ព័ត៌មានអន្តរជាតិ

អ្នកជំនាញ UN អំពាវនាវឲ្យរដ្ឋនានា ផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ ជាមួយអ៊ីស្រាអែល

ហ្សឺណែវ៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ លោកស្រី Francesca Albanese នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យរដ្ឋនានា ផ្អាកទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុងចំពោះអ៊ីស្រាអែល ដោយបានចោទប្រកាន់ប្រទេសនេះថា កំពុងធ្វើ «យុទ្ធនាការប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្គាហ្សា។ ការចោទប្រកាន់ដោយប្រើពាក្យពេចន៍ធ្ងន់ៗ និងការអំពាវនាវឲ្យមានសកម្មភាពជាក់ស្តែងពីសំណាក់អ្នកជំនាញដែលចាត់តាំងដោយ UN នៅលើវេទិកាអន្តរជាតិ បានបង្ហាញពីកម្រិតធ្ងន់ធ្ងរ នៃការថ្កោលទោសដែលអ៊ីស្រាអែលកំពុងប្រឈមមុខ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីទឹកដីប៉ាឡេស្ទីនរូបនេះ បានពណ៌នាស្ថានភាពនៅទីនោះថា «ដល់ចំណុចមហន្តរាយ»។ លោកស្រីបានបន្ថែមថា «អ៊ីស្រាអែលទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុតមួយ ក្នុងប្រវត្តិសាស្ត្រសម័យទំនើប» ដែលសុន្ទរកថារបស់លោកស្រី បានទទួលការទះដៃអបអរយ៉ាងខ្លាំងក្លា។ លោកស្រីបានជំរុញឲ្យរដ្ឋទាំងអស់ «ដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុង និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់» ជាមួយអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់រល័យពូជសាសន៍ ដោយអះអាងពីសិទ្ធិការពារខ្លួន និងបានហៅរបាយការណ៍របស់លោកស្រី Albanese ថាជា «ការបរិហារកេរ្តិ៍»៕    

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខែសីហា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម

ភ្នំពេញ៖ នៅខែសីហា ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ។ ពិព័រណ៍ «ពន្លកបៃតង» នឹងមានការចែកកូនឈើដល់ប្រជាពលរដ្ឋខ្មែរយកទៅដាំផងដែរ។ ដើម្បីធានាថាព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅបានជោគជ័យ និងល្អប្រសើរនោះ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍នាវិមានឈ្នះ-ឈ្នះ។ បរិស្ថាន និងជីវិត រស់មិនអាចខ្វះគ្នាបានឡើយ មនុស្សបំផ្លាញបរិស្ថាន បរិស្ថាន ក៏បំផ្លាញមនុស្សវិញដែរ។ រួមគ្នាការពារបរិស្ថាន លុបបំបាត់ការកាប់បំផ្លាញព្រៃឈើ ប្រឹងប្រែងដាំដើមឈើឡើងវិញ លុបបំបាត់ កាត់បន្ថយការបំភាយឧស្ម័នពុល លុបបំបាត់ការប្រើប្រាស់ប្លាស្ទិក និងចោលប្លាស្ទិកដោយគ្មានការទទួលខុសត្រូវ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កោះហៅប៉ូលិសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា៩រូប ដែលឃាត់ជនជាតិឥណ្ឌូនេស៊ី ទារលុយ៣០០ដុល្លារ មកសួរនាំ

ភ្នំពេញ ៖ កងកម្លាំងជំនាញ បានកោះហៅប៉ូលីសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា៩រូប ដែលឃាត់រថយន្តជនជាតិ ឥណ្ឌូនេស៊ី ១គ្រឿង នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកសួរនាំបំភ្លឺនៅព្រឹកថ្ងៃ៤ កក្កដានេះ ។ ការកោះហៅមន្រ្តីទាំង៩រូបមកសួរនាំនេះ ក្រោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរង ផែនការងារធនធានមនុស្ស នៃស្នងការភ្នំពេញ ។ ជាមួយនឹងការសួរនាំរកហេតុផលផ្សេងៗហើយ សមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវ តាមជំនាញរបស់នគរបាល ប្រមូលព័ត៌មាន ឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍រាយការណ៍ លោកស្នងការ ដើម្បីពិនិត្យនិងសម្រេច។ សូមបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម ពីករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី១គ្រឿង ហើយសួរនាំរកឯកសាររថយន្ត ។ នៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៑ានរួចហើយ តែប៉ូលីសនៅតែទាមទារ រកឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយ ចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីស មកទាមទារបន្ថែម៤០០០រៀលទៀត ៕

ព័ត៌មានសន្តិសុខសង្គម

ប្រភពលោកគីមទីសារព័ត៌មាន ពិតជាខ្លាំងមែនល្បែងសុីសងខុសច្បាប់ភ្នាល់ទឹកភ្លៀងខ្នាតធំមានតែ ១ នៅចំកណ្តាលក្រុងភ្នំពេញបើកលេងរៀងរាល់ថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់!

ភ្នំពេញ ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងនៅតាមតូបការហ្វេ ហាងគុយទាវ ម្តុំអូឬស្សី បាននិងកំពុងចាប់ផ្តើម ភ្នាល់លុយបណ្តើរៗ ហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ ឬ បង្ក្រាបសោះឡើយ។ ប្រភពដដែលបានបន្តថា: ទីតាំងបនល្បែងសុីសងខុសច្បាប់ (ភ្នាល់ទឹកភ្លៀង) ស្ថិតនៅ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមតូបកាហ្វេ ហាងគុយទាវ លើដំបូលផ្ទះ ខ្ពស់ៗ និងនៅតាមដំបូលអាគារ ផងដែរ តែខាងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវ៉ាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ? ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ […]