ខេត្តរតនគិរី៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៣.១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តចំនួន ០៣នាក់ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំចំនួន ០៩នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ចាន់ សាកល នាយការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ង្វៀង វាំងផក ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅក្នុងក្រុមហ៊ុនចំការចេក ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី និងចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារជាតិញៀនចំនួន ០១កញ្ចប់តូច(មិនទាន់ថ្លឹង) ទូរសព្ទ័ដៃចំនួន ០១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន ០១សន្លឹក ដែកកេសចំនួន ០២ បារីចំនួន ០១កញ្ចប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តរតនគិរី កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕