ខេតរតនគិរី ៖ សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងនៅ ភោជនីយដ្ឋានរតនៈ លីណា ព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា
ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម នាង សំអាត អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាល
ខេត្តរតនគិរី។ សិក្ខាសាលា បានការគាំទ្រពីកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development ហៅកាត់ថា CAPRED) ។
ឯកឧត្តម នាង សំអាត អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍ថា អង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះពិតជាមានសារះសំខាន់ណាស់ ដើម្បីធ្វើការសិក្សាស្រាវយល់អំពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាពិសេស គឺ បានបញ្ជ្រាបជូនដល់ អាជ្ញាធរថ្នាក់ឃុំ សង្កាត់ ស្រុក ក្រុង មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករទឹកស្អាត ដែលមានមូលដ្ឋានផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្ត។ ឯកឧត្តមបានបន្តថា ការរៀបចំសិក្ខាសាលានេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីសមត្ថកិច្ចនិងសិទ្ឋិក្នុងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ឋទាំងអស់ ការដោះស្រាយវីវាទ និងទោសបញ្ញត្តិដែលត្រូវបានកំណត់ដោយច្បាប់ ជូនដល់ថ្នាក់ក្រោមជាតិចាប់ពីក្រុងស្រុកឃុំសង្កាត់ មន្ទីរេជំនាញពាក់ព័ន្ឋ រដ្ឋាករទឹកស្វ័យ័តខេត្តរតនគិរី ប្រតិបត្តិករនិងក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋានអាជីវកម្មនៅក្នុងខេត្ត។
ក្នុងឱកាសនោះឯកឧត្តម អុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ មានប្រសាសន៍ថា៖សិក្ខាសាលា «ផ្សព្វ
ផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត”ជាសិក្ខាសាលាលើកទី៦ ហើយ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងជាលើកទី១ សម្រាប់ខេត្តរតនគិរី ដែលជាឱកាសដ៏កម្រមួយនៃការជួបជុំជាមួយភាគីដែលមានការពាក់ព័ន្ធ។ ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលជាច្បាប់ថ្មីមួយ មានអាយុកាល២ឆ្នាំគត់ គិតមកដល់ពេលនេះ (ព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ចែករំលែកជូនអង្គសិក្ខាសាលាអំពីគោលដៅនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹកស្អាត។ ផ្តល់ឱកាសសម្រាប់ការ
ពិភាក្សា និងស្វែងយល់ពីចំណុចខ្លាំងនិងខ្សោយ ឬបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់។
ឯកឧត្តមបានបន្តថា ទាំងប្រតិបត្តិករ អាជ្ញាធរ ទាំងមន្ទីរ អង្គភាព ក្រសួង ស្ថាប័ន គឺសុទ្ធតែមានកាតព្វកិច្ចរួមគ្នា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ទាំងនៅទីក្រុង ទីប្រជុំជន និងជនបទ ដោយការសហការគាំទ្រគ្នាទៅវិញទៅមក សាមគ្គីគ្នាជាធ្លុងមួយ បង្កើតជាបរិយាកាសសុខដុមនីយកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួន៕