ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញត្រួតពិនិត្យផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា -វៀតណាម ស្ថិតនៅភូមិសាស្រ្ត​ ស្រុកអូរាំង​ និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ លោក​ ងុិន​ សុវិមាន​ អភិបាលខេត្ត​ស្ដីទី​ បានអញ្ជើញអមដំណេីរឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម​ អញ្ជើញត្រួតពិនិត្យ​ ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា -វៀតណាម ស្ថិតនៅភូមិសាស្រ្ត​ ស្រុកអូររាំង​ និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី​ ដោយមានអញ្ជេីញចូលរួមពីសំណាក់​ គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម​ នាយទាហានជំនាញ​ លោកនាយកអន្តរវិស័យ​ លោកអភិបាលរងស្រុក​ និងមន្ត្រីជំនាញពាក់ព័ន្ធ​៕

Leave a Reply

Your email address will not be published.