ព័ត៌មានសន្តិសុខសង្គម

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការចងក្រងសហគមកសិកម្មទំនើប សម្រាប់ដំណាំទុរេន ដំណាំម្រេច ដំណាំស្វាយចន្ទី និងដំណាំផ្សេងៗទៀតនៅខេត្តរតនគិរី

ខេត្តរតនគិរី ៖ វេទិកានេះរៀបចំធ្វើឡើងនៅ សាលមហោស្រព រតនៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុម ហ៊ុន K&D។ ថ្លែងនៅក្នុងវេទិកានេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងថា យោងតាមធាតុចូលជាច្រើនដែលទទួលបានពីបងប្អូនកសិករនៅក្នុងខេត្ត ក៏ដូចជា ដៃគូអភិវឌ្ឍ តាមរយៈមន្ត្រីកសិកម្ម និងវេទិកានានា រដ្ឋបាលខេត្តបានកត់សម្គាល់ឃើញថា មានការរអ៊ូរទាំចេញពីក្រុមផលិត ដែលបានលើកឡើងចំពោះទីផ្សារកសិផលមានលក្ខណៈតូចចង្អៀត និងមានតម្លៃទាប និងពេលខ្លះផលិតបានហើយ មិនដឹងថាយកទៅលក់នៅឯណា? ។ កង្វល់ទាំងអស់នេះ ត្រូវបានរដ្ឋបាលខេត្តប្រមូលផ្តុំ និងរៀបចំជាផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បី ព្យាយាមឱ្យអស់លទ្ធភាពក្នុងការស្វែងរកដំណោះស្រាយជូនបងប្អូនកសិករ ដោយធ្វើ ការផ្សព្វផ្សាយ កៀរគរ និងទាក់ទាញវិនិយោគិន ឱ្យចូលមកបណ្តាក់ទុននៅក្នុងខេត្តជាបន្តបន្ទាប់។ ឯកឧត្តមបន្តថា តាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់ ដំណាំទុរេន […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម គិត ទ្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាត់ទាត់សប្បុរសធម៌ កៀរគរថវិកាជួយដល់មណ្ឌលកុមារកំព្រា SOS

ខេត្តរតនគិរី ៖ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់សប្បុរសធម៌ របស់ស្នងការនគរបាលខេត្តរតនគិរី ដើម្បីកៀរគរថវិកាជួយដល់មណ្ឌលកុមារកំព្រា SOS ក្រោមប្រធានបទ «ផ្តល់ក្តីស្រលាញ់ជាមួយកីឡាទាំងអស់គ្នា» នៅកីឡដ្ឋាន បុរីកម្មករ៤ ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានឧបត្ថម្ភជាថវិកានិងសម្ភារៈសិក្សាមួយចំនួនចែកដល់ក្មេងៗមណ្ឌលកុមារកំព្រា SOS និងបានរៀបចំអាហារសាមគ្គី មួយពេលប្រកបដោយបរិយាកាសរីករាយ និងមានភាពស្និតស្នាល ផងដែរ៕

ព័ត៌មានជាតិ

លោកណយច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅក្រុមទួលស្វាយ​ ភូមិពូឡេះ​ ឃុំដាក់ដាំ​ ស្រុកអូររាំង​

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២១​ ខែកុម្ភះ​ ឆ្នាំ ២០២៥ អាជ្ញាធរស្រុកអូររាំង បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ដ្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ក្រោមអធិបតីភាព ឯកឧត្តម ជា​ ជុន​ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ​ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំង​ និងលោក នួន​ សារ៉ន​ អភិបាលរងខេត្ត ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកអូររាំង​ ដោយមានការចូលរួមពីលោក​ សៀក​ មន្នី​ អភិបាលស្រុកអូររាំង​ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើនរូប ពិធីនេះបានប្រព្រឹត្តទៅនៅក្រុមទួលស្វាយ​ ភូមិពូឡេះ​ ឃុំដាក់ដាំ​ ស្រុកអូររាំងខេត្តមណ្ឌលគិរី។ ក្នុងនោះលោកអធិការនគរបាលស្រុកអូររាំងលោកបានចូលរួមផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងសំណូមពរអោយពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអោយបានគ្រប់ៗគ្នា។ ចំពោះពលរដ្ឋដែលមានបញ្ហា ឬឈឺស្កាត់ ឬឆ្លងទន្លេរគ្មានមធ្យោយធ្វើដំណើរសូមទាក់ទងមកសម្ថកិច្ចប៉ុស្តិ៍នគរបាល ឬអធិការ តាមរយៈលេខទូរសព្ទ ០៩៨៥៧៨៦៦៦៦។ ឆ្លៀតក្នុងឱកាសនោះ លោក ណយ ច័ន្ទតារា ក៏បានពាំនាំការផ្តាំផ្ញើរសួសុខទុក្ខ ពីសំណាក់ឯកឧត្តមហេង សួរ […]

ព័ត៌មានជាតិ

ផ្លូវបេតុង៩ខ្សែប្រវែង៦៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ

ខេត្តរតនគិរី ៖ ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង ផ្លូវ៩ខ្សែនេះត្រូវបានប្រារព្ធធ្វើឡើងនៅទល់មុខសាលាឃុំល្បាំង១ ស្រុកលំផាត់ ព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និង លោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ។ លោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី បានលើកឡើងថា ដោយមើលឃើញពីសក្តានុពលនិងភូមិសាស្ត្រ ស្រុកលំផាត និង ស្រុកកូនមុំ នៃខេត្តរតនៈគិរី ជាតំបន់ទេសចរណ៍ និង ជាប់ក្រុងបានលុងផងដែល ដែលមានសភាព ក្រឡុក និងខូចខាតជាច្រើនមិនទាន់សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាត ដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើប្រាស់មិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ទើបមានការស្នើសុំអាជ្ញាធរ ស្រុក និងខេត្ត ដើម្បី សាងសង់ផ្លូវខាងលើ កែប្រែប្រែ ពីផ្លូវដីក្រហម […]

ព័ត៌មានសន្តិសុខសង្គម

សូម្បីតែអ្នករើសអេតចាយ និងអ្នករត់កង់បីក៏ស្គាល់បណ្ឌិតសុខ ទូចដែរ….ចម្លែកមន្ត្រីអនុវត្តច្បាប់មិនស្គាល់បណ្ឌិតសុខទូច

ភ្នំពេញ ៖ ថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៥ លោក ស៊ន សុភក្ដ្រ បានលើកឡើងថា៖ មន្រ្តីនគរបាលខណ្ឌសែនសុខប្រមាណ១០នាក់ ដឹកនាំដោយលោកវរសេរនីយ៍ទោ ហឿង វឿន អធិការរងនគរបាលទទួលផែនចរាចរណ៍ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងបំភ្លឺ ជុំវិញប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច នាំឲ្យមានការផ្ទុះ និងចែកចាយព្រោងព្រាតនៅតាមបណ្តាញសង្គម។ សម្រាប់ហេតុការណ៍មួយនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ហើយថា លោកនឹងធ្វើការលើរឿងនេះយ៉ាងម៉ត់ចត់ ហើយចាត់វិធានការតាមច្បាប់មិនលើកលែងនោះឡើយ សម្រាប់មន្រ្តីនគរបាលដែលអនុវត្តច្បាប់គ្មានសីលធម៌ និងវិជ្ជាជីវៈ។ សម្រាប់គោលដៅត្រួតពិនិត្យជាតិអាកុលដែលនាំឲ្យមានផ្ទុះបាតុភាពនេះ បានកើតឡើងនៅវេលាម៉ោង ១១៖៥៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមផ្លូវហាណូយ ខណ្ឌសែនសុខ រវាងកម្លាំង នគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សម្រាប់លោកវរសេនីយ៍ទោ ហឿង វឿន អធិការរងនគរបាលខណ្ឌសែនសុខទទួលផែនចរាចរណ៍ ដែលដឹកនាំកម្លាំងគោលដៅមួយនេះ​ កន្លងទៅខ្ញុំធ្លាប់ទទួលបានព័ត៌មានថា […]

ព័ត៌មានជាតិ

ឆ្នាំ២០២៤ កម្ពុជានាំចេញថ្មអារសន្លឹកជាង៥លានការ៉េ មានការកើនឡើង

ចេញផ្សាយនៅថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៥ ភ្នំពេញ៖ ដោយព្រះរាជាណាចក្រកម្ពុជា ជាដែនដីសុវណ្ណភូមិស្រោបទៅដោយប្រាសាទសិលាល្បីល្បាញនៅលើពិភពលោក និងសំបូរទៅដោយធនធានរ៉ែធម្មជាតិគ្រប់ប្រភេទ ទើបមានក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ និងវិនិយោគលើអាជីវកម្មថ្មអារសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។ ឆ្នាំ២០២៤ កម្ពុជានាំចេញថ្មអារសន្លឹកជាង៥លានការ៉េ មានការកើនឡើង ភ្នំពេញ៖ ដោយព្រះរាជាណាចក្រកម្ពុជា ជាដែនដីសុវណ្ណភូមិស្រោបទៅដោយប្រាសាទសិលាល្បីល្បាញនៅលើពិភពលោក និងសំបូរទៅដោយធនធានរ៉ែធម្មជាតិគ្រប់ប្រភេទ ទើបមានក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ និងវិនិយោគលើអាជីវកម្មថ្មអារសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។ បើតាមរបាយការណ៍បង្ហាញថា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ មានក្រុមហ៊ុនប្រមាណតែ ៣០ក្រុមហ៊ុនប៉ុណ្ណោះ និងប្រមាណជាង ៦០គម្រោង នៃទុនវិនិយោគជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែសព្វថ្ងៃមានក្រុមហ៊ុនជាង ៧០ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មថ្មអារនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនជាច្រើនមានសមត្ថភាពនាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិចន្លោះពី ២០០០០កុងតឺន័រ ទៅ៣០០០០កុងតឺន័រ ហើយនៅឆ្នាំ២០២៤ បរិមាណផលិតថ្មអារសន្លឹក នាំចេញមានចំនួន ជាង ៥លានការ៉ែ មានការកើនឡើងបើធៀបនិងឆ្នាំ២០២៣។ ដោយសារតែតម្រូវការថ្មអារធម្មជាតិ និងសម្ភារសំណង់នាំចូលនានាដូចជា ម្នាងសិលា កំបោរ និងស៊ីម៉ងត៍ជាដើម ដែលនាំចូលក្នុងទីផ្សារក្នុងប្រទេសកម្ពុជា មានទំហំទឹកប្រាក់កើនឡើងដល់ ២០៩ ២១៥ ០០០ដុល្លារអាមេរិកគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតលើគម្រោងសាងសង់ទូទាំប្រទេសចំនួន […]

ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាល សម្រេចទម្លាក់កញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារអាមេរិក

ភ្នំពេញ ៖ សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដ៏ថ្លៃថ្លា÷ ឱ្យទៅក្រសួងឧស្សាហកម្ម ដើម្បីវិនិយោគលើការពង្រីកបណ្ដាញទឹកស្អាតសម្រាប់ការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៥។ នេះជាប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី។ថ្លែងក្នុងឱកាសដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ ។ ជាលទ្ធផល រាជរដ្ឋាភិបាល បានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។តែបើទោះជាយ៉ាងនេះក៏ដោយ សម្ដេច អះអាងថា ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ ហើយថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេច បានសម្រេចផ្ដល់ថវិកាចំនួន៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូន ប្រជាពលរដ្ឋនៅ ៥ខេត្ត រួមមាន ខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី […]

ព័ត៌មានជាតិ

ស្វករ​ខ្មែរ ពន្យល់​​​​ដំណើរការ​ចម្រាញ់​​រ៉ែ​មាស​យ៉ាងស្មុគស្មាញ ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល មុន​ចេញ​ជា​ផលិតផល​សម្រេច

ស្វករ​ខ្មែរ ពន្យល់​​​​ដំណើរការ​ចម្រាញ់​​រ៉ែ​មាស​យ៉ាងស្មុគស្មាញ ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល មុន​ចេញ​ជា​ផលិតផល​សម្រេច ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ការចម្រាញ់រ៉ែមាស ត្រូវឆ្លងកាត់ដំណើរការនីតិវិធីយ៉ាងស្មុគស្មាញ តាំងពីដំណាក់កាលកំណត់ទីតាំងរណ្តៅរ៉ែ និងការឈានទៅដកហូតចេញជាផលិតផលសម្រេចចុងក្រោយ។ នេះបើតាមលោក គ្រី ឡាយហុក វិស្វកររ៉ែនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល។ លោក គ្រី ឡាយហុក វិស្វកររ៉ែនៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលវិនិយោគអាជីវកម្មរុករករ៉ែមាសនៅអូរខ្វាវ ខេត្តមណ្ឌលគិរីបានពន្យល់ពីដំណើរការរុករកនិងចម្រាញ់រ៉ែមាសពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ដោយបានសិក្សានិងមានបទពិសោធន៍ការងារផ្នែកធនធានរ៉ែ លោក គ្រី ឡាយហុក បានពន្យល់តាមបច្ចេកទេស មុនបានជាផលិតផលមាសសម្រេច គឺត្រូវឆ្លងកាត់នីតីវិធីតាំងពីដំណើរការរៀបចំការដ្ឋាន ការកំណត់ទីតាំងរណ្តៅរ៉ែ ការខួងបំផ្ទុះគ្រាប់រំសេវបំបែកថ្ម រហូតដល់ដំណាក់ការចម្រាញ់ដែលមាន ៧ ដំណាក់កាល និងការឈានដល់ដំណាក់កាលចុងក្រោយនៃការដកហូតចេញជាផលិតផលមាសសម្រេចបញ្ចេញនៅលើទីផ្សារ៕

ព័ត៌មានសន្តិសុខសង្គម

បេសកកម្មអ្នកសារព័ត៌មានទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ផ្តោតទៅលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍

ភ្នំពេញ÷នៅព្រឹកថ្ងៃព្រហ្បតិ៍ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូអ្នកសារព័ត៌មានចំនួន៥០នាក់ មកពី២០ស្ថាប័ន ដើម្បីធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ផ្សព្វផ្សាយលក្ខណៈទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ ឧហ្សាហកម្មរ៉ែ និងកសិឧស្សាហកម្ម ដែលផ្សាយចេញជា៥ភាសារដូចជា«ភាសារខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស»។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងថា បេសកកម្មលើនេះមានលក្ខណៈប្លែកពីបេសកកម្មកន្លងមក ដោយផ្តោតទៅលើវិស័យឧហ្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្ដានុពលក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភាគឦសានទាំងពីរនេះ ហាក់ដូចជាមិនទាន់ទូលំទូលាយនៅឡើយ។ សូមជម្រាបថា បេសកកម្មនេះមានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងជាបេសកកម្មលើកទី៧ របស់ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បន្ទាប់ពីខេត្តព្រះសីហនុ ,ខេត្តកែប, ខេត្តសៀមរាប, ខេត្តពោធិ៍សាត់, រមណីយដ្ឋានឋានសួគ៌បូកគោ ហើយក្លឹបអ្នកកាសែតកម្ពុជា (ក អ.ក) និងព្យាយាមរៀបចំបេសកកម្មអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗច្រើនទៀត ដោយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនបន្តគាំទ្របេសកម្មនេះ ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង។ បើតាមការរៀបចំនៃដំណើរបេសកកម្មរយ:ពេល៤ថ្ងៃនេះ […]

ព័ត៌មានសន្តិសុខសង្គម

ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បី ជួយសង្រ្គោះជីវិត

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខ្មែរ មួយចំនួនបានយកថ្ងៃ១៤កុម្ភៈ បុណ្យទិវានៃក្ដីស្រឡាញ់ ដើម្បីរំឭកដល់អ្នកមានគុណមនុស្សដែលខ្លួនឯងស្រឡាញ់ ហើយតែងតែផ្តល់អំណោយផ្សេងៗ ដើម្បីជាការតបស្នងសងគុណផងដែរ។ ស្របពេលឱកាសនោះ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យទិវានៃក្ដីស្រឡាញ់ថ្ងៃ១៤កុម្ភៈនឹងឈានចូលមកដល់ ក្នុងនាមមន្ទីរពេទ្យបង្អែកខេត្ត សូមអំពាវនាវដល់សប្បុរសជន ដែលមានបំណងស្ម័គ្រចិត្តចង់ធ្វើការបរិច្ចាគឈាម អាចមកកាន់មន្ទីរពទ្យបង្អែកខេត្ត ធ្វើការពិគ្រោះយោបល់ជាមួយអ្នកគ្រូ ឬលោកគ្រូពេទ្យជំនាញបាន ហើយការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់បងប្អូននេះ ពិតជាមានតម្លៃណាស់ សម្រាប់អ្នកជំងឺដែលកំពុងខ្វះឈាម និងកំពុងរង់ចាំការជួយសង្គ្រោះពីបងប្អូន។ លោកវេជ្ជបណ្ឌិត បន្ថែមថា អ្នកដែលអាចចូលរួមបរិច្ចាគផ្តល់ឈាមបានមានអាយុចាប់ ១៨ដល់៦០ឆ្នាំ នឹងមានសុខភាពល្អ ហើយបើមនុស្សប្រុសអាចផ្តល់ឈាមចន្លោះពី ៣ខែម្តង រីឯមនុស្សស្រីចន្លោះពី ៤ខែម្តង។ ទន្ទឹមនេះការផ្តល់ឈាម ក៏មានអត្ថប្រយោជន៍ច្រើនដែរ សម្រាប់រាងកាយមនុស្ស ដូចជាជួយឲ្យយើងដឹងពីជំងឺផ្សេងៗផងដែរ ដូចជា រលាកថ្លើមប្រភេទA.B.C  ជំងឺអេដស៍ ការកាត់បន្ថយការឡើងទម្ងន់ ជួយឲ្យដំណើរការបេះដូងល្អ កាត់បន្ថយជាតិខ្លាញ់នៅក្នុងឈាម កាត់បន្ថយភាពតានតឹង កាត់បន្ថយជាតិដែក ដែលធ្វើឲ្យប៉ះពាល់ដល់លំពែង និងថ្លើម និងជួយឲ្យមានគ្រាប់ឈាមល្អផងដែរ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គ្រាប់ឈាមនៅក្នុងរាងកាយរបស់មនុស្សយើងមានអាយុត្រឹមតែ ១២០ថ្ងៃប៉ុណ្ណោះ ហើយបើយើងបានបរិច្ចាគផ្តល់ឈាមចាស់ […]