ព័ត៌មានអន្តរជាតិ

ត្រាំ សម្រេចយកពន្ធលើទំនិញនាំពីកម្ពុជា ក្នុងអត្រា ៣៦%

វ៉ាស៊ីនតោន៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចយកពន្ធលើទំនិញពីកម្ពុជា និង៣៦% ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ទៅ។

ការសម្រេចនេះ ធ្វើឡើងកាលពីថ្ងៃចន្ទទី៧ ខែកក្កដា បន្ទាប់ពីលោក ត្រាំ ផ្ញើលិខិតទៅកាន់ប្រទេសជាច្រើនដើម្បីជូនដំណឹងអំពីអត្រាពន្ធថ្មី លើទំនិញដែលនាំចូលសហរដ្ឋអាមេរិក។ ចំពោះកម្ពុជា អត្រា ៣៦% នេះគឺ ទាបជាងអត្រា ៤៩% ដែលលោក ត្រាំ ប្រកាសដំបូងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។

ប្រមុខសេតវិមានបានហៅពន្ធទាំងនេះថាជា «ពន្ធបដិការ» ដោយអះអាងថា ការដាក់ពន្ធបែបនេះគឺដើម្បីធ្វើឲ្យលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព និងដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មទំនិញដ៏ធំរបស់សហរដ្ឋអាមេរិក។

យោងតាមលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចុះថ្ងៃទី ០៧ ខែកក្កដា​ ឆ្នាំ ២០២៥ ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យដឹងថា ការកំណត់អាត្រាពន្ធនេះ គឺឆ្លើយតបទៅឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចអាមេរិក ហើយក៏ជាហេតុផល “សន្តិសុខ” អាមេរិកផងដែរ៕

 

Leave a Reply

Your email address will not be published.