ព័ត៌មានសន្តិសុខសង្គម

សែនអនិច្ចា ដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅស្រុកយួនប៉ុន្តែជាអកុសលអីត្រូវដួលម៉ូតូឈើសង្កត់ពីលើស្លាប់យ៉ាងអាណោចអាធម….

ខេត្តរតនគិរី៖កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៤វេលាម៉ោង១០.០០នាទីព្រឹក មានករណី ដឹកជញ្ជូនផលអនុផលព្រៃឈើ ខុសច្បាប់ ដោយម៉ូតូកែឆ្នៃ មួយក្រុមមានគ្នាចំនួន៣នាក់ ក្នុងគោលបំណងយកទៅលក់អោយឈ្មួញជនជាតិយួនដូចសព្វមួយដង ប៉ុន្តែជាអកុសល្យអីបានដួលម៉ូតូដឹកឈើនោះដោយខ្លួនឯង ហើយត្រូវបានម៉ូតូ និងឈើសង្កត់ចំពីលើ បណ្តាលអោយរងបួសយ៉ាងធ្ងន់ធ្ង ហើយក៍បានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ សាច់ញាតិជនរងគ្រោះ(ស្លាប់) បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងទាំងអួលដើមករថា: កាលពីវេលាខាងលើ ប្អូនប្រុសរបស់ខ្លួន ឈ្មោះ សយ យិន អាយុ២៧ឆ្នាំ ជនជាតិច្រាយ បច្ចុប្បន្ន រស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងគ្នីគ្នាគាត់ចំនួនពីរនាក់ផ្សេងទៀត បានដឹកជញ្ជូនឈើ យកទៅលក់នៅឯស្រុកយួន ដោយឆ្លងកាត់ប៉ុស្តិ៍ច្រករបៀង ភូមិឡុំ លេខ ៦០៣ ខ្សែក្រវ៉ាត់ព្រុំដែនកម្ពុជា វៀតណាម ស្ថិតនៅ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមាន
មេប៉ុស្តិ៍ ឈ្មោះអុឹមគឹមតារ៉ា
ប៉ុន្តែដោយសារស្ថានភាពផ្លូវពិបាកពេក ដល់ចំណុចផ្លូវសំយ៉ុងចុះជ្រោះ ហើយម៉ូតូក៍គ្មានប្រាំងទៀត ក៍ដួលដោយខ្លួនឯង ធ្លាក់ទៅមុខ ស្របជាមួយគ្នា ម៉ូតូ និងឈើ នៅលើម៉ូតូ ក៍ដួលសង្កត់ពីលើតាមក្រោយ ធ្វើអោយរងរបួសបាក់ស្មងជើង ទងសងខាងខ្ទិច និងឈើសង្កត់ពីលើត្រូវចំដើមទ្រូង ធ្វើអោយរងបួសធ្ងន់ ពេលនោះក្រុមដឹកជញ្ជូនឈើជាមួយគ្នា ក៍បានលើកជនរងគ្រោះដាក់តាមម៉ូតូដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកបរកែវ ប៉ុន្តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ក៍ខាងមន្ទីរពេទ្យ បញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសលឲ្យ ជនរងគ្រោះក៍បានស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនទៅដល់ប្រហែល ១ម៉ោង។
គួររំលឹកផងដែថា ប៉ុស្តិ៍ច្រករបៀងលេខ៦០៣ ហៅប៉ុស្តិ៍ភូមិឡំ មួយនេះ គឺជាប៉ូល១មានសេដ្ឋកិច្ចដ៏សម្បើម សម្រាប់ខេត្តភូមិភាគឥសាន្ត បើយើងធ្វើដំណើរ ទៅកាន់ទីប្រជុំ
ជនក្នងភូមិឡុំ ជារឿយៗ យើងប្រាកដជាឃើញការដឹកជញ្ជូនឈើ ដោយម៉ូតូកែឆ្នៃ លឺសម្លេង លាន់រំពងពេញភូមិតែម្តង ដឹកជញ្ជូនដូចស្រម៉ោច ឬសត្វកណ្តៀ ឆ្ពោះទៅច្រករបៀងលេខ៦០៣ ភូមិ ឡុំ៕

Leave a Reply

Your email address will not be published.