ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋជាង២០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានជើងទី៤ ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជា

ខេត្តរតនគិរី៖ ពលរដ្ឋជាង២០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានជើងទី៤ ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៤។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដោយប្រើរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា។ ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាន តាមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។ ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរី […]

ព័ត៌មានសន្តិសុខសង្គម

គួរឱ្យសោកស្ដាយដំរីព្រៃមួយក្បាលបានដេកស្លាប់ក្នុងរណ្ដៅគ្រាប់ (បេ52)

ខេត្តមណ្ឌលគិរី៖ថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៤ មន្រ្តីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ប្រទះឃើញសត្វដំរីមួយក្បាលបានដេកស្លាប់នៅក្នុងរណ្តៅគ្រាប់ (B52)ដែលបានបន្សល់ទុកពីសម័យសង្គ្រាមអាមេរិកកាំង ក្នុងឆ្នាំ ១៩៧០។ ត្រង់លេខនិយាមការ ៧០៩០២៤- ១៣៣៨៤៦៦ ស្ថិតនៅក្រុម អូរតាឃឹះ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ មន្ត្រីជំនាញុឲ្យដឹងថា​  បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅម្តុំចំណុចកើតហេតុខាងលើបានប្រាប់ក្រុមការងារឲ្យដឹងថា ដំរីមួយក្បាលដែលបានស្លាប់ខាងលើ គឺជាដំរីដែលឈឺជើងជាយូរមកហើយ។ បច្ចុប្បន្នក្រុមការងារកំពុងរកមធ្យោបាយដើម្បីដឹកសាកសពដំរីដែលស្លាប់យកទៅរក្សាទុកនៅការិយាល័យដែនជម្រកសត្វព្រៃកែវសីមាដើម្បីរកមូលហេតុ ៕

ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តស្ទឹងត្រែងជួបសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋវិលចូលរាជធានីភ្នំពេញវិញក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ!

ខេត្តស្ទឹងត្រែង៖ ក្នុងដំណើរចុះជួបសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋ ដែលបានមកកាន់ស្រុកកំណើត ហើយវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិត្រូវបានបញ្ចប់ ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០២៤នេះ បានចាត់ទុកដំណើរមកលេងស្រុកកំណើតរបស់ប្រជាពលរដ្ឋ គឺជាជោគជ័យរបស់ រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ជាមួយនឹងការវិលត្រឡប់ទៅរាជធានីភ្នំពេញវិញរបស់ប្រជាពលរដ្ឋកម្មករនិងកម្មការនីប្រមាណ១២២៥នាក់ខាងលើនេះដែរ ពួកគាត់បានសំដែងការសាទរចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយថវិកាក្នុងការរៀបចំរថយន្តក្រុង សម្រាប់ដឹកជញ្ជូនពួកគាត់ទាំងទៅមក និងដោយឥតគិតប្រាក់កម្រៃ ប្រកបដោយសុខសុវត្ថិភាព ។ នៅក្នុងឱកាសនោះឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា នេះជាការយកចិត្តទុកដាក់យ៉ាងអស់ពីចិត្តពីថ្លើមចំពោះបងប្អូនកម្មករ និងប្រជាពលរដ្ឋយើងទៅធ្វើការងារ បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ទោះបីថាពួកគាត់ បម្រើការងារនៅក្នុងរោងចក្រ ក៏ដីចជានៅតាមផ្ទះឬនៅក្រុមហ៊ុនឯកជនក្តី បងប្អូនកម្មករយើងរីករាយសប្បាយចិត្តនឹងបានមកលេងស្រុកកំ ណើតនាក្នុងឱកាសមានបុណ្យទានដោយមិនចំណាយថវិកាក្នុងការធ្វើដំណើរនោះឡើយ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ទៀតថា សូមឱ្យដំណើរវិវត្តន៍ទៅបំពេញការងារវិញ ឱ្យមានសុខសុវត្ថិភាព និងទទួលបានភាពរីកចម្រើនគ្រប់យ៉ាង ជាពិសេសបងប្អូនយើងត្រូវខិតខំបំពេញការងាររួមសាមគ្គីគ្នា ស្រឡាញ់ជាតិមាតុភូមិ  និងនាំគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀតដែលជាការផ្តល់ការងារសម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នមពេញបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តស្ទឹងត្រែង […]

ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម!

ភ្នំពេញ៖ កាលពីព្រឹកងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដល់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានអញ្ជើញមកដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីជំនួបចុងក្រោយរវាងសម្តេច និងឯកឧត្តមអគ្គរដ្ឋទូត គឺធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្លេះ ដែលពេលនោះសម្តេច នៅបំពេញតួនាទីជានាយករដ្ឋមន្រ្តីនៅឡើយ។ សម្តេចតេជោ ក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។ នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានថ្លែងអំណរគុណចំពោះសម្តេចតេជោប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់សម្តេច ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី១ ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង២ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថាទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានយកឱកាសនេះ គោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ […]

ព័ត៌មានជាតិ

កម្លាំងរដ្ឋបាលជលផលក្រចេះសហការជាមួយកម្លាំងនគរបាលបង្ក្រាបបទល្មើសនេសាទនៅស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ៖នៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤នេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ​ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន,ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ ប្រើប្រាស់កម្លាំងសរុបអ្នកចូលរួម០៨នាក់និងប្រើទូកម៉ាស៊ីនចំនួន២គ្រឿង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១– បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់រួមមាន៖ — របាំងព្រួលស្បៃមុងចំនួន៦ខ្សែ ប្រវែង៣៥០ម — លូស្បៃមុងចំនួន៦មាត់លូ — របាំងណរ៉ាវសាច់អួននីឡុង(សាច់កាវ)ក្រលា០៣សម ចំនួន០៣ខ្សែ ប្រវែង២៥០ម។ — លបរ៉ាវចំនួន៣គ្រឿង​ក្រឡាទំហំ៣ស.ម — បង្គោលចម្រឹងប្ញស្សីចំនួន៩០ដើម ២– បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២៥០គក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ៣– បានដកហូតឧបករណ៍នេសាទឆក់ត្រី០១គ្រឿង អាគុយ40A ០១គ្រឿង និងទូកម៉ាស៊ីន១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ។​ ពាកព័ន្ធជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ កម្លាំងរដ្ឋបាលជលផលខេត្តក្រចេះ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើសកម្មភាពល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ […]

ព័ត៌មានសន្តិសុខសង្គម

ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាទឹកធ្លាក់ប៊ូស្រា

ខេត្តមណ្ឌលគិរី៖ ក្នុងថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដូចខាងក្រោម៖ ១-ទេសចរសរុបចំនួនៈ ១៥.១៦៥នាក់ កើនឡើង៩៧,៧១%(ធៀបឆ្នាំ២០២៣ ទេសចរសរុប ៧.៦៧០នាក់) ក្នុងនោះ៖ -ទេសចរជាតិ ១៤.៧៣៧នាក់ កើនឡើង១០០,២៥%(ធៀបឆ្នាំ២០២៣ ទេសចរជាតិសរុប៧.៣៥៩នាក់) -ទេសចរបរទេស ៤២៨នាក់ កើនឡើង៣៧,៦២% (ធៀបឆ្នាំ២០២៣ សរុប៣១១នាក់។ ២-មូលហេតុនៃការកើនឡើងចំនួនភ្ញៀវទេសចរឆ្នាំនេះដោយសាររាជរដ្ឋាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អញ្ជើញទៅទស្សនាកម្សាន្តខេត្តតំបន់ភូមិភាគឦសានឱ្យបានច្រើនកុះករ។ ៣-ស្ថានភាពសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ល្អ ៤- ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកបានឱ្យអជ្ញាធរ ក្រុង ស្រុក កងកម្លាំងទាំងអស់ការពារសណ្តាប់ធ្នាប់ និងមានការបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់គោលដៅនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី។ ៥-មានឡានពេទ្យសង្គ្រោះបឋមប្រចាំការនៅរមណីយដ្ឋានប៊ូស្រា ៦- អាកាសធាតុនៅថ្ងៃទី២ និងទី៣ ខែតុលា ឆ្នាំ២០២៤ មានភ្លៀង។  

ព័ត៌មានសន្តិសុខសង្គម

ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាង២មុឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខណៈប្រជាពលរដ្ឋបានទៅធ្វើបុណ្យទាននៅតាមទីអារាមនានាជិត១០មុឺននាក់

ប្រភពពីរមន្ទីរទេសចរណ៍ខេត្ត ខេត្តរតនគិរី៖លោក ង៉ែត ពិទូ បានឱ្យដឹងនៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាកំសាន្តនៅ តាមតំបន់រមណីយ ដ្ឋានទេសចរណ៍នានានៅក្នុងខេត្តរតគិរីមានចំនួនសរុប២៣,៨៩៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២៣,៧៧៨នាក់កើនឡើង៣០. ២៥% និងភ្ញៀវទេសចរអន្តរជាតិចំនួន១១៨នាក់កើនឡើង១០. ២៨% ខណៈប្រជាពលរដ្ឋបានទៅធ្វើបុណ្យទានតាមទីអារាមនានាក្នុងខេត្តមានចំនួន៩៧,០៣០នាក់កើន ឡើង០. ៧៩%។ សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលបានចេញទៅធ្វើបុណ្យទានតាមទីអារាមនានាក្នុងខេត្តមានចំនួន១២០,៩២៦នាក់កើនឡើង៥. ៥០%បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣មានចំនួន១១៤,៦២៧នាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្តរតគិរី បានអោយដឹងទៀតថា ការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តឆ្នាំនេះ ដោយសារការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តរតនគិរី ក្នុងការអភិវឌ្ឍន័ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាមានការររៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម។ គណៈកម្មការនេះ មានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងមានអនុប្រធាន-សមាជិក២១រូបផ្សេងទៀត។ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

ព័ត៌មានសន្តិសុខសង្គម

ខេត្តមណ្ឌលគិរី៖ លោក ជា ណារ៉េត រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នាឱកាសនោះលោក ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។ លោកបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលតែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ […]