មន្រ្តីបរិស្ថានត្រូវបំពេញតួនាទីនិងភាកិច្ចដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ និងជួយការពារប្រទេសជាតិយើង អត្ថបទ៖ ក្រសួងបរិស្ថាន ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រុមហ៊ុន វិស័យឯកជនមួយចំនួន នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងថា បរិស្ថានគឺជាជីវិត បរិស្ថានស្អាត ក៏ធ្វើឱ្យជីវិតរស់នៅរបស់យើង និងសុខភាពរបស់យើងល្អទៅតាមនោះដែរ។ ហេតុដូចនេះ ភាពស្អាតមានសារៈសំខាន់ខ្លាំងណាស់ ដែលមន្រ្តីបរិស្ថានត្រូវបំពេញតួនាទីនិងភាកិច្ចឱ្យបានល្អ និងត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ និងជួយការពារប្រទេសជាតិយើង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីបរិស្ថានគ្រប់លំដាប់ថ្នាក់បំពេញការងារ ដើម្បីធានាជោគជ័យសម្រាប់ប្រជាពលរដ្ឋមានទម្លាប់ស្អាត ក៏ដូចជាធ្វើឱ្យកម្ពុជាស្អាតជារៀងរហូតតទៅ តាមរយៈភាពស្អាតចំនួន៣ ក្នុងនោះ៖ ទី១៖ ភាពស្អាតកើតពីក្នុងចិត្តរបស់មន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវមានភាពស្អាត ស្មោះត្រង់បម្រើវិស័យបរិស្ថាននៅក្នុងខ្លួន ទើបយើងអាចចែករំលែកភាពស្អាតទៅក្រុមគ្រួសារយើង សង្គមយើង ជាពិសេសជាមួយសិស្សានុសិស្ស យុវជនកម្ពុជា ឱ្យមានភាពស្អាតជាប្រចាំតទៅមុខទៀតប្រកបដោយប្រសិទ្ធភាព ទី២៖ ភាពស្អាតចេញពីក្នុងខ្លួន ទៅខាងក្រៅខ្លួន ដែលមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ មន្រ្តីក្រសួងបរិស្ថាន ត្រូបបន្តនិងជំរុញយុទ្ធនាការនានាដើម្បី ភាពស្អាតលើផ្ទៃដី ភាពស្អាតលើផ្ទៃមេឃ […]
Month: October 2024
មន្ទីររៀបចំដែនដីខេត្តរតនគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
ខេត្តរតនគិរី៖ លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការតំណាងលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តរតនគិរី នៅសាលប្រជុំអគារ(D)សាលាខេត្តរតនគិរី ។ បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់លោក ញ៉ែម សំអឿន មក,លោក សូ ខនឬទ្ធីគុណ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធចូលរួមសហការជាមួយមន្ទីរជំនាញ ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមគោលនយោបាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត ជូនដល់ប្រជាពលរដ្ឋ។ លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍មួយចំនួនក្នុងការជំរុញការអនុវត្តការងារឲ្យបានកាន់តែប្រសើរ មានប្រសិទ្ធិភាព ស្របតាមទិសដៅ នៃយុទ្ទសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដូចជា៖ * ជម្រុញការលើកទឹកចិត្តជូនដល់មន្ត្រីដែលខិតខំបំពេញការងារ * ជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ * ជម្រុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច […]
រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា […]
ត្រូវប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងលប់បំបាត់ការធ្វើទីផ្សារឧហ្សាហកម្មគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ
ភ្នំពេញ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងគោលការណ៍ “ឆន្ទ:ល្អ”។ បើតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា តួអង្គពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងដៃគូរពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងលប់បំបាត់ការធ្វើទីផ្សារឧហ្សាហកម្មគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ ហើយជំនួសមកវិញនូវការផ្លាស់ប្ដូរឥរិយាបថការធ្វើទីផ្សារ ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈ ឬសារព្រមានគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹង តាមគោលការណ៍ “ឆន្ទ:ល្អ” របស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ សូមជម្រាបថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី<<ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង>> និងគោលការណ៍ <<ឆន្ទ:ល្អ>> ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ក្រុមហ៊ុនធុរកិច្ចឧហ្សាហកម្មគ្រឿងស្រវឹង ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម សមាគមអ្នកផ្តល់សេវាស្លាកសញ្ញាពាណិជ្ជកម្មកម្ពុជា និងដៃគូរពាក់ព័ន្ធ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា សមាគមសិល្បៈ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សិល្បៈករ សិល្បៈការិនី ព្រមទាំងអ្នកប្រជាប្រិយក៍ភាពក្នុងបណ្តាញទំនាក់ទំនងសង្គម Key Opinion Leader (KOL) នៅឯសណ្ឋាគារសុខាភ្នំពេញ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួលកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២៥
ប្រទេសឡាវ,វៀងចាន់៖ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៥ និងរំឭកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ កិច្ចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខមេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ […]
ពលរដ្ឋក្រីក្រពលីពិការនិងអតីតយុទ្ធជន៥១គ្រួសារ ទទួលអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ខេត្តព្រះវិហារ៖មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ អញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី និងលោកជំទាវ មកចែកជូនគ្រួសារអតីតយុទ្ធជន ពលីពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥១គ្រួសារ មកពីឃុំនានា នៅក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងនោះមួយគ្រួសារៗ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន៖អង្ករ១បេ.មី១កេស .ទឹក ត្រី១យួរ និងត្រីខកំប៉ុង១យួរ ។ ដោយឡែកគ្រួសារសពអតីតយុទ្ធជនកម្ពុជា ចំនួន២គ្រួសារ ទទួលបានថវិកាបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចំនួន៨លានរៀល ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន. សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះគ្រួសារអតីតយុទ្ធជន គ្រួសារពលី ពិការ និងប្រជាពលរដ្ឋក្រីក្រទាំងអស់នៅក្នុងពេលនោះផងដែរ ។ លោកឧត្តមសេនីយ៍ទោបន្តថា ថ្នាក់ដឹកនាំ […]
មន្ត្រីចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ព្រមទាំងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំគណៈប្រតិភូក្រុមការងារសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមយូ ស៊ុនឡុង បានចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ រួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកមួយចំនួនដូចជា ទី១)ទំនប់អូរតេស្ថិតក្នុងស្រុកអូរាំង ដែលមានទំនប់ស្ទាក់ទឹកបេតុងប្រវែង ៣០៦ម៉ែត្រនិងមានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប ទី២)ទំនប់លើស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប និងទី៣) ទំនប់ក្រោមស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងខេត្តមណ្ឌលគិរី ជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់បម្រើលើគ្រប់វិស័យតាមសេចក្តីត្រូវការរបស់ខេត្ត ក្នុងការផលិតទឹកស្អាត និងការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្មប្រមាណ ១៥០០០ហិកតា។ ទន្ទឹមនឹងនេះ បណ្តាទំនប់អាងទឹកក្នុងតំបន់ក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងជួយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ មួយរយៈសិន ដោយបញ្ជាក់ក្នុងន័យដើមថា«ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ជាន់ហ្រ្វាំងផ្អាកមួយរយៈ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នោះទេ ពីព្រោះឆ្លងកាត់ការអនុវត្ត រយៈពេល ១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជា៖ ស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង។ គាំទ្រនិងពេញចិត្ត […]
ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលសមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជនខេត្តរតនគិរី
ខេត្តរតនគិរី៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី។ ពិធីនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី សរុប២៧៤រូប។ ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានប្រចាំការ គណៈកម្មាធិការបក្សខេត្តរតនគិរី បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកអគ្គលេខាធិការ និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្សខេត្ត អញ្ជើញមកសំណេះសំណាលដោយផ្ទាល់ នាឱកាសនេះ។ បន្ទាប់ពីស្តាប់របាយការណ៍របស់តំណាងគណបក្សខេត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលជាច្រើនក្នុងខេត្តរតនគិរី ជាពិសេសការបង្ហាញការគាំទ្រដល់គម្រោង «ព្រែកជីកហ្វូណនតេជោ»នាពេលកន្លងមកនេះ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តរតនគិរី គ្រប់លំដាប់ថ្នាក់ទាំងអស់ ជឿជាក់លើការដឹកនាំរបស់ប្រមុខគណបក្ស ហើយត្រូវអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់នូវការចង្អុលការទាំងអស់ ស្របតាមទៅសភាពការណ៍ជាក់ស្ដែងក្នុងមូលដ្ឋាន និងត្រូវធ្វើយ៉ាងណាថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងដែលជាកត្តាគន្លឹះរបស់គណបក្ស ព្រមទាំងចូលរួមជំរុញដល់ការផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឲ្យស្វែងយល់ និងគាំទ្រដល់ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា ពិតណាស់ប្រសិនបើមិនមានវត្តមានរបស់អ្នកជំនាន់មុន គឺមិនអាចមានវត្តមានយុវជនជំនាន់ក្រោយដែរ។ […]
ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន ពីបទ «លួចទ្រព្យសម្បត្តិអ្នកដទៃ» ករណីទទួលប្រាក់ (ផ្ទេរច្រឡំ) តាមកុងធនាគារ ហើយ គេចវ៉េសមិនប្រគល់ជូនម្ចាស់ដេីមវិញ
ភ្នំពេញ៖មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវ ករណីទទួលប្រាក់ផ្ទេរចូលច្រឡំតាមប្រព័ន្ធធនាគារនិងគេចវ៉េសមិនព្រមសងទៅម្ចាស់ដើម(ជនរងគ្រោះ) វិញ។តាមរយៈមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ថា ការទទួលបានប្រាក់តាមរយៈប្រព័ន្ធធនាគារ ដែលពុំមានប្រភពច្បាស់លាស់(ការផ្ទេរ ឬទូទាត់ច្រលំ) ហើយមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ។បន្ថែមលើសពីមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ប្រសិនបើទទួលបានប្រាក់ពុំមានប្រភពច្បាស់លាស់សូមអនុវត្តតាមការណែនាំដូចខាងក្រោម ៖ ១.ធ្វើសេចក្តីរាយការណ៍ជូននគរបាលមានសមត្ថកិច្ចអំពីប្រតិបត្តិការ និងចំនួនទឹកប្រាក់ដែលទទួលបានពីការផ្ទេរច្រឡំ ២. ធ្វើការបញ្ជាក់ និងទូទាត់ទៅគណនីម្ចាស់ដើម ដែលបានផ្ទេរចូល ជៀសវាងផ្ទេរទៅគណនីទី៣ ដែលធ្វើឱ្យអ្នកអាចចូលរួមក្នុងប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់របស់ជនខិលខូច។ ជាចុងក្រោយសូមប្រជាពលរដ្ឋមេត្តាចូលរួមសហការទាំងអស់គ្នា ដើម្បីកាត់បន្ថយបទល្មើសបច្ចេកវិទ្យាអោយមានប្រសិទ្ធភាព៕ ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ