ព័ត៌មានសិល្បះនិងកីឡា

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រៀបចំពិធីបិទមហោស្រពសិល្បៈ(ចម្រៀងសម័យចាប់ពីទសវត្សរ៍ទី៦០ ដល់បច្ចុប្បន្ន និងម្ហូបអាហារជនជាតិដើមភាគតិចឆ្នាំ២០២៤

មណ្ឌលគិរី៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហោស្រពសិល្បៈ(ចម្រៀងសម័យចាប់ពីទសវត្សរ៍ទី៦០ ដល់បច្ចុប្បន្ន និងម្ហូបអាហារជនជាតិដើមភាគតិចឆ្នាំ២០២៤ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជាខេត្ត តំណាងអង្គការដៃគូ វិស័យឯកជន លោកគ្រូ អ្នកគ្រូ បេក្ខជន បេក្ខនារី និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តិទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងមានតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមអនុវត្តការងារទទួលបានជោគជ័យ និងសូមឲ្យបន្តយកចិត្តទុកដាក់អនុវត្តសកម្មភាពការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបាននូវគោលនយោបាយជាតិស្ដីពីវប្បធម៌អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដោយអនុវត្តស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បានផ្តល់អនុសាសន៍ ដល់បេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភី គឺត្រូវបន្តហ្វឹកហាត់ថែមទៀត ដើម្បីមានឱកាសទៅចូលរួមព្រឹត្តិការណ៍មហាស្រពនានានៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាបន្តបន្ទាប់ទៀត […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិ

រតនគិរី÷ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ខាងមុខ។ កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំអគារAដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបង្រ្កាបមិនឱ្យមានបញ្ហាក្មេងទំនើង បង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ទាក់ទងនឹងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ខាងមុខ ឯកឧត្តម អភិបាលខេត្តបានស្នើអោយគណៈកម្មការ ដែលបានរៀបចំនោះ ត្រូវបំពេញ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី

ខេត្តរតនគីរី÷ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តរតនគិរី។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី។   ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត សម្រេចបាននូវសមិទ្ធផលជាច្រើន រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តទាំងទីប្រជុំជនក្រុង និងជនបទត្រូវបានតភ្ជាប់ជាបន្តបន្ទាប់ ការលើកកម្ពស់សោភ័ណ្ឌភាព និងអនាម័យ បរិស្ថាន ការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការកាន់តែប្រសើរឡើង ការអនុវត្តគោលនយោបាយគាំពារ សង្គមដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម និងស្ថិរភាពនយោបាយល្អនៅក្នុងខេត្ត ដែលជាឱកាសបង្កលក្ខណៈល្អដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ព្រមទាំងការធានាបាននូវដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេល កន្លងទៅប្រកប ដោយបរិយាកាសនយោបាយល្អប្រសើរ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី […]