ខេត្តរតនគីរី ៖ ការលើកឡើង របស់ឯកឧត្តម ងិន ណែល អភិបាលខេត្តរតនគិរី ស្តីទី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក ក្រោមប្រធាន បទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក “ នៅ បរិវេណព្រលានយន្តហោះចាស់ ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល ទទួលបានឥណទាន កាបោនពីគម្រោងរេដបូកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជាយើងសម្បូរធនធាន ធម្មជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ដូចជា ចូលរួមទប់ស្កាត់ការប្រែ ប្រួលអាកាសធាតុ។ដូច្នះការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ នាថ្ងៃនេះ គឺជាការជួបជុំគ្នា ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើងរដោយ រាជរដ្ឋាភិបាលកម្ពុជា។ ហើយប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥ នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួល ខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា […]