ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តរតនគិរីបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៤ លើកទី៧

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤លើកទី៧ ។ កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ទីចាត់ការ-អង្គភាពការិយាល័យ ចំណុះសាលាខេត្តរតនគិរីជាច្រើនរូបទៀត។ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តរតនគិរីនេះ មានរបៀបវារៈមួយចំនួនលើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ -ពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត។ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារប្រចាំខែធ្នូ របស់រដ្ឋបាលខេត្ត។ -ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកា របស់ គ. ក. ស. ក សម្រាប់ឆ្នាំ២០២៥។ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច […]

ព័ត៌មានសន្តិសុខសង្គម

មនុស្ស មានស្មារតីមិនគ្រប់គ្រាន់ ម្នាក់បានដើរដួលធ្លាក់ជ្រោះស្លាប់ខ្លួនឯង

ខេត្តមណ្ឌលគិរី៖នាវេលាម៉ោង ០៨និង ៣០នាទីព្រឹកថ្ងៃទី០១ខែ ធ្នូ ឆ្នាំ២០២៤ សមត្តកិច្ចបានទទួលពត៏មានពីមេភូមិអណ្តូងក្រឡឹង តាមទូរសព្ទ័បានរាយការណ៍មកសមត្ថកិ្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យថា មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ នៅចំណុចអូរចុងជ្រៃ (អូរងើយ )ស្ថិតនៅភូមិ អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ក្រោយពីទទួលពត៌មានរួច  លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នការរងទទួលការិយាល័យកំរិតធ្ងន់ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ ជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យមណ្ឌលសុខភាពស្រុកអូររាំង បានចុះដល់កន្លែងកើតហេតុ។ យោងតាមស្ដាប់ការបំភ្លឺពីសាក្សី ឈ្មោះ តូច ទន់ ភេទ ប្រុស  អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅក្រុមពូពូញ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា៖ កាលពីវេលាម៉ោង ១៧និង០០រសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ […]