ព័ត៌មានជាតិ

លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន នាំយកដើមផ្កាចំនួន ៣០០ផើង ដាំលម្អ អមសងខាងផ្លូវបេតុងចូលវត្តឧត្តមរតនារាមហៅវត្តអូរចេង

ខេត្តរតនគិរី៖លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី (ស.ស.យ.ក) នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤បានដឹកនាំក្រុមយុវជន ស.ស.យ.ក ចំនួន៣៥នាក់ចូលរួម ដាំដើមផ្កាលម្អ អមសងខាងផ្លូវបេតុងចូលវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន មានប្រសាសន៍ថាដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីអារាមវត្តអូរចេងនេះអោយមានភាពស្រស់បំព្រង លោកជំទាវបានជំទាវបានទិញដើមផ្កា
ចំនួន៣០០ផើង ដោយគិតជាថវិកាអស់ចំនួន ២,៤០០.០០០រៀល ជាថវិកាស.ស.យ.ក។ លោកជំទាវ មានជំនឿជាក់ថា នៅថ្ងៃខាងមុខ ដើមផ្កាដែលបានដាំនាពេលនេះ នឹងរីកស្គុះស្គាយ មានសម្រស់ស្រស់ស្អាតជាទីចាប់អារម្មរបស់របស់មហាជនទូទៅ ក៏ដូចជាប្រជាពុទ្ធបរិស័ទដែលមកធ្វើបុណ្យ ធ្វើទាននៅទីអារាមនេះផងដែរ៕

Leave a Reply

Your email address will not be published.