ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋ៤២ គ្រួសារក្នុងក្រុងក្រចេះ បានទទួលអំណោយពីប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ …

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមខេត្តមកចែកជូនពុក ម៉ែ បងប្អូន ជួបការលំបាក ទីទាល់ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និង ទឹកទន្លេមេគង្គ មានចំនួន ៤២ គ្រួសារ ពេលថ្មីៗ នៅក្នុងក្រុងក្រចេះ នាព្រឹក ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤នេះ ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ,ត្រីខ ១០កំប៉ុង, មុី១ កេះ , ម៉ុងមួយ និង ថវិកា ចំនួន ៥០.០០០រៀល ផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងប្រធាន សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ មានប្រសាសន៍ផ្តាំផ្ញេី ដល់ពុក ម៉ែ បងប្អូនយេីង នៅសង្កាត់ និងក្នុងក្រុងក្រចេះ ទាំងអស់សូមថែទាំសុខភាពឱ្យបានល្អ និងធ្វេីតូបស្នាក់នៅបណ្តោះអាសន្ន ឱ្យបានត្រឹមត្រូវ ជៀសវាង កុំឱ្យមាន មូសខាំ និងសត្វពិសផ្សេងៗ មកខាំ ឬចឹក នាំឱ្យមានជម្ងឺជឺស្កាត់ ដែលយេីងនឹកស្មានមិនដល់ ចំពោះ ពុក ម៉ែ បងប្អូន ពិសេស នាំឱ្យខាតបង់គ្រប់យ៉ាងទាំងពេលវេលាផងដែរ ។

ពិធីនេះ ដោយការចូលរួម ពី លោក សេក ប៊ុនហេង គណៈអភិបាលក្រុង , លោក អ៊ូ សុបុនណ្ណា ជាស្នងការនៃស្នងការរដ្ឋាននគរបាលខេត្ត , លោក នាយក រដ្ឋបាលសាលាខេត្ត , មន្រ្តីកាកបាទក្រហម , និង ចៅសង្កាត់ ក្រចេះ, ចៅសង្កាត់អូរឫស្សី ជាច្រេីនរូបផងដែរ ។

សូមបញ្ជាក់ជូនផងដែរ  ផល ប៉ះពាល់ដោយគ្រោះធម្មជាតិ ទាំងអស់នេះការយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស គឺឯកឧត្តម អភិបាលខេត្ត និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលអាជ្ញាធរធ្វេីមិនដឹងមិនលឺ និងអត់បាយនោះឡេីយ ។
ជាចុងក្រោយ ឯកឧត្តម ក៍បាន ចុះពិនត្យ តូបស្នាក់នៅបណ្ណោះអាសន្ននៅទួលសុវត្ថិភាព របស់ពុក ម៉ែ បងប្អូន ផងដែរ ៕

Leave a Reply

Your email address will not be published.