ព័ត៌មានអន្តរជាតិ

ការស្ទង់មតិមួយគាំទ្រឱ្យ លោក​ Prayut ធ្វេីនាយករដ្ឋមន្រ្តីបន្ទាប់​ របស់ប្រទេសថៃ

បាងកក៖ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (Nida) របស់ប្រទេសថៃ នាដើមខែកក្កដានេះ បានរកឃើញថា ជាង ៨០ភាគរយនៃអ្នកឆ្លើយតបនឹងសំណួរ គឺចង់ឱ្យនាយករដ្ឋមន្ត្រីព្យួរអំណាច លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ឬរំលាយសភា ខណៈដែលលោក Prayut Chan-o-cha គឺជាជម្រើសដ៏ល្អក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។

វិទ្យាស្ថាននេះ​ បានធ្វើការស្ទង់មតិតាមទូរស័ព្ទទៅលើមនុស្សចំនួន ១ ៣១០នាក់នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកក្កដា។ ក្នុងចំណោមអ្នកឆ្លើយតបនឹងសំណួរ មាន ៤២.៣៧ភាគរយចង់ឱ្យ លោកស្រី Paetongtarn លាលែងពីតំណែង ដើម្បីប្រទេសជាតិមាននាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២ភាគរយ អំពាវនាវឱ្យលោកស្រី រំលាយសភាដើម្បីរៀបចំការបោះឆ្នោតថ្មី ហើយ ០.៩៩ភាគរយចង់ឃើញរដ្ឋប្រហារ។

ការស្ទង់មតិដដែលក៏បានបង្ហាញថា មានតែ ១៥.០៤ភាគរយប៉ុណ្ណោះដែលចង់ឱ្យ លោកស្រី Paetongtarn បន្តធ្វេីជានាយករដ្ឋមន្រ្តី ហេីយនៅពេលសួរថាតើនរណាគួរតែមកជំនួសលោកស្រី Paetongtarn ក្រុមអ្នកឆ្លើយ ៣២.៨២ភាគរយ ពេញចិត្តនឹងលោក Prayut ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្ស United Thai Nation (UTN)៕

Leave a Reply

Your email address will not be published.