ព័ត៌មានសន្តិសុខសង្គម

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ចេញផ្សាយ​ ថ្ងៃទី 26/09/2024 ​ភ្នំពេញ​ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤៖

ព័ត៌មានសន្តិសុខសង្គម

ទូតកូរ៉េ ថ្លែងអំណរគុណនគរបាលកម្ពុជា តែងតែផ្តល់កិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។ គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យអនុវត្តច្បាប់។ ក្នុងជំនួបនេះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហការអនុវត្តច្បាប់រវាងនគរបាលកម្ពុជា និងនគរបាលកូរ៉េ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត Park Jung-Wook បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែនៅផ្តល់នូវកិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋកូរ៉េ ដែលកំពុងធ្វើការងារក៏ដូចជាប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ជូនឯកឧត្តមបណ្ឌិត Park Jung-Wook អំពីការផ្តល់អាទិភាពក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេសទាំងអស់ដែលមានវត្តមានៅក្នុងប្រទេសកម្ពុជា រួមទាំងពលរដ្ឋកូរ៉េផងដែរ។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវលទ្ធផលកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ ជាពិសេសការគាំទ្រជួយគ្នាទៅវិញទៅមកលើការបំពាក់ឧបករណ៍ សម្ភារៈ បច្ចេកទេសសន្តិសុខ ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី៕

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ណែនាំដល់អាជ្ញាធរ ក្រុមការងារចុះមូលដ្ឋាន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គនៅតែបន្តឡើង

អត្ថបទ : ក្រសួងព័ត៌មាន ភ្នំពេញ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានណែនាំដល់អាជ្ញាធរ និងអំពាវនាវដល់ប្រប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គនៅតែបន្តឡើង! ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះ មានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ម៉ែត្រ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ បន្ថែមថា៖ “ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំបានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទឹកជំនន់ខ្លាំង និងត្រៀមលក្ខណៈបង្ការផ្សេងៗ”។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសវេចខ្ចប់ទុកដាក់របស់របរផ្សេងៗដែលងាយនឹងខូចខាតឱ្យខ្ពស់ពីទឹក, មើលថែកូនតូចៗឱ្យបានល្អចៀសវាងការគ្រោះថ្នាក់ផ្សេងៗ, ឧស្សាហ៍ពិនិត្យជុំវិញផ្ទះ និងក្នុងផ្ទះខ្លាចក្រែងមានសត្វអសិរពិសរត់ពីទឹកជំនន់មកពួនសម្ងំ ដែលអាចបង្កគ្រោះថ្នាក់ ព្រមទាំងប្រកាន់នូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការខ្លួនពីជំងឺដំកាត់ផ្សេងៗ។ […]

ព័ត៌មានសន្តិសុខសង្គម

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៖

ព័ត៌មានសន្តិសុខសង្គម

ខេត្តមណ្ឌលគិរី៖ជាក់ស្ដែងនៅថ្ងៃទី២៣ កញ្ញា ២០២៤ ក្រុមរថយន្តOff Roadគោព្រៃមណ្ឌលគិរី បានដឹកនាំក្បួនរថយន្តជាច្រើនគ្រឿងធ្វើដំណើរទៅកម្សាន្ត និងពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម ភូមិសាស្ត្រស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី ។ ដំណើរកម្សាន្តឆ្លុះបង្ហាញឲ្យឃើញពីសក្ដានុពលធម្មជាតិយ៉ាងទាក់ទាញ ជាមួយនិងវិធានការពារសុវត្ថិភាពជូនភ្ញៀវទេសចរយ៉ាងល្អពីសំណាក់កងកម្លាំងការពារព្រំដែននៅទីនោះ ។ លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានអំពាវនាវឲ្យអ្នកទេសចរដែលមកកម្សាន្តខេត្តមណ្ឌលគិរី គួរសាកល្បងមកកម្សាន្តតាមបន្ទាត់ព្រំដែន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រោះតំបន់នេះពោពេញទៅដោយ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងមានជម្រើសសម្រាប់ការកម្សាន្តគួរឲ្យចាប់អារម្មណ៍ ។ លោកបន្តថា ក្នុងដំណើរកម្សាន្តមកកាន់ទីនេះ ភ្ញៀវអាចចូលទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា បន្ទាប់មកបានឆ្លងកាត់តំបន់ទេសចរណ៍ភ្នំណាមលៀរ ដ៏ល្អឯក ដែលជាភ្នំថ្មម៉ាបធំបំផុតរបស់ខេត្តមណ្ឌលគិរី និងស្រស់ស្អាតខ្លាំង ។ មិនតែប៉ុណ្ណោះតាមដងផ្លូវហ៊ុព័ទ្ធទៅដោយធម្មជាតិព្រៃឈើយ៉ាងស្រស់បំព្រង ផ្លូវក្រវ៉ាត់ព្រំដែនមានការស្ថាបនាជាប្រភេទផ្លូវក្រួសក្រហមធំទូលាយ មិនពិបាកធ្វើដំណើរ ដែលធ្វើឲ្យភ្ញៀវទេសចរនឹងប្លែកភ្នែក ប្លែកអារម្មណ៍ ។ ទន្ទឹមនេះដែរចំពោះក្រុមអ្នកទេសចររថយន្តOff Raod ដែលចូលចិត្តបើករថយន្តឆ្លងកាត់ឧបសគ្គ តំបន់នេះក៏មានទីតាំង និងប្រភេទផ្លូវព្រៃភ្នំអនុញ្ញាតឲ្យរថយន្តOffRoadបើកបរយ៉ាងសប្បាយ ។ ក្នុងដំណើរកម្សាន្តរបស់អ្នកទេសចរដឹកនាំដោយក្រុមរថយន្តOffRoadគោព្រៃមណ្ឌលគិរី ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ ព្រមទាំងថវិកា ដែលជាអំណោយរបស់សប្បុរសជន ព្រះសង្ឃ និងក្រុមគោព្រៃមណ្ឌលគិរីផ្ទាល់ ផ្ដល់ជូនកងកម្លាំងដែលកំពុងឈរជើងការពារទឹកដី […]

ព័ត៌មានសន្តិសុខសង្គម

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា

សម្រាប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អាន ដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រ ចិនខាងត្បូង នៅបន្តមានឥទ្ធិពលខណៈ សម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានសន្តិសុខសង្គម

ទឹកជ្រោះប៊ូស្រា គឺជាបេះដូងនៃខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ពេលនិយាយពីអ្នកទេសចរតែងតែនឹកឃើញនូវទឹកជ្រោះប៊ូស្រា ដំបូងគេបង្អស់ ។ ទឹកជ្រោះនេះ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី មានចម្ងាយ៣៣គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ។ ទឹកជ្រោះនេះ មានទេសភាពដ៏ស្រស់ត្រកាលបូករួមទាំងការរៀបចំលម្អបន្ថែម ដែលផ្តល់ភាពងាយស្រួលដល់អ្នកទេស​ចរ ហើយក៏បានទាក់ទាញអ្នកទេសចរបានកាន់តែច្រើនផងដែរ។ ទឹកជ្រោះប៊ូស្រា បានចែកចេញជាបីដំណាក់ ដោយទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ១២ម៉ែត្រ ដែលមានទទឹង១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ ទៅ១៥ម៉ែត្រ នៅរដូវប្រាំង។ ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥ ទៅ២០ម៉ែត្រ និងមានទទឹង២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ២៥ម៉ែត្រ នៅរដូវប្រាំង។ ចំណែក ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងដំណាក់ទី២ ហើយល្បាក់នេះ មិនមានមនុស្សទៅដល់នោះទេ ពីព្រោះជាតំបន់ព្រៃក្រាស់ និងតំបន់សម្បូរសត្វព្រៃ៕

ព័ត៌មានសន្តិសុខសង្គម

ទិដ្ឋភាព នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ

ខេត្តសៀមរាប៖ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុមិនអំណោយផល ព្រះអាទិត្យមិនអាចបញ្ចេញរស្មីបានក៏ដោយក្តី ។ ព្រឹត្តិការណ៍សមរាត្រី នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសចរជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ ។ គូសរំលេចផងដែរថា ព្រឹត្តិការណ៍អយន្តកាល ឬសមរាត្រីនេះ គឺព្រះអាទិត្យរះនៅចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំមានចំនួន ២ដង ដូចជា ៖ ទី១. សមរាត្រីរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា និងទី២. សមរាត្រីរដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ៕

ព័ត៌មានសន្តិសុខសង្គម

ព្រឹត្តិបត្រព័ត៌មាន ឧតុនិយម និងជលសាស្ត្រ ខេត្តក្រចេះ

ព្រឹត្តិបត្រព័ត៌មាន ឧតុនិយម និងជលសាស្ត្រ ខេត្តក្រចេះ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ *សីតុណ្ហភាព -អតិបរិមា=31.0°c -អប្បបរមា=26.0°c *កម្ពស់ទឹកស្ថានីយ៍ជលសាស្ត្រ មេគង្គក្រចេះ -ម៉ោង៧ល្ងាច=20.98m -ម៉ោង៧ព្រឹក =21.12m •កម្ពស់ទឹកប្រុងប្រយ័ត្ន= 22.00m *កម្រិតទឹកភ្លៀង 1/ស្ថានីយ៍ក្រចេះ=40.0mm 2/ស្ថានីយ៍សំបូរ=49.0mm 3/ស្ថានីយ៍ចិត្របុរី(ដារ)=39.3m 4/ស្ថានីយ៍ស្វាយជ្រះ=35.3mm 5/ស្ថានីយ៍ស្នួល=36.0mm 6/ស្ថានីយ៍អូរគ្រៀង=45.4mm 7/ស្ថានីយ៍ឆ្លូង=5.0mm 8/ស្ថានីយ៍ព្រែកប្រសព្វ=10.5mm