ខេត្តរតនគិរី៖រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ របស់លោក សេកហៃ អភិបាល នៃគណៈអភិបាលស្រុកកូនមុំ
_លោក ផន សុភាព អភិបាលរងស្រុក បានដឹកនាំក្រុមការងារ កម្លាំងចំរុះ សមត្ថកិច្ចជំនាញរបស់ស្រុកបានចុះត្រួតពិនិត្យ ការជីកកាយផ្តាច់ផ្លូវរបស់ក្រុមហ៊ុនហ័ងអាញ់ ដោយមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅស្រែ ចំការ និងដឹក កសិផលភោគផលកសិកម្មឆ្លងកាត់បាន។ ករណីខាងលើនេះបានកើតឡើងនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។
ជាលទ្ធផល ក្រុមការងារចុះត្រួតពិនិត្យឃើញជាក់ស្តែងមានចំនួន ០៣កន្លែង
១/.ស្ថិតនៅចំណុច ទួលតាដែប ហៅ(ទួលខ្មោច) មានការកាយផ្តាច់ផ្លូវចាស់ ទំហំ ទទឹង ១.២m x ជម្រៅ ១.២m x ប្រវែង ប្រហែល ៣២m ។
២/.ចំណុច អូរតាំងរាំង ជីកកាយ លូ មុខកាត់ប្រហែល ១.២០m ចំនួន ៣កង់ និងផ្តាច់ផ្លូវប្រហែល ៧m ។
៣/.ចំណុច អូរតាំងរាំង ក្រុមហ៊ុនបានដុតផ្តាច់ស្ពានឈើ ចំនួន០១កន្លែង កាលពីឆ្នាំ២០២៣ និងកាយផ្លូវចោល ប្រវែងប្រហែល ៤០០ម៉ែត្រ ។
_ ប្រជាពលរដ្ឋបានសំណូមពរទៅថ្នាក់ដឹកនាំ មេត្តាជួយធ្វើអន្តរាគម និងស្នើសុំឲ្យខាងក្រុមហ៊ុនហ័ងអាញ់
ចំការចេកវៀតណាម ជួយបើកផ្លូវ និងធ្វើផ្លូវឡើងវិញ ជូនដល់ពួកគាត់ ព្រោះពេលនេះជាពេល រដូវប្រមូលផល ដឹកជញ្ជូនផលកសិកម្ម មានស្រូវ សណ្ដែក ល្ង ជាពិសេស ក្មេងៗត្រូវទៅសាលារៀន ទៅផ្សារ មន្ទីរពេទ្យ
ស្ត្រីមានផ្ទៃពោះត្រូវទៅសម្រាលកូននៅបន្ទីរពេទ្យបង្អែក។ល។ និង។ល។
_ដោយឡែកនៅពេលដែលក្រុមការងារស្រុក ដឹកនាំដោយលោកផនសុភាពអភិបាលរងស្រុក ចុះពិនិត្យទីតាំងជាក់ស្ដែងនោះ ខាងក្រុមហ៊ុនមិនបានចូលរួមសហការនោះទេ៕