មនុស្សជាង ១,០០០នាក់រួមទាំងសមាជិកក្រុមហេសបូឡាបានរងរបួស ក្នុងហេតុការណ៍ផ្ទុះឧបករណ៍ទំនាក់ទំនង ប្រភព៖ Reuters ប៉េរូត៖ មនុស្សជាង ១,០០០នាក់ រួមទាំងសមាជិកក្រុមយុទ្ធជនហេសបូឡា និងបុគ្គលិកពេទ្យ បានរងរបួសនៅលីបង់ កាលពីថ្ងៃអង្គារ នៅពេលដែលឧបករណ៍ប៉េកឺ (pager) ដែលពួកគេប្រើសម្រាប់ទំនាក់ទំនងបានផ្ទុះឡើងទូទាំងប្រទេស។ ការផ្ទុះជាបន្តបន្ទាប់បានកើតឡើងនៅទូទាំងប្រទេសលីបង់ ជាពិសេសនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលជាជម្រករបស់ក្រុមហេសបូឡា។ រថយន្តសង្គ្រោះបន្ទាន់ និងបុគ្គលិកពេទ្យត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដើម្បីជួយជនរងគ្រោះជាច្រើននាក់ដែលមានរបួសផ្សេងៗ។ មូលហេតុពិតប្រាកដនៃការផ្ទុះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីឧបករណ៍តូចៗដែលដាក់នៅកន្លែងសាធារណៈមុនពេលការផ្ទុះបានកើតឡើង ដែលបង្កឱ្យមានការសង្ស័យថាវាអាចជាការវាយប្រហារដោយចេតនា។ មជ្ឈមណ្ឌលប្រតិបត្តិការវិបត្តិរបស់ប្រទេសលីបង់ បានអំពាវនាវឱ្យបុគ្គលិកពេទ្យទាំងអស់ត្រឡប់ទៅមន្ទីរពេទ្យវិញ ដើម្បីជួយដល់ជនរងគ្រោះ និងណែនាំពួកគេឱ្យជៀសវាងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដែលអាចបង្កហានិភ័យ។ ការផ្ទុះនេះកើតឡើងក្នុងបរិបទនៃភាពតានតឹងដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បន្ទាប់ពីសង្គ្រាមហ្គាហ្សាកាលពីឆ្នាំមុន។ ទោះបីជាមានការប៉ះទង្គិចគ្នាឥតឈប់ឈរក៏ដោយ ភាគីទាំងពីរហាក់ដូចជាកំពុងព្យាយាមជៀសវាងការកើនឡើងនៃជម្លោះ។ មន្ត្រីហេសបូឡាម្នាក់បានហៅការវាយប្រហារនេះថាជា «ការរំលោភសន្តិសុខធ្ងន់ធ្ងរបំផុត» ដែលក្រុមនេះបានជួបប្រទះក្នុងជម្លោះជាមួយអ៊ីស្រាអែល។ អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានចូលរួមក្នុងការប៉ះទង្គិចគ្នាឆ្លងកាត់ព្រំដែន ចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធ៕
Author: samne
អាជ្ញាធរជាតិអប្សរា កំណាយរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម
អាជ្ញាធរជាតិអប្សរា កំណាយរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម ខេត្តសៀមរាប៖ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។ ប៉ុន្តែ បំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។ ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជាតាមជំនឿ។ បុរាណវិទូ ឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗមួយចំនួនទៀត មានដូចជា ប្រអប់ដៃ […]
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ
(ខេត្តព្រៃវែង) ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុត ដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិនិងប្រជាពលរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលាខេត្តព្រៃវែង […]
អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុបាន អញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅ
ខេត្តព្រះសីហនុ៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុបាន អញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជំលៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា មិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់រងគ្រោះជំនន់ទឹកភ្លៀងដោយសារយើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះទេ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវមានការប្រុងប្រយ័ត្នកូនចៅ ព្រោះគ្រោះធម្មជាតិមិនទៀងទាត់នោះទេ ព្រោះវាកើតឡើងមួយពព្រិចភ្នែក ដូច្នេះមានតែយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ននៅរដូវវស្សា ត្រូវចេះអនាម័យខ្លួនឯង ផឹកស្អាត ហូបស្អាត ដើម្បី ចៀសផុតពីជំងឺផ្សេងៗ ។ ដោយសារតែខ្យល់លាយឡំ និងភ្លៀងបានបង្អោធ្លាក់ជាបន្តបន្ទាប់ចាប់ពីម៉ោង ១យប់ ឈានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឱ្យមានជំនន់ជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ […]
ក្រសួងមហាផ្ទៃ ណែនាំឱ្យរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានណែនាំឱ្យរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានជម្រាបជូន លោក-លោកស្រី ជាអភិបាលរាជធានី ខេត្ត និងលោក លោកស្រី ជាអភិបាលក្រុង ស្រុក ខណ្ឌ ជ្រាបថា ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលទើបប្រកាសចូលកាន់តំណែងថ្មីត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់ខ្លួន ដើម្បីដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។ លើមូលដ្ឋាននេះ ដើម្បីឱ្យការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលាកំណត់ និងទទួលបានលទ្ធផលល្អប្រសើរ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជា
ខេត្តរតនគីរី÷ការជ្រើសតាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំ ឡើងដោយ សមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា និងសប្បុរសជនជាតិ អន្តរជាតិចូលរួមប្រមាណ ៤០០នាក់។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកាដើម្បីភ្ជាប់និស្ស័យជាមួយសមាគមអោយមានលទ្ធភាពពង្រឹងនឹងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជអោយបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកំសាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស ។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ។ លើបញ្ហានេះការអំពាវនាវអោយមានការចូលរួមជាថវិកា ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ។ […]
ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមបណ្តាខេត្តទិសឦសាន្ត លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន
ខេត្តមណ្ឌលគិរី÷សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តសរុបម្រមាណ ២០០ នាក់ បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជានិងប្រទេសជិតខាង។ ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ សាធារណជនដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។ កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដូចជាក្រុមហ៊ុនទឹកបរិសុទ្ធវីតាល ក្រុមហ៊ុនចុងភៅ សេង ហុកហេងដែលបានផ្តល់អាហារពេលព្រឹក និងក្រុមហ៊ុនភេសជ្ជៈបាកាស […]