ភ្នំពេញ៖ នៅរសៀល ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ពិធីនេះ ធ្វើឡើងនៅវិមាន៧ មករា (ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)។ ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា […]
Month: November 2024
រដ្ឋបាលស្រុកកោះញែកបានរៀបចំពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ង ខ្នាតតូចជាលក្ខណៈប្រពៃណីឆ្នាំ២០២៤
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិ ដែលមានរយៈពេល១ថ្ងៃ ដើម្បីបង្ករភាពសប្បាយជូនប្រជាពលរដ្ឋទូទាំងស្រុកកោះ ញែក ។ ពិធីនេះប្រារព្ធ ក្រោមអធិបតីភាព លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សី ទូច អភិបាលនៃខណៈអភិបាលស្រុកកោះញែក និងមានការអញ្ជើញចូលរួមពី សំណាក់ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាលស្រុក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងអង្គភាពជុំវិញស្រុកផងដែរ ។ នៅក្នុងពិធីនេះផងដែរ សង្កេតឃើញថា កីឡាករកីឡាការិនី អុំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញចូលរួមទស្សនា យ៉ាងច្រើនកុះករ មកលេងកម្សាន្ត ការប្រណាំងទូក ដែលប្រព្រឹត្តទៅនៅចំណុចទំនប់អូរប្រង់ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕
ឈ្មួញឈើដុះស្លែ ឈ្មោះផល ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ ចាប់បង្ក្រាបឈើ ដែលកំពុងដឹកជញ្ជូនខុសច្បាប់
ខេត្តរតនគិរី៖ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ ពីលោក នូ ថេ អភិបាល នៃគណៈអភិបាលស្រុកលំផាត់ នាល្ងាចថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ ២០២៤វេលាម៉ោង ៥:និង ១៤នាទី កម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានធ្វើកិច្ចប្រតិបត្តិការចាប់បង្ក្រាបគោយន្តកន្ត្រៃដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃ ដើម្បីយកទៅស្តុបទុក មួយកន្លែងទៀត ដើម្បីដឹកចេញ នៅពេលយប់ ដែលជាប្រភេទឈើលេខមួយ 5×12 ប្រវែង 10 ម៉ែត្រចំនួន 17 ដើម បានឃាត់ទុកនៅនឹងកន្លែង នឹងបានចាប់ឃាត់ឈើដែលមេឈ្មួញឈ្មោះផល បានដឹកជញ្ជូនយកទៅស្តុបទុក នៅទីតាំងមួយកន្លែងទៀតស្ថិតនៅភូមិ ឃុំលាង ស្រុកលំផាត់ខេត្តរតនគិរី ។ ឈើស្ទប់ទុកនៅចំណុចក្នុងដីរបស់ក្រុមហ៊ុនម្កុដពេជ្រ ដែលជាប្រភេទឈើលេខ 1 ទំហំមុខកាត់ 5×12 ប្រវែងប្រហែល 10 ម៉ែត្រចំនួន 20 ដើមនិងប្រភេទឈឺប្រណិតសុក្រមទំហំ 15×15 ប្រវែង 4 ម៉ែត្រទៅ 5 ម៉ែត្រចំនួន 5 ដើម សរុបចំនួន 5×12 ចំនួន 37 […]
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាព លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។ ក្នុងឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានលេីកឡេីងថា ប្រទេសជាតិមួយមានការអភិវឌ្ឍរីកចម្រើនទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ […]