ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដេីម្បីពង្រឹងភាពជាគូរ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

ចេញផ្សាយ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៤ ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា និងសហការី ដើម្បីពង្រឹងនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរយៈពេលជាង ៣០ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យសកម្មភាពមីន ក្នុងនោះរួមមានការបោសសម្អាតមីន កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំផ្សព្វផ្សាយយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងបញ្ហាប្រឈមនានា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងការរដោះផ្ទៃដីជូនប្រជាពលរដ្ឋ និងការកាត់បន្ថយអត្រាគ្រោះថ្នាក់ជាប្រចាំ ប៉ុន្តែកម្ពុជានៅតែបន្តធ្វើការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនូវតំបន់សង្ស័យមួយចំនួន ជាពិសេសបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងចំណោមដៃគូដទៃទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយការសម្រេចបានរបស់កម្ពុជានាពេលកន្លងមក ក៏ជាសមិទ្ធផលមួយរបស់ប្រទេសអូស្រ្តាលីផងដែរ។ តាងនាមសម្តេចធិបតី […]

ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការទូតសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយប្រកបដោយមោទនភាព នៅពេលកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុកចិត្ត ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅចំពោះសមភាគី ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅរាត្រីទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន។ សម្តេចរដ្ឋសភាធិបតី ក្នុងនាមរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ចាវ ឡឺជី និងសហការី ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ជូនគណៈប្រតិភូ ចាប់តាំងពីបានមកដល់ប្រទេសចិន ទឹកដីដ៏ស្រស់ស្អាត ទំាងនៅក្នុងរដ្ឋធានីប៉េកាំង និង ខេត្តក្វាងតុង ដែលគណៈប្រតិភូបានឆ្លងកាត់។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ចាវ ឡឺជី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តមណ្ឌលគិរី៖ជាក់ស្ដែងនៅថ្ងៃទី២៣ កញ្ញា ២០២៤ ក្រុមរថយន្តOff Roadគោព្រៃមណ្ឌលគិរី បានដឹកនាំក្បួនរថយន្តជាច្រើនគ្រឿងធ្វើដំណើរទៅកម្សាន្ត និងពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម ភូមិសាស្ត្រស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី ។ ដំណើរកម្សាន្តឆ្លុះបង្ហាញឲ្យឃើញពីសក្ដានុពលធម្មជាតិយ៉ាងទាក់ទាញ ជាមួយនិងវិធានការពារសុវត្ថិភាពជូនភ្ញៀវទេសចរយ៉ាងល្អពីសំណាក់កងកម្លាំងការពារព្រំដែននៅទីនោះ ។ លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានអំពាវនាវឲ្យអ្នកទេសចរដែលមកកម្សាន្តខេត្តមណ្ឌលគិរី គួរសាកល្បងមកកម្សាន្តតាមបន្ទាត់ព្រំដែន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រោះតំបន់នេះពោពេញទៅដោយ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងមានជម្រើសសម្រាប់ការកម្សាន្តគួរឲ្យចាប់អារម្មណ៍ ។ លោកបន្តថា ក្នុងដំណើរកម្សាន្តមកកាន់ទីនេះ ភ្ញៀវអាចចូលទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា បន្ទាប់មកបានឆ្លងកាត់តំបន់ទេសចរណ៍ភ្នំណាមលៀរ ដ៏ល្អឯក ដែលជាភ្នំថ្មម៉ាបធំបំផុតរបស់ខេត្តមណ្ឌលគិរី និងស្រស់ស្អាតខ្លាំង ។ មិនតែប៉ុណ្ណោះតាមដងផ្លូវហ៊ុព័ទ្ធទៅដោយធម្មជាតិព្រៃឈើយ៉ាងស្រស់បំព្រង ផ្លូវក្រវ៉ាត់ព្រំដែនមានការស្ថាបនាជាប្រភេទផ្លូវក្រួសក្រហមធំទូលាយ មិនពិបាកធ្វើដំណើរ ដែលធ្វើឲ្យភ្ញៀវទេសចរនឹងប្លែកភ្នែក ប្លែកអារម្មណ៍ ។ ទន្ទឹមនេះដែរចំពោះក្រុមអ្នកទេសចររថយន្តOff Raod ដែលចូលចិត្តបើករថយន្តឆ្លងកាត់ឧបសគ្គ តំបន់នេះក៏មានទីតាំង និងប្រភេទផ្លូវព្រៃភ្នំអនុញ្ញាតឲ្យរថយន្តOffRoadបើកបរយ៉ាងសប្បាយ ។ ក្នុងដំណើរកម្សាន្តរបស់អ្នកទេសចរដឹកនាំដោយក្រុមរថយន្តOffRoadគោព្រៃមណ្ឌលគិរី ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ ព្រមទាំងថវិកា ដែលជាអំណោយរបស់សប្បុរសជន ព្រះសង្ឃ និងក្រុមគោព្រៃមណ្ឌលគិរីផ្ទាល់ ផ្ដល់ជូនកងកម្លាំងដែលកំពុងឈរជើងការពារទឹកដី […]

ព័ត៌មានជាតិ

«ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍

នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងទេសចរណ៍ សរុបចំនួន ៣៥០រូប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមយើងម្នាក់ៗជាប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia) ។ អង្គភាពក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវបុរេសកម្ម, សកម្ម និងអន្តរសកម្ម ផ្តល់កិច្ចសហការល្អ ក្នុងភាពជាដៃគូ ជាមួយវិស័យឯកជន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង […]

ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ

  ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយមានការចូលរួមអមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ (លើកកម្ពស់មិត្តភាព, ស្មោះត្រង់រួមគ្នា, អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ ប្រកបដោយបរិយាប័ន្ន ក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់)៕

ព័ត៌មានជាតិ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំការងារត្រៀមជួសជុលខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី

ខេត្តសៀមរាប៖ ខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបានក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ។ លោក ជា សារិទ្ធិ បុរាណវិទូ អ្នកគ្រប់គ្រងការដ្ឋានបានឱ្យដឹងថា ខ្លោងទ្វារទី២នេះ មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះនៃរចនាសម្ពន្ធខ្លោងទ្វារបានរលុះធ្លាក់ចេញទីតាំងដើម ដោយសារតែកង្វះការថែទាំ អាយុកាលនៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួនពុកផុយជាដើម។ អ្នកជំនាញរូបនេះបន្តថា ក្នុងឆ្នាំ២០២៤ ក្រុមការងារបានស្រាវជ្រាវឯកសារ ធ្វើសម្រង់ប្លង់ កំណាយរកថ្ម រៀបផ្គុំថ្មសាកល្បង ជួសជុលគ្រឹះ នឹងបន្តជួសជុលតួខ្លោងទ្វារក្នុងឆ្នាំ២០២៥ខាងមុខ។ លោក សារិទ្ធិ បញ្ជាក់ថា ការងាររកថ្មដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលខែសីហាមក រកឃើញថ្មប្រមាណពី៧០ ទៅ៨០ភាគរយ ដែលជាផ្នែកនៃរចនាសម្ពន្ធហោជាង និងដំបូលនៅទិសខាងកើត ទិសខាងជើង និងទិសខាងលិច រួមទាំងជញ្ជាំងជ្រុងពាយ័ព្យផង ។ លោក ស្វើយ សុផល អ្នកជំនាញស្វែងរកថ្ម ឱ្យដឹងថា ទោះបីខ្លោងទ្វារប្រាសាទបន្ទាយប្រី មានសភាពតូចនិងថ្មមានចំនួនតិចក្តី ក៏មិនមានភាពងាយស្រួលប៉ុន្មានឡើយ។ ការស្វែងរកទីតាំងដើមនៃថ្មនីមួយៗ ត្រូវដឹងពីដំណរថ្មពីមួយដុំទៅមួយដុំទៀត ដែលទាមទារការព្យាយាម និងភាពអត់ធ្មត់។ ម្យ៉ាងទៀត ថ្មមួយចំនួនបានបាត់បង់ និងខូចខាតធ្វើឱ្យពិបាកសម្គាល់។ ទោះបីយ៉ាងណា […]

ព័ត៌មានអន្តរជាតិ

តស៊ូព្យាយាមនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងតំបន់ស៊ីនជាំងដ៏ស្រស់ស្អាត

ឆ្នាំនេះជាខួបទី ៧០នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំងនៃសាលាបក្សមជ្ឈិមចិន។ លោក XiJinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាលប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់និងមានទំនួលខុសត្រូវកាន់តែច្រើនជូនដល់តំបន់ស៊ីនជាំង។ កម្មាភិបាលនិងមហាជនទាំងឡាយបានបង្ហាញពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខនិងសិ្ថរភាពយូរអង្វែងនៃសង្គមស៊ីនជាំង៕

ព័ត៌មានអន្តរជាតិ

តួលេខអ្នកស្លាប់ដោយសារទឹកជំនន់នៅមីយ៉ាន់ម៉ា បន្តកើនឡើង

   ប្រភព៖​ AFP ណៃពិដោ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយឥទ្ធិពលព្យុះ Yagi បានបន្តកើនដល់៣៨៤នាក់​និង៨៩នាក់បាត់ខ្លួន។ ព្យុះ Yagi បានវាយប្រហារលើ តំបន់ភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពី២សប្ដាហ៍មុន ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏អាក្រក់ ដែលបានផ្ដាច់ជីវិតមនុស្សសរុបលើស៧០០នាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះវៀតណាមនិងមីយ៉ាន់ម៉ា មានចំនួនអ្នកស្លាប់ច្រើនជាងគេ។ អ្នកនាំពាក្យរបបសឹកបាននិយាយថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារទឹកជំនន់ គឺ៣៨៤នាក់ រីឯបាត់ខ្លួនចំនួន៨៩នាក់។ គ្រោះទឹកជំនន់នេះ ជាការបន្ថែមទុក្ខវេទនាមកលើប្រទេស ដែលមនុស្សប្រមាណរាប់លាននាក់ បានព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ ដោយសារតែជម្លោះរយៈពេលជាង៣ឆ្នាំ ដែលផ្តើមចេញពី ការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១។ អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនអាចដល់៨៨៧,០០០នាក់ ប្រហែលជាបានទទួលរងផលប៉ះពាល់ នៅមីយ៉ាន់ម៉ា ដោយសារឥទ្ធិពលព្យុះ Yagi។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការអំពាវនាវយ៉ាងកម្រមួយ ដោយស្វែងរកការផ្តល់ជំនួយពីបរទេស ដើម្បីយកទៅជួយជនរងគ្រោះ៕

ព័ត៌មានសន្តិសុខសង្គម

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា

សម្រាប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អាន ដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រ ចិនខាងត្បូង នៅបន្តមានឥទ្ធិពលខណៈ សម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានសន្តិសុខសង្គម

ទឹកជ្រោះប៊ូស្រា គឺជាបេះដូងនៃខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ពេលនិយាយពីអ្នកទេសចរតែងតែនឹកឃើញនូវទឹកជ្រោះប៊ូស្រា ដំបូងគេបង្អស់ ។ ទឹកជ្រោះនេះ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី មានចម្ងាយ៣៣គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ។ ទឹកជ្រោះនេះ មានទេសភាពដ៏ស្រស់ត្រកាលបូករួមទាំងការរៀបចំលម្អបន្ថែម ដែលផ្តល់ភាពងាយស្រួលដល់អ្នកទេស​ចរ ហើយក៏បានទាក់ទាញអ្នកទេសចរបានកាន់តែច្រើនផងដែរ។ ទឹកជ្រោះប៊ូស្រា បានចែកចេញជាបីដំណាក់ ដោយទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ១២ម៉ែត្រ ដែលមានទទឹង១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ ទៅ១៥ម៉ែត្រ នៅរដូវប្រាំង។ ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥ ទៅ២០ម៉ែត្រ និងមានទទឹង២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ២៥ម៉ែត្រ នៅរដូវប្រាំង។ ចំណែក ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងដំណាក់ទី២ ហើយល្បាក់នេះ មិនមានមនុស្សទៅដល់នោះទេ ពីព្រោះជាតំបន់ព្រៃក្រាស់ និងតំបន់សម្បូរសត្វព្រៃ៕