ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ចាក់ថា ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ […]
Month: November 2024
វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្នាក់រដ្ឋបាលខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួម អង្កេតដំណើរការរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្ត និងមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល […]
ខេត្តក្រចេះ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារាង បានបញ្ជាឱ្យកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កឹម ភត្រា សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ចុះបង្ក្រាប និងរឹបអូសឈើប្រណីត និងឈើអារលេខ១ បានចំនួន ៥២កំណាត់ ក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែស្បួវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។ សេចក្តីរាយការណ៍បានឱ្យដឹងថា មានឈ្មួញមួយក្រុមបានធ្វើសកម្មភាព ដឹកជញ្ជូនឈើធ្វើជំនួញយ៉ាងអនាធិបតេយ្យ និងគ្មានច្បាប់អនុញ្ញាតនោះទេ ដោយធ្វើឡើងស្ទើររៀងរាល់ថ្ងៃ យកមកស្តុកនិងលាក់ទុកនៅក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ ១កន្លែង នៅក្នុងមូលដ្ឋានបង្ក្រាបខាងលើ ហើយក៏មិនដែលមានសមត្ថកិច្ចណា ហ៊ានចេញមុខមកបង្ក្រាបនោះដែរ។ ទើបតែពេលនេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារាង បានបញ្ជាឱ្យធ្វើការបង្ក្រាប ប៉ុន្តែ ក្រុមឈ្មួញឈើហាក់ដឹងខ្លួនមុន បានបើករថយន្តគេចខ្លួនបាត់អស់។ សមត្ថកិច្ចជំនាញបានឱ្យដឹងថា ទីតាំងស្តុកលាក់ទុកឈើគ្មានច្បាប់អនុញ្ញាត ដែលរងការបង្ក្រាបនៅពេលនោះ ម្ចាស់ផ្ទះ ឈ្មោះ យាន់ តិ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំ ខាងលើ។ […]
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនា កំសាន្តចំនួន ១០៣, ៤២៦នាក់
ខេត្តរតនគិរី៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរមណីយដ្ឋានបឹងកន្សែងត្រូវបានបញ្ចប់ប្រកបដោយភាព ដោយជោគជ័យ។ ពិធីបិទបញ្ចប់ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ក្រោមសម្រែក ហ៊ោរកញ្ជ្រៀវ សប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន រួមជាមួយនឹងក្រុមកីឡាករ កីឡាការនីចំណុះទូកទាំង៣៧ទូកផងដែរ។ លែងក្នុងពិធីបិទបញ្ចប់ការប្រណាំងទូកនាពេល នេះ ឯកឧត្តម ញ៉ែម អភិបាលខេត្តរតនគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការរៀបចំផលិតទូក និងសម្រិតសម្រាំង តុបតែងទូកបានល្អ ព្រមទាំងមានកីឡាករ កីឡាការិនីឆ្នើមៗ ដែលមានកម្លាំងខ្លាំងខ្លាប្រកប ដោយថាមពល និងមានបច្ចេកទេសគ្រប់គ្រាន់ ដែលធ្វើឱ្យពិធីប្រណាំងទូកនាឆ្នាំនេះបានដំណើរការ ទៅដោយរលូន និងទទួលបានជោគជ័យស្របតាមកម្មវិធីដែលបានគ្រោងទុក។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំពិធីប្រណាំងទូក និងគ្រប់ អនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល […]
ករណីក្រុមហ៊ុនហ័ងអាញ់ចំការចេកវៀតណាម នៅស្រុកកូនមុំ ជីកផ្តាច់ផ្លូវ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់
ខេត្តរតនគិរី៖រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ របស់លោក សេកហៃ អភិបាល នៃគណៈអភិបាលស្រុកកូនមុំ _លោក ផន សុភាព អភិបាលរងស្រុក បានដឹកនាំក្រុមការងារ កម្លាំងចំរុះ សមត្ថកិច្ចជំនាញរបស់ស្រុកបានចុះត្រួតពិនិត្យ ការជីកកាយផ្តាច់ផ្លូវរបស់ក្រុមហ៊ុនហ័ងអាញ់ ដោយមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅស្រែ ចំការ និងដឹក កសិផលភោគផលកសិកម្មឆ្លងកាត់បាន។ ករណីខាងលើនេះបានកើតឡើងនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។ ជាលទ្ធផល ក្រុមការងារចុះត្រួតពិនិត្យឃើញជាក់ស្តែងមានចំនួន ០៣កន្លែង ១/.ស្ថិតនៅចំណុច ទួលតាដែប ហៅ(ទួលខ្មោច) មានការកាយផ្តាច់ផ្លូវចាស់ ទំហំ ទទឹង ១.២m x ជម្រៅ ១.២m x ប្រវែង ប្រហែល ៣២m ។ ២/.ចំណុច អូរតាំងរាំង ជីកកាយ លូ មុខកាត់ប្រហែល ១.២០m ចំនួន ៣កង់ និងផ្តាច់ផ្លូវប្រហែល ៧m ។ […]
រីករាយណាស់! ក្រុមហ៊ុន១ របស់ចិន និងជ្រើសខេត្ត ២នេះរបស់កម្ពុជា ដើម្បីវិនិយោគវិស័យកសិកម្ម
ភ្នំពេញ៖ ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Zhongjiao Tongli ដែលមានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសគឺចង់វិនិយោគក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី៦វិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្តីសោមន្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។គួរបញ្ជាក់ថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ […]
ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ក្រោមការពិនិត្យពីបទ «ឆបោក»
ភ្នំពេញ៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ហៅគ្រូមា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ជនជាតិខ្មែរ មុខរបររកសុី ទីកន្លែងកំណើតភូមិសំរោង ឃីក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ មុនពេលចាប់ខ្លួនស្នាក់នៅបុរីរិទ្ធ ផ្ទះលេខL១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕
សមត្ថកិច្ចចម្រុះនិងចុះបង្ក្រាបសកម្មភាពជីករ៉ែមាសអាណាធិបតេយ្យក្នុងស្រុកកែវសីមា
ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាននឹងដឹងថា កម្លាំងសមត្ថកិច្ចចំរុះរួមមានថ្នាក់ជាតិថ្នាក់ខេត្តនិងចុះប្រតិបត្តិការបោសសំអាតសកម្មភាពជីករ៉ែមាសអាណាធិបតេយ្យនៅឃុំចុងភ្លះស្រុកកែវសីមា ក្រោយតំបន់នេះធ្លាប់ត្រូវបានក្រសួងរ៉ែនិងថាមពលបង្ក្រាបទ្រង់ទ្រាយធំកាលពីអំឡុងឆ្នាំ ២០១៦-២០១៧ កន្លងមក។ យោងតាមលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគីរីចុះថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២ឥ២៤បានឲ្យដឹងថា យោងតាមអង្គប្រជុំថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ ២០២៤រដ្ឋបាលសាលាខេត្តជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ។ នៅតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លា ស្រុកកែវសីមាមេត្តាជ្រាបថាដោយរដ្ឋបាលខេត្តមានការសហការជាមួយក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារចម្រុះចុះអនុវត្តប្រធានការច្បាប់ជាធរមានដោយគ្មានការលើកលែងចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងពាក់ព័ន្ធនឹងការប្រកបមុខរបរធ្វើគ្រប់រូបភាពផ្សេងដូចជា៖ កកាយចុះកាត់បំផ្លាញបេតុងកម្របរណ្ដាយរ៉ែជីកកិនរ៉ែប្រមូលកាកសំណល់ និងរ៉ែគ្រប់ប្រភេទគ្រប់រូបភាព។ ដូច្នេះសូមបងប្អូនបញ្ឈប់សកម្មភាពជាស្ថាពរចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមបងប្អូនដែលមានទីតាំងពាក់ព័ន្ធជាមួយករណីខាងលើនេះមេត្តារុះរើប្រមូលសម្ភារៈទាំងឡាយណាដែលមិនបម្រើឲ្យបទល្មើសរ៉ែដោយខ្លួនឯងផ្ទាល់។ តាមដែលអាចធ្វើទៅបាន ក្នុងករណីមិនព្រមអនុវត្តក្រុមការងារ និងយកឧបករណ៍កម្លាំងចម្រុះរុះរើ សម្អាតដើម្បីលុបបំបាត់សកម្មភាពអាណាធិបតេយ្យរ៉ែមាសដែលបានប្រើប្រាស់សារធាតុគីមី គ្រឿងសាធាតុផ្ទុះ បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរនៅក្នុងទីតាំងនេះ។ ក្នុងលិខិតដដែលក៏បានបញ្ជាក់ថា ក្រុមការងារមិនអនុគ្រោះមិនលើកលែងចំពោះបុក្គលណាបានប្រព្រឹត្តប៉ះពាល់លើទីតាំងរណ្ដៅរ៉ែ ដែលបាន ចាក់បេតុងដែលសមត្ថកិច្ច និងមន្ត្រីជំនាញបានឃ្លុំបេលើមាត់រណ្ដៅរ៉ែ ដើម្បីជីកគាស់រកមាស ហើយយកករណីខ្លះ ក៏មានបណ្ដាលឲ្យអ្នកទាំងឡាយនោះជួបគ្រោះថ្នាក់ក្នុងរណ្ដៅរ៉ែផងដែរ៕