានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ទាំងអស់នៃខេត្តរតនគិរី ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬក៏និន្នាការនយោបាយបក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនគាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។ […]
លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពរដ្ឋមួយគ្រួសាដែលរងគ្រោះភ្លើងឆេះផ្ទះចំនួនមួយខ្នងក្នុងស្រុកកោះញែក
ខេត្តមណ្ឌលគិរី÷ នៅថ្ងៃទី ១២ ខែមករាឆ្នាំ២០២៥ គ្រួសាររងគ្រោះដោយអគ្គីភ័យ ទទួលបានអំណោយពីលោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សា ស្លឹម អភិបាលរងស្រុក និងសហការីបាននាំយកអំណោយចែកជូនលោក ខ្វែង ក្រាក់ និងក្រុមគ្រួសារ ជួបការរងគ្រោះហានិភ័យករណីអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុងនោះអំណោយដែរត្រូវទទួលបានរួមមានថវិកាចំនួន ១.០៤០.០០០រ និងសម្ភារៈប្រើប្រាស់ រូមមាន ស័ង្កសីចំនួន ២០ សន្លឹក ដែកគោល5សុង ចានឆ្នាំងសំលៀកបំពាក់មុងភួយកន្ទេលសម្ភារៈសិក្សាមានប៊ិចសៀវភៅនិងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ ក្នុងនោះក៏មានការចូលរួមពីសប្បុរជននានារួមមាន១. ឯកឧត្តម ថង សាវុន ថវិកាចំនួន៣០០.០០០រ .២ អ្នកឧកញ៉ាអានម៉ាឌី ថវិកាចំនួន ២៥០.០០០រ .៣ឯកឧត្តម អ៊ូង កុសល់ ចំនួន២០០.០០០រ .៤ ក្រុមការងារថ្នាក់ស្រុកចុះឃុំរយ៉ ថវិកាចំនួន២៥០.០០០រ .៥ យុវជន […]
លិខិតកែតម្រូវព័ត៌មាន
ខេត្តរតនគិរី៖ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អង្គភាពសំណេរអមតៈ មានកិត្តិយស សូមធ្វើការកែតម្រូវព័ត៌មាន របស់ខ្លួន ដែលបានចុះផ្សាយ កាលពីថ្ងៃទី7 ខែមករា ឆ្នាំ2025 ដែលមានចំណងជើងថា: តើឱ្យប្រជាពលរដ្ឋ ទុកចិត្តអ្វីបានទៀតទៅ បើអ្នកអនុវត្តច្បាប់ ប្រឹងស្រែកឡូងៗ ថា: ឱ្យគេគោរពច្បាប់ ប៉ុន្តែខ្លួនឯងមិនគោរពច្បាប់នោះ…….. យោង កិច្ចប្រជុំសម្របសម្រួល នៅមន្ទីរព័ត៌មានខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី8 ខែមករា ឆ្នាំ2025 ដឹកនាំកិច្ចសម្របសម្រួល ដោយលោក កុលផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងភាគីពាក់ព័ន្ធ យោងលិខិតជូនដំណឹង របស់ឱសថការី ហ៊ង វណ្ណលីដា ចុះថ្ងៃទី8 ខែមករា ឆ្នាំ2025 ដែលបានស្នើមក អង្គភាព សារព័ត៌មាន សំណេអមតៈយើង ឲ្យកែតម្រូវព័ត៌មានឡើងវិញ ដែលមានខ្លឹមសារដូចខាងក្រោម: ឱសថស្ថាន រតនៈណារ៉ុង ដែលនាងខ្ញុំ ហ៊ង វណ្ណលីដា ជាអ្នកទទួលខុសត្រូវគឺមាន÷ ១. លិខិតអនុញ្ញាត្តិ ចេញដោយរដ្ឋបាល […]
ពិធីផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ពង្រឹងគុណភាពសេវាសុខាភិបាលដល់ឱសថការីក្នុងមូលដ្ឋាន ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានជួបសំណេះសំណាលផ្សព្វផ្សាយក្រមសីលធម៍ឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល សម្រាប់ខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រារព្ឋធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូឱសថការីជាច្រើនរូប ។ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍ថា គោលបំណងជម្រុញឱ្យសមាជិក សមាជិកា គណៈឱសថការីខេត្តមណ្ឌលគិរីទាំងអស់ បន្តអនុវត្ត និងគោរពឱ្យបាននូវក្រមសីលធម៌ឱសថការី ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងច្បាប់លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យបាននូវសេចក្ដីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងការជឿទុកចិត្តពីប្រជាជន។ ឯកឧត្ដមឱសថការី បានដាស់តឿនដល់គណៈឱសថខេត្តមណ្ឌលគិរី ត្រូវបន្តត្រួតពិនិត្យជាទៀងទាត់លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ដែលកំពុងផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ និងពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ជីកាត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ […]