ព័ត៌មានសន្តិសុខសង្គម

គួរឱ្យសោកស្ដាយដំរីព្រៃមួយក្បាលបានដេកស្លាប់ក្នុងរណ្ដៅគ្រាប់ (បេ52)

ខេត្តមណ្ឌលគិរី៖ថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៤ មន្រ្តីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ប្រទះឃើញសត្វដំរីមួយក្បាលបានដេកស្លាប់នៅក្នុងរណ្តៅគ្រាប់ (B52)ដែលបានបន្សល់ទុកពីសម័យសង្គ្រាមអាមេរិកកាំង ក្នុងឆ្នាំ ១៩៧០។ ត្រង់លេខនិយាមការ ៧០៩០២៤- ១៣៣៨៤៦៦ ស្ថិតនៅក្រុម អូរតាឃឹះ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

មន្ត្រីជំនាញុឲ្យដឹងថា​  បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅម្តុំចំណុចកើតហេតុខាងលើបានប្រាប់ក្រុមការងារឲ្យដឹងថា ដំរីមួយក្បាលដែលបានស្លាប់ខាងលើ គឺជាដំរីដែលឈឺជើងជាយូរមកហើយ។ បច្ចុប្បន្នក្រុមការងារកំពុងរកមធ្យោបាយដើម្បីដឹកសាកសពដំរីដែលស្លាប់យកទៅរក្សាទុកនៅការិយាល័យដែនជម្រកសត្វព្រៃកែវសីមាដើម្បីរកមូលហេតុ

Leave a Reply

Your email address will not be published.