ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃ សភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយលោកបណ្ឌិត YB Datuk Wira Mohd Hatta Bin Md Ramli សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
Month: October 2025
មន្ត្រីថ្នាក់ជាតិ និងក្រោមជាតិជាង២ពាន់នាក់ បានទទួលការបណ្ដុះបណ្ដាល នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥
ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានបន្តរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន២៩វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុប២.៣២៩រូប ក្នុងនោះស្ត្រីមាន៧០៥រូប។ វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន។ វគ្គបណ្ដុះបណ្ដាលដែល NASLA រៀបចំ ត្រូវបាន លោកនាយក ឱ្យដឹងថា មានជាអាទិ៍ វគ្គបណ្ដុះបណ្ដាលស្ដីពីនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ចំនួន១០៥សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញវគ្គទី៣ និងវគ្គទី៤ សេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយថវិកា ឃុំ សង្កាត់ ការរៀបចំនិងការអនុវត្តផែនការ និងថវិការដ្ឋបាលឃុំ សង្កាត់ពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន ការគ្រប់គ្រងរដ្ឋបាលខណ្ឌសម្រាប់ក្រុមប្រឹក្សាខណ្ឌចំនួន១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តតាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត វគ្គទី២ និងវគ្គទី៣។ បន្ថែមពីនេះ NASLA បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ កិច្ចការស្មៀននៅរដ្ឋបាលរាជធានីភ្នំពេញ កម្មវិធីអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង […]
រយ:ពេល៧ថ្ងៃហើយ មនុស្សប្រ្រុសស្រីក្មេងចាស់ចំនួន៤នាក់ដែលបានបាត់ខ្លួន ដោយគ្រោះទឹកជំនន់ នៅស្រុកអូរជុំ មិនទាន់រកឃើញនៅឡើយ ខណ:អភិបាលខេត្ត រតនគិរីដឹកនាំកម្លាំងរុករកបន្ត
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង រុករក មនុស្សប្រ្រុសស្រី ក្មេងចាស់ ចំនួន៤នាក់ ដែលបានបាត់ខ្លួន ដោយគ្រោះទឹកជំនន់ នៅត្រង់ចំណុចអូរប៉ាជាន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ដែលគិតមកដល់ពេលនេះ ជនរងគ្រោះទាំង៤នាក់នៅមិនទាន់រកឃើញនៅឡើយទេ។ ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្ត បានក៏បានអញ្ជើញ សួរសុខទុក្ខក្រុមគ្រសារ សាច់ញាតិជូនរងគ្រោះ ក្នុងភូមិ ឃុំខាងលើ ដោយ ឯកឧត្តម បានសម្តែងនូវការ អាណិតអាសូរ សោកស្តាយ និងសមាណចិត្តដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ ជនរងគ្រោះ ប្រ្រុសស្រីក្មេងចាស់ចំនួន៤នាក់ដែលបានបាត់ខ្លួនផងដែរ។ សូម រំលឹកថា ករណីនេះជាលើកទីមួយហើយពុំដែលមានឧបទ្ទវហេតុនេះកើតឡើងនៅក្នុងទឹកដីខេត្តរតនគិរីនោះទេ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង នៅវេលាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចអូរប៉ាជាន់ ផ្ទះចាំចម្ការទុរេន ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី គ្រួសារចំនួន២គ្រួសារ បានជួបឧបទ្ទវហេតុ […]
រដ្ឋមន្ត្រីការងារ ណែនាំឱ្យសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាបី មុនពេលសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួនបី យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទី១ គឺ ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ ទី២ ក្ដីស្រមៃរៀងៗខ្លួន និងទី៣ វិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។ ឯកឧត្ដម ហេង សួរ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីការិយាល័យអប់រំស្រុក នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថា សម្រាប់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេស A និង B គួរតែសិក្សាលើមុខជំនាញ […]
កម្ពុជា ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុ
ភ្នំពេញ៖ «ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា» គឺជាប្រធានបទសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជ្រាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC-3.0) ដែលប្រព្រឹត្តិទៅ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបង្ក្រាបយេនឌ័រ (GMAGs) និង ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWGs) ជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣(NDC 3.0) បានដាក់ជូនអង្គការសហប្រជាជាតិ រួចហើយដើម្បីបង្ហាញតម្រូវការនិងទំហំសកម្មភាពការងាររបស់កម្ពុជា ដែលបានកំពុងអនុវត្ត យ៉ាងសកម្ម ដើម្បីបង្ហាញមហិច្ឆតាកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងភាពធន់ និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តម បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវមហិច្ឆិតាទាំងនេះ មធ្យោបាយនៃការអនុវត្តគឺចាំបាច់ត្រូវបង្ហាញ និងអនុវត្តនូវសកម្មភាពមួយចំនួន រាប់ចាប់ពីការកសាងសមត្ថភាព […]
ក្រសួងការងារ និយោជក តំណាងកម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ រួមគ្នាក្នុងការរកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី «អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា» នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថាប័នពាក់ព័ន្ធ, តំណាងនិយោជក, តំណាងកម្មករនិយោជិត, អង្គការអន្តរជាតិខាងការងារ (ILO) ដៃគូអភិវឌ្ឍន៍ និងដៃគូសង្គមជាច្រើនទៀត។ សិក្ខាសាលានេះ ជាវេទិកាមួយផ្តល់ឱកាសសម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគអភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ នាឱកាសនោះដែរ រដ្ឋមន្ត្រី ហេង សួរ បានចាត់ទុកវេទិកានេះពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និងការបន្តទាក់ទាញវិនិយោគ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជនផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹងសមត្ថភាពជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ និងការផ្តល់បទពិសោធបានយ៉ាងល្អ […]
សិស្សជាប់និទ្ទេស A ចំនួន២៦នាក់ ក្នុងក្រុងកំពង់ចាម ទទួលបានការលើកទឹកចិត្ត ពីឯកឧត្តមអភិបាលខេត្ត
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ដើម្បីលើកទឹកចិត្ត សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន២៦នាក់ នៅក្នុងក្រុងកំពង់ចាម។ បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់បាន ៨២,៨៣ភាគរយ កើនឡើងជាងឆ្នាំ២០២៤។ ក្នុងនោះផងដែរ សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៤១នាក់ កើនលើសពីឆ្នាំ២០២៤ ចំនួន២៦នាក់។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ ក្នុងឱកាសនោះថា ប្រការដែលធ្វើឲ្យក្មួយៗ មានឱកាសសិក្សារៀនសូត្រ និងប្រឡងជាប់ជ័យលាភីនិទ្ទេសA គឺមានកត្តាជាច្រើន ក្នុងនោះដូចជា កត្តាខិតខំរៀនសូត្រដោយខ្លួនឯង កត្តាគ្រួសារផ្គត់ផ្គង់ជំរុញកូនៗឱ្យបានសិក្សា កត្តាចែករំលែកចំណេះដឹងពីគ្រូបង្រៀន និងកត្តាសន្តិភាពជាដើម។ ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់ក្មួយៗ សូមឱ្យបន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រ បង្កើនចំណេះដឹងបន្តទៀត ដើម្បីអនាគតខ្លួនឯង និងគ្រួសារផង និងចូលរួមបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនថែមទៀត។ សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះឯកឧត្តម […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ ក្នុងស្មារតីនេះ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេច បានគោលដៅ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើង និងរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក”។ ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងលិខិតផ្ញើជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាស នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងលិខិតដែលបានចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ របស់សម្តេចបវរធិបតី បានលើកឡើងថា ” ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម និងប្រជាជនចិនជាមិត្ត ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន”។ សម្តេចបវរធិបតី បានលើកឡើងបន្តថា “ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន […]
កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៣កម្ពុជា និងកងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត គ្រោងនឹងធ្វើក្នុងអំឡុងខែតុលានេះ
ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនព័ត៌មាន ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុង ខែតុលាខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៣០ កញ្ញា នេះ ថា យោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយ ទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់ រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ ៕