ខេត្តត្បូងឃ្មុំ៖ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជាដែលបានចាប់ផ្តើមសាងសង់នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចបាន២០% ហើយគិតមកទល់ពេលនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា ថ្នាលបណ្តុះកូនឈើខ្នាតធំនេះបានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាងសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង១លានដើមឆ្ពោះទៅសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលដែលមានទស្សនវិស័យប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសាងសង់ យកចិត្តទុកដាក់លើគុណភាពនៃសំណង់ បង្កើតហេដ្ឋារចនាសម្ព័ន្ធឆ្លើយតប និងភាពបៃតងដូចជាគម្រោងតំបន់រុក្ខជាតិ ស្រះទឹក សាលសហសិក្សាសម្រាប់សិស្ស និស្សិតសិក្សាស្រាវជ្រាវផងដែរ។ សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើងក្រោមការគាំទ្រថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជារួមជាមួយអាជ្ញាធរនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានចូលរួមបណ្តុះផ្នត់គំនិតពន្លក «បៃតង» ស្របតាមផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលមានសសរស្តម្ភ៣គឺ ស្អាត បៃតង និងចីរភាព។ បន្ទាប់ពីការបង្កើតថ្នាលបណ្តុះកូនឈើទី១នេះ ក្រសួងបរិស្ថានបានបោះជំហានបន្ថែមទៀត ពោរពេញដោយថាមពល ជំរុញឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ […]
Month: October 2024
កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រីចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។ […]
ករណីអត្តឃាតសម្លាប់ខ្លួនឯង(ចងកហ្នឹងអ្រឹង)
ខេត្តមណ្ឌលគិរី៖នៅវេលាម៉ោង ០១ និង ៤៤នាទីរំលងអធ្រាតថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចចម្ការកៅ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីស្លាប់មនុស្សចំនួន០១នាក់(ដោយអត្តឃាតខ្លួនឯង ចង ក)។ សពឈ្មោះ ហាប ប៉ៃ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ មុខរបរ កសិករ ស្រុកកំណើតនៅ ភូមិឬស្សីលក ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នរស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ក្រោយពីទទួលព័ត៍មានពីប្រជាពលរដ្ឋតាមរយះលេខទូរស័ព្ទ ០៩៧២៥៩១២៣៤។ លោក វ/ឯក ហេង ម៉ារ៉ា ឋាន: នាយការិយាល័យជំនាញនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានដឹកនាំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម សហការជាមួយអាជ្ញាធរភូមិឃុំ និងក្រុមគ្រូ ពេទ្យមណ្ឌលសុខភាពអូរអាម បាន ចុះពិនិត្យសាកសពឈ្មោះ ហាប ប៉ៃ ភេទស្រី អាយុ ២៥ឆ្នាំ […]
អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើបេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានធ្វើការផ្តាំផ្ញើដល់បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ ក្នុងឳកាសអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ឯកឧត្តម អភិបាលខេត្ត បន្តថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិត ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ឯកឧត្តមបន្តទៀតថា ចំពោះបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសា មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់មេត្តាបំពេញភារកិច្ច របស់ខ្លួន ក្នុងពេលប្រឡងរយៈពេល២ថ្ងៃនេះ ប្រកបដោយភាពជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេសល្អគ្រប់ៗគ្នា ចំពោះបេក្ខជនដែលមកប្រឡង ប្រសិនបើសុខភាពមិនល្អ សូមរាយការណ៍មកគណៈកម្មការអនុរក្សនៅក្នុងបន្ទប់ ដើម្បីផ្តល់ដំណឹងទៅគ្រូពេទ្យមកជួយសង្គ្រោះ ឱ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ថា […]
ឆ្នាំសិក្សា ២០២៣-២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជន៤.២១៤នាក់
ខេត្តស្វាយរៀង៖បេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។ ពិធីនេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ក្នុងឱកាសនេះ ក៍បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដម ក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)ផងដែរ។ យោងរបាយការរបស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបានអោយដឹថានៅក្នុងឆ្នាំសិក្សា […]
រដ្ឋមន្ត្រីក្រសួងអប់រំ បើកប្រធានវិញ្ញាសាជានិមិត្តរូបការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញា បត្រមធ្យមសិ ក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡង សម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌល ប្រឡងវិទ្យា ល័យព្រះស៊ីសុវត្ថិ ។ ពិធីបើកប្រធានវិញ្ញាសានេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារសា ធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអ ភិបាលរាជធានីភ្នំពេញ និង លោក ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ ការបើកប្រធានវិញ្ញាសាក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត […]
ឆ្នាំ២០២៤នៅទូទាំងខេត្តរតនគិរី មានបេក្ខជនចំនួន១,៧២២នាក់ ស្រី៨៧៥នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ខេត្តរតនគិរី៖នៅព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤បានចាប់ផ្តើមដំណើរការហើយនៅទូទាំងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ខេត្តរតនគិរី ក៏បានដំណើរការប្រឡងប្រព្រឹត្តិទៅប្រកបដោយភាពរលូន។ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡងថ្ងៃទី៨-៩ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រឡង សរុបមាន ១.៧២២នាក់ ស្រី ៨៧៥ នាក់ ក្នុងនោះជនជាតិដើមភាគតិច ៤៧.២១% មាន០៣ មណ្ឌលប្រឡងរួមមាន៖ ១. មណ្ឌលប្រឡងអនុវិទ្យាល័យប៊ូថង ទេសអន្លុង ថ្នាក់វិទ្យាសាស្ត្រ ចំនួន១០បន្ទប់ មានបេក្ខជនសរុប ២៣០នាក់ ស្រី១៤០នាក់។ ២. មណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន៣២បន្ទប់ មានបេក្ខជន សរុប៨០០នាក់ ស្រី៤០៤នាក់។ ៣. មណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែន ភូមិថ្មី ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន២៨បន្ទប់ មានបេក្ខជនសរុប ៦៩២នាក់ ស្រី៣៣១នាក់។ លោកប្រធានមន្ទីរបន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះមិនខុសគ្នានឹងឆ្នាំមុនៗដែរ បេក្ខជន […]
ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ បានអញ្ញើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពចំណុះឲ្យខេត្ត និងអភិបាលក្រុង/ស្រុកទាំង៧។ បន្ទាប់ពីរដ្ឋបាលក្រុង/ស្រុក បានរាយការណ៍ពីស្ថានភាពផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ជូនអង្គប្រជុំ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរក្រុង/ស្រុក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំរបាយការណ៍ឱ្យបានលំអិត និងទាន់សភាពការណ៍ ស្តីពីផ្ទៃដីស្រែដែលខូចខាត និងបរិមាណតំរូវការស្រូវពូជទៅតាមគ្រួសារនីមួយៗ ដើម្បីរដ្ឋបាលខេត្តសម្របសម្រួលចាត់ចែងការស្តារឡើងវិញជូនប្រជាពលរដ្ឋឡើងវិញ ហើយកិច្ចការងារចំពោះមុខនេះគឺត្រូវត្រៀមស្ដារឡើងវិញ ហើយផ្ទៃដីដែលខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ថ្បិតតែឆ្នាំនេះទឹក បានហក់ឡើងខ្លាំង តែផលប៉ះពាល់ផ្ទៃដីស្តារឡើងវិញ ចំនួន ៥,៨៧២ហិកតា ស្មើនឹង ៦,១១៩គ្រួសារ ។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក/ក្រុង ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ើងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម […]
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ បានថយឥទ្ធិពល និងខ្យល់មូសុងឦសានចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ៖