លើករណី ប៉ុនប៉ង ឃាតកម្ម(បង្កឡើងដោយក្រុមM.Y ឫ ម៉ាក់យ៉ា) នៅត្រង់ចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៖ វេលាម៉ោង ១៦ និង៤៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ អធិការដ្ឋាននរគបាលក្រុងបានលុងសហការជាមួយប៉ុស្តិ៍ឡា បានសៀក និងប៉ុស្តិ៍បឹងកន្សែង។ ដោយមានការសម្របសម្រួល ដឹកនាំនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។ ចាប់ឃាត់ខ្លួនបាន ក្រុមក្មេងតំនើង +អំពីអង្គហេតុ: ដេញកាប់កាត់សាញ(អោយតែគេមើលមុខក្រុមខ្លួន) នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៥០នាទី កម្លាំងជំនាញយុត្តិធម៌ក្រុងបានលុង បានទទួលពាក្យណ្តឹងពីជនរងគ្រោះឈ្មោះ កុយ ចាន់ថា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ប្ដឹងរាយការណ៍មកសមត្ថកិច្ចយេីងថាមានឈ្មោះ ជា ណុច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកបានធ្វើសកម្មភាពដេញកាប់ប្រហារ […]