VID_20240919_160918_330.mp4 ខេត្តកំពត៖បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំស្រែជាខាងជើង ឃុំខ្ជាយខាងជើង និងឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ចំនួន ៨រូបបានផ្តាច់ខ្លួនពីបក្សប្រឆាំង ដោយគ្មានការបង្ខិតបង្ខំ ឬទិញដូរ ព្រោះពួកគាត់អស់ជំនឿនឹងក្រុមមេដឹកនាំបក្សប្រឆាំងរបស់ខ្លួន។ ផ្ទុយទៅវិញ ពួកគាត់សប្បាយចិត្ត ដោយឃើញរាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវសមិទ្ធិផលដ៏ធំធេងជូនប្រទេសជាតិ ទើបមូលមតិគ្នាធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ គោរពស្នើ សម្តេចតេជោ សុំចូលចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
Author: samne
កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
ភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។ កិច្ចប្រជុំអន្តរក្រសួងលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងបី ហើយជាលទ្ធផលនៃកិច្ចប្រជុំបានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាចំនួនបួនចំណុចគឺ៖ ទី១)កំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងទាំងបី ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ ទី២)ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការ និងទម្លុះនូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។ ទី៣)ផ្សារភ្ជាប់គម្រោងនិងកម្មវិធីនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងទី៤)ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង […]
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី
(ខេត្តរតនគិរី) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈ កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ D សាលាខេត្តរតនគិរី។ បន្ទាប់ពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី គោរពរាយការណ៍ជូនពី លទ្ធផលការងាររបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី រួចមក ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្ត ដែលទើបប្រកាសទទួលស្គាល់ជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរីបានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖ ១- យកចិត្តទុកដាក់អនុវត្តតាមស្មារតីលក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់អង្គការរណសិរ្ស។២-គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ៣-គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ៤- […]
ក្រសួងសុខាភិបាល អំពាវនាវឱ្យការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបគ្រោះទឹកជំនន់
ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី «ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់» ក្រោយទទួលបានសចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងអំឡុងសប្ដាហ៍មុន អាចនឹងបង្ករឱ្យមានទឹកជំនន់ ដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ដូច្នេះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖
សូមប្រុងប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកប្រាក់ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ដែលជាល្បិចឆបោកថ្មីមួយ។ យោងតាមការជូនព័ត៌មានបានឱ្យដឹងថា នៅថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងនិងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មីដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) ហើយលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញនូវវិធីសាស្ត្រជ្រៀតចូល និងឆបោកដូចខាងក្រោម៖ ១៖ឧក្រិដ្ឋជនប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ) ២៖ឧក្រិដ្ឋជនលួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ ៣៖ទូរស័ព្ទទៅកាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ(តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធីនិងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត ៤៖អំឡុងពេលណែនាំ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ «Developer Mode» បើកជម្រើស «Wireless Debugging» និងភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន«Paring Device» ៥៖ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។ ដើម្បីចៀសវាងការរងគ្រោះដូចបានរៀបរាប់ខាងលើនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តន៍វិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ ១៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វើតាមការណែនាំផ្សេងៗ ២៖ ដាក់ប្រព័ន្ធការពារគណនី (រួមមាន៖ 2FA លេខកូដរាល់ប្រតិបត្តិការកំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ល។) ៣៖ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ […]
ឯកឧត្តម វ៉ា ថន អញ្ជេីញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៅក្នុងសាលាខេត្តដោយ មនោសញ្ចេតនា…
ខេត្តក្រចេះ ៖ នារសៀល , ថ្ងៃពុធ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត ក្រចេះ អញ្ជេីញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅសាលាខេត្ត ក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ជាថ្ងៃភ្ជុំបិណ្ឌធំប្រពៃណីជាតិខ្មែរ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម មាន ប្រសាសន៏ លេីកទឹកចិត្ត និងកោតសរសេីរដល់មន្រ្តី ក្រោមឱវាទទាំងអស់ រួមនិងមន្រ្តីជាប់កិច្ចសន្យា ដែលបានខិតខំអនុវត្តការងារតាមជំនាញរៀងៗខ្លួន នៅរយៈពេលកន្លងមក សម្រេចដោយជោគជ័យ និងប្រកបដោយមោទក ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាល ខេត្ត មានប្រសាសន៍បន្ត ថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីសាលាខេត្តទាំងអស់ ដែល បានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែនភូមិភាគឦសាននៃប្រទេស កម្ពុជា រួមជាមួយនិងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយក្តីមោទន ។ លេីសពីនេះ […]
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរីនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះបានយ៉ាងល្អ និងអធិកអធម និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សខេត្តគ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី […]
ឃុំទាំង៥ នៅស្រុកកែវសីមា កំពុងរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ខណៈទឹកជំនន់បានកាត់ផ្តាច់ផ្លូវ និងជន់លិចផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង
ខេត្តមណ្ឌលគិរី៖ គិតត្រឹមវេលាម៉ោង៥សូន្យៗនាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានជន់លិចចូលដល់ក្នុងភូមិរបស់ប្រជាពលរដ្ឋទូទាំងទាំង៥ឃុំ នៃស្រុកកែវសីមា និងជន់លិចផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួន តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់ឡើងនៅវេលាទៀបភ្លឺនៅថ្ងៃទី១៨កញ្ញានេះ ហើយមកដល់ពេលនេះទឹកជំនន់បានជនលិចចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៥ឃុំ មានដូចខាងក្រោម៖ ១. ឃុំស្រែខ្ទមបានជនលិចចូលដល់ខ្នងផ្ទះ ភូមិអូរអាមចំនួន២ខ្នងផ្ទះ ភូមិអូរណាចំនួន៣០ខ្នងផ្ទះ ២. ឃុំស្រែព្រះ បានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរទ្រូន ស្ថិតនៅភូមិស្រែព្រះ ៣. ឃុំស្រែឈូកបានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរម៉ែកាត និងស្ពានអូរផ្លាស់ ស្ថិតនៅភូមិ ចក់ចារ ឃុំស្រែឈូក ៤. ឃុំមេម៉ង់ បានជនលិចចូលដល់ខ្នងផ្ទះមួយចំនួន ស្ថិតនៅភូមិចក់ចារ ភូមិទួល ៥. ឃុំចុងផ្លាស់ បានជនលិចចូលដល់ខ្នងផ្ទះចំនួន១៥គ្រួសារ ស្ថិតនៅភូមិខ្ញែងនិងភូមិហ៊ូង។ លោក អភិបាលស្រុកកែវសីមា បន្តថា ប្រសិនបើភ្លៀងធ្លាក់នៅតែបន្តប្រជាពលរដ្ឋមួយចំនួនដែលរងផល់ប៉ះពាល់ជនលិចអាច និងប្រឈមរងការខ្វះខាតស្បៀងប្រចាំថ្ងៃ។ យោងតាមប្រភពពីពលរដ្ឋក្នុងតំបន់ជនលិច បញ្ជាក់ថា ផ្នែកខ្លះនៃឃុំទាំង៥ កំពុងជនលិចខ្លាំង គឺទឹកបានហក់ឡើងខ្ពស់ រហូតកន្លែងខ្លះត្រឹមទ្រូង ឬឡើងខ្ពស់ផុតក្បាលទៅទៀត ។ ហើយផ្លូវសំខាន់ដើម្បីធ្វើដំណើរពីទីរួមខេត្តមកកាន់ឃុំមេម៉ង់បានជនលិចខ្លាំងនៅពេលព្រឹក ត្រង់ចំណុចអូរឆាង […]
ស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយលុកចូល នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី
ស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយលុកចូល នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ៖ លោក យុិន វណ្ណៈ អភិបាលនៃ គណៈភិបាលស្រុកចិត្របុរី នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ សូមបញ្ជាក់ជូនផងដែរ លោក យុិន វណ្ណៈ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងរកមធ្យោបាយជម្លៀសប្រជាពលរដ្ឋ ស្វែងរកទួលសុវត្ថិភាព ដេីម្បីការពារ នូវគ្រោះថ្នាក់ជាយថាហេតុដែលនឹកស្មានមិនដល់។ ទាំងនេះហេីយ គឺការជាយកចិត្តទុកដាក់ បំរេី ចំពោះទុក្ខធុរៈរបស់ប្រជាពលរដ្ឋ។ លោកយុិន វណ្ណៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាខ្នងផ្ទះ សូមប្រុងប្រយ័ត្នចំពោះកូនតូចៗ ការលេងទឹកប្រឈមនឹងការគ្រោះថ្នាក់បំផុត៕