ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គណៈប្រតិភូសភាអាមេរិកកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់កម្ពុជា

ភ្នំពេញ៖ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋGeorgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ,លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកគឺដោយសារការរក្សាបានសន្តិភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មួយខែ នៃការអនុវត្តបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតនៅគ្រប់ចំណុច

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា-ថៃ បានអនុវត្តរយៈពេល១ខែគត់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាល្ងាចថ្ងៃ២៨ សីហា លើកឡើងថា ក្នុងអំឡុងពេលនេះ កម្ពុជាបានគោរពកិច្ចព្រមព្រៀងយ៉ាងល្អដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនៅគ្រប់ចំណុច។ ការផ្តល់តម្លៃដល់កិច្ចព្រមព្រៀងឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្សនិងបេះដូងស្រលាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជានិងពលរដ្ឋរបស់ខ្លួន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្ពុជាបដិសេធ​ យ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាប្រើពលរដ្ឋ ធ្វើជាខែល

ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាបដិសេធ យ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាប្រើប្រាស់ប្រជាពលរដ្ឋខ្មែរស៊ីវិលធ្វើជាខែល ខណៈពលរដ្ឋខ្មែរទាំងនោះ បានរស់នៅទីនោះតាំងពីយូរលង់មកហើយ។ ឯកឧត្តមបន្តថា ពលរដ្ឋកម្ពុជា គឺជាជនរងគ្រោះក្នុងសកម្មភាពយោធាថៃជាឯកតោភាគី រួមមានទាំងការដាក់រាយលួសបន្លា និងរបាំងដែលរារាំងមិនឲ្យពួកគាត់ ចូលទៅកាន់លំនៅដ្ឋាននិងកសិដ្ឋានរបស់ពួកគាត់។ នេះជាប្រសាសន៍របស់ឯកឧត្តម ជុំ សុន្ទរី ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃទី២៨ ខែសីហា ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេស នេះ បន្ទាប់ពីកងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញកាលពីថ្ងៃ២៥ សីហា៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងអប់រំ ៖ នាថ្ងៃទី១ នៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅ ដោយរលូនល្អ ខណៈបេក្ខជនអវត្តមាន ចំនួន ១ ៨១៣នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ដំណើរការសំណេរ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ ខណៈនៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៨១៣នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែកនារសៀលថ្ងៃទី១នេះមាន២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានីខេត្តចំនួន៨ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ និងដោយអន្លើនៅខេត្តកំពង់ចាម ប៉ុន្តែដំណើរការសំណេរ នៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជន៤.៩៥៣នាក់

ខេត្តស្វាយរៀង ៖ ដំណេីរបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា​ ឆ្នាំ២០២៥នេះ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមណ្ឌលវិទ្យាល័យស្វាយរៀង​ខាងត្បូង ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)ផងដែរ។ សូមបញ្ជាក់ថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

«អ្នកចេះ គឺជាប់» ប្អូនៗបេក្ខជនត្រូវប្រកាន់ខ្ជាប់ឲ្យបាន និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្តាប់ឱកាសកំណត់ផ្លូវជីវិតរបស់ខ្លួន

ខេត្តក្រចេ ៖ នៅក្នុងថ្ងៃកាត់វិញ្ញាសាសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ សម្រាប់ខេត្តក្រចេះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំនិងជំរុញដល់ប្អូនៗជាបេក្ខជនប្រឡងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំធ្វើឱ្យបានល្អត្រឹមត្រូវនូវវិញ្ញាសារនីមួយៗ ឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានព្រីយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ដោយត្រូវប្រកាន់យកនូវគោលការណ៍ «អ្នកចេះ គឺជាប់» ។ ឯកឧត្តម វ៉ា ថន បន្តថា ប្អូនៗក្មួយៗគឺជាធនធានដ៏ល្អ ជាទីពឹងផ្នែកសម្រាប់ប្រទរសជាតិត នាពេលអនាគត់ ដូច្នេះហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យា ល័យបន្តទៀត ដើម្បីទទួលបានចំនេះដឹង ជំនាញដែលខ្លួនស្រឡាញ់ ។ ដូច្នេះហើយត្រូវរៀនរៀបខ្លួនឲ្យល្អសាកសមជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ និងជាគោលបំណងរបស់ប្រមុខរាជរដ្ឋាភិ បាល បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ លើវិស័យអប់រំនៅ កម្ពុជា ឲ្យប្រកបដោយគុណភាព និងសមត្ថភាព ឌីជីថល ក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិ ។ និងសូមជូនពរដល់ប្អូនៗក្មួយៗបេក្ខជន ដែលបានមកប្រឡង សូមឲ្យជាប់គ្រប់ៗគ្នាផងដែរ ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅខេត្តរតនគិរី ឆ្នាំ២០២៥ មានបេក្ខជន១,៩១០នាក់

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ការប្រឡងសញ្ញបត្រ មធ្យមសិក្សាទុតិយភូមិនៅខេត្តរតនគិរី ឆ្នាំ២០២៥ មានបេក្ខជនចូលប្រឡងចំនួន១,៩១០នាក់ ស្រី ១,០១៥នាក់ មានមណ្ឌលប្រឡងចំនួន៣ មណ្ឌល  មានបន្ទប់សរុបចំនួន ៧៧បន្ទប់ ខណៈដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពរលូន ។ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានអោយដឹងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ហើយដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី ឆ្នាំ២០២៥ មានបេក្ខជនចូលរួមប្រឡងសរុបមាន ១,៩១០នាក់ ស្រី ១,០១៥នាក់។ ក្នុងនោះ ជនជាតិដើមភាគតិច ចំនួន ៧៨៣នាក់ ស្រី៣៩៤នាក់ រួមមាន៖គ្រឹង ១៨៦នាក់ ស្រី៨៦នាក់ ទំពួន២៩១នាក់ ស្រី១៦៥នាក់ ព្រៅ ៧៧នាក់ ស្រី៣៨នាក់ ចារ៉ាយ១៥៨នាក់ ស្រី៧៦នាក់ កាចក់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឱកាសអញ្ជើញបើកវិញ្ញាសា អភិបាលខេត្តមណ្ឌលគិរី ជូនពរដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកទឹកចិត្តបេក្ខជនទាំងអស់។ ឆ្នាំសិក្សា ២០២៤-២០២៥នេះ ខេត្តមណ្ឌលគិរីមានបេក្ខជនសរុបចំនួន ៧២៣នាក់ (ស្រី ៤០៥នាក់) ក្នុងនោះមានជនជាតិដើមភាគតិច ២២៥នាក់ (ស្រី ១៣៧ នាក់)។ ការប្រឡងត្រូវបានបែងចែកជា ២ មណ្ឌល និង ២៩ បន្ទប់។ ចំនួនបេក្ខជនមកពី៖ -ថ្នាក់វិទ្យាសាស្ត្រសង្គម: ៦៥០ នាក់ (ស្រី ៣៧២នាក់) ក្នុងនោះមានជនជាតិដើមភាគតិច ២១៦ នាក់ (ស្រី ១៣៤ នាក់). – ថ្នាក់វិទ្យាសាស្ត្រ: ៧៣ នាក់ (ស្រី ៣៣ នាក់) ក្នុងនោះមានជនជាតិដើមភាគតិច ៩នាក់ (ស្រី ៣នាក់). គួរកត់សម្គាល់ថា ចំនួនបេក្ខជនឆ្នាំនេះបានកើនឡើង ៤៨ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដំណើរការប្រឡងសញ្ញាបត្របាក់ឌុប ចាប់ផ្តើមនៅព្រឹកនេះ ដោយមានបេក្ខជនជាង ១៤ម៉ឺននាក់

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង ១៤ម៉ឺននាក់ ដែលមណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្ពុជា និងជប៉ុន ផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឆ្ពោះទៅរកប្រក្រតីភាព តាមរយៈការអនុវត្តបទឈប់បាញ់

ភ្នំពេញ៖ ភាគីកម្ពុជា និងជប៉ុន បានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ តាមរយៈការអនុវត្តបទឈប់បាញ់។ ការផ្លាស់ប្តូរទស្សនៈនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក SUZUKI Hideo ឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន រួមមានវិស័យកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការសម្អាតមីន និងសំណល់គ្រាប់មិន ទាន់ផ្ទុះទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់រួមគ្នា អំពីសារៈសំខាន់នៃការលើកកម្ពស់សន្តិភាព និងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាពវិញ តាមរយៈការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ការខិតខំរក្សា ភាពអត់ធ្មត់ ការបន្តទំនាក់ទំនងនៅគ្រប់កម្រិត ការពិនិត្យលទ្ធភាពបោសសំអាតមីនមនុស្សធម៌ និងការ បើកច្រកព្រំដែនឡើងវិញ។ ជួសមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន […]