ព័ត៌មានជាតិ

បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំស្រែជាខាងជើង ឃុំខ្ជាយខាងជើង និងឃុំខ្ជាយខាងត្បូង ស្រុកដងទង់

VID_20240919_160918_330.mp4 ខេត្តកំពត៖បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំស្រែជាខាងជើង ឃុំខ្ជាយខាងជើង និងឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ចំនួន ៨រូបបានផ្តាច់ខ្លួនពីបក្សប្រឆាំង ដោយគ្មានការបង្ខិតបង្ខំ ឬទិញដូរ ព្រោះពួកគាត់អស់ជំនឿនឹងក្រុមមេដឹកនាំបក្សប្រឆាំងរបស់ខ្លួន។ ផ្ទុយទៅវិញ ពួកគាត់សប្បាយចិត្ត ដោយឃើញរាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវសមិទ្ធិផលដ៏ធំធេងជូនប្រទេសជាតិ ទើបមូលមតិគ្នាធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ គោរពស្នើ សម្តេចតេជោ សុំចូលចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី

(ខេត្តរតនគិរី) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈ កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី   ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ D សាលាខេត្តរតនគិរី។ បន្ទាប់ពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី គោរពរាយការណ៍ជូនពី លទ្ធផលការងាររបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី រួចមក ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្ត ដែលទើបប្រកាសទទួលស្គាល់ជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរីបានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖ ១- យកចិត្តទុកដាក់អនុវត្តតាមស្មារតីលក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់អង្គការរណសិរ្ស។២-គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ៣-គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ៤- […]

ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អញ្ជេីញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៅក្នុងសាលាខេត្តដោយ មនោសញ្ចេតនា…

ខេត្តក្រចេះ ៖ នារសៀល , ថ្ងៃពុធ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត ក្រចេះ អញ្ជេីញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅសាលាខេត្ត ក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ជាថ្ងៃភ្ជុំបិណ្ឌធំប្រពៃណីជាតិខ្មែរ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម មាន ប្រសាសន៏ លេីកទឹកចិត្ត និងកោតសរសេីរដល់មន្រ្តី ក្រោមឱវាទទាំងអស់ រួមនិងមន្រ្តីជាប់កិច្ចសន្យា ដែលបានខិតខំអនុវត្តការងារតាមជំនាញរៀងៗខ្លួន នៅរយៈពេលកន្លងមក សម្រេចដោយជោគជ័យ និងប្រកបដោយមោទក ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាល ខេត្ត មានប្រសាសន៍បន្ត ថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីសាលាខេត្តទាំងអស់ ដែល បានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែនភូមិភាគឦសាននៃប្រទេស កម្ពុជា រួមជាមួយនិងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយក្តីមោទន ។ លេីសពីនេះ […]

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរីនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះបានយ៉ាងល្អ និងអធិកអធម និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សខេត្តគ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី […]

ព័ត៌មានជាតិ

ឃុំទាំង៥ នៅស្រុកកែវសីមា កំពុងរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ខណៈទឹកជំនន់បានកាត់ផ្តាច់ផ្លូវ និងជន់លិចផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង

ខេត្តមណ្ឌលគិរី៖ គិតត្រឹមវេលាម៉ោង៥សូន្យៗនាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានជន់លិចចូលដល់ក្នុងភូមិរបស់ប្រជាពលរដ្ឋទូទាំងទាំង៥ឃុំ នៃស្រុកកែវសីមា និងជន់លិចផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួន តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់ឡើងនៅវេលាទៀបភ្លឺនៅថ្ងៃទី១៨កញ្ញានេះ ហើយមកដល់ពេលនេះទឹកជំនន់បានជនលិចចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៥ឃុំ​ មានដូចខាងក្រោម៖ ១. ឃុំស្រែខ្ទមបានជនលិចចូលដល់ខ្នងផ្ទះ ភូមិអូរអាមចំនួន២ខ្នងផ្ទះ ភូមិអូរណាចំនួន៣០ខ្នងផ្ទះ ២. ឃុំស្រែព្រះ បានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរទ្រូន ស្ថិតនៅភូមិស្រែព្រះ ៣. ឃុំស្រែឈូកបានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរម៉ែកាត និងស្ពានអូរផ្លាស់ ស្ថិតនៅភូមិ ចក់ចារ ឃុំស្រែឈូក ៤. ឃុំមេម៉ង់ បានជនលិចចូលដល់ខ្នងផ្ទះមួយចំនួន ស្ថិតនៅភូមិចក់ចារ​ ភូមិទួល ៥. ឃុំចុងផ្លាស់ បានជនលិចចូលដល់ខ្នងផ្ទះចំនួន១៥គ្រួសារ ស្ថិតនៅភូមិខ្ញែងនិងភូមិហ៊ូង។ លោក​​ អភិបាលស្រុកកែវសីមា បន្តថា ប្រសិនបើភ្លៀងធ្លាក់នៅតែបន្តប្រជាពលរដ្ឋមួយចំនួនដែលរងផល់ប៉ះពាល់ជនលិចអាច និងប្រឈមរងការខ្វះខាតស្បៀងប្រចាំថ្ងៃ។ យោងតាមប្រភពពីពលរដ្ឋក្នុងតំបន់ជនលិច បញ្ជាក់ថា ផ្នែកខ្លះនៃឃុំទាំង៥ កំពុងជនលិចខ្លាំង គឺទឹកបានហក់ឡើងខ្ពស់ រហូតកន្លែងខ្លះត្រឹមទ្រូង ឬឡើងខ្ពស់ផុតក្បាលទៅទៀត ។ ហើយផ្លូវសំខាន់ដើម្បីធ្វើដំណើរពីទីរួមខេត្តមកកាន់ឃុំមេម៉ង់បានជនលិចខ្លាំងនៅពេលព្រឹក ត្រង់ចំណុចអូរឆាង […]

ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយលុកចូល នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី

ស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយលុកចូល នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ៖ លោក យុិន វណ្ណៈ អភិបាលនៃ គណៈភិបាលស្រុកចិត្របុរី នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិម្រេីម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ សូមបញ្ជាក់ជូនផងដែរ លោក យុិន វណ្ណៈ  និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងរកមធ្យោបាយជម្លៀសប្រជាពលរដ្ឋ ស្វែងរកទួលសុវត្ថិភាព ដេីម្បីការពារ នូវគ្រោះថ្នាក់ជាយថាហេតុដែលនឹកស្មានមិនដល់។ ទាំងនេះហេីយ គឺការជាយកចិត្តទុកដាក់ បំរេី ចំពោះទុក្ខធុរៈរបស់ប្រជាពលរដ្ឋ។ លោកយុិន វណ្ណៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាខ្នងផ្ទះ សូមប្រុងប្រយ័ត្នចំពោះកូនតូចៗ ការលេងទឹកប្រឈមនឹងការគ្រោះថ្នាក់បំផុត៕

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា កំណាយរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម

អាជ្ញាធរជាតិអប្សរា កំណាយរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម ខេត្តសៀមរាប៖ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។ ប៉ុន្តែ បំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។ ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជាតាមជំនឿ។ បុរាណវិទូ ឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗមួយចំនួនទៀត មានដូចជា ប្រអប់ដៃ […]

ព័ត៌មានជាតិ

ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ

ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ

(ខេត្តព្រៃវែង) ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុត ដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិនិងប្រជាពលរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលាខេត្តព្រៃវែង […]