ព័ត៌មានសន្តិសុខសង្គម

ប៉ូលិសចុះចាប់សិប្បកម្ម កែឆ្នៃឈើ ខុសច្បាប់ មួយកន្លែង ក្នុងដែនគ្រប់គ្រង ដោយបរិស្ថាន សសរស្ដម្ភ តោ

ខេត្តក្រចេះ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ខាននគរបាលខេត្តក្រចេះ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ កាលពីថ្ងៃទី២ កក្កដា ២០២៥ បានចុះចាប់ និងរុះរើទីតាំងសិប្បកម្មកែច្នៃឈើ ដោយអនាធិបតេយ្យមួយកន្លែង ស្ថិតនៅក្នុងតំបន់ព្រៃការពារដោយបរិស្ថានសសរស្ដម្ភតោ ភូមិស្រែជិ: ឃុំស្រែជិ: ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានរស់នៅឃុំស្រែជិ: ស្រុកអូរគ្រៀងសែនជ័យ ថា រោងសិប្បកម្មនេះ ម្ចាស់ជាទាហានម្នាក់ នៅខេត្តស្ទឹងត្រែង ។ ហើយ រោងសិប្បកម្មនេះ បានដំណើរការអារច្រៀកឈើ ធ្វើជាគ្រឿងសង្ហារឹម ជាងមួយឆ្នាំមកហើយ។ ប្រភពដដែលបន្តថា រោងសិប្បកម្មនេះបានប្រមូលទិញឈើពីអ្នកអារ ជ្រៀក នៅក្នុងដែនការពារដោយបរិស្ថានសសរស្ដម្ភ និងព្រៃសហគមន៍ ហើយកែច្នៃ និងបង្គំជាគ្រឿងសង្ហារឹមក្នុងទឹកដីដែនការពារបរិស្ថានសសរស្កម្ភតោ ទល់មុខស្នាក់ការបរិស្ថាន ដែលប្រជាពលរដ្ឋ បានលើកគ្នាទៅដុតបំផ្លាញចោល ប៉ុន្មានឆ្នាំមុន កន្លងមកនោះ ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងរួមមាន: ម៉ាស៊ីនម៉ាស៊ូតចំនូន២គ្រឿង រ៉ៃអារឈើចំនួន១គ្រឿង ឈើលេខ១(ប្រភេទឈើខ្វាវ) ឈើលេខ១(ប្រភេទឈើសុក្រម) ឈើលេខ២(ប្រភេទឈើខ្លុង) និងឈើប្រភេទឈើក្រៅលំដាប់ថ្នាក់ជាច្រើនទៀត ពុំទាន់បានធ្វើការ វាស់វែង ។ ក្រោយពីការ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងកសិកម្មប្រកាសពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ ពីសំណាក់អគ្គរដ្ឋបាលគយចិន។ ក្រសួងកសិកម្មបញ្ជាក់ថា កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ ពីរគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារ របស់ប្រទេសចិន។ ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារ ដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។ ក្រសួងជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា […]

ព័ត៌មានសន្តិសុខសង្គម

គួរឱ្យសម្រេចណាស់ថ្មបាក់សង្កត់ស្លាប់កម្មករ ២នាក់ ក្នុងក្រុមហ៊ុនសំបូរ ម៉ាញនីង

ខេត្តក្រចេះ ៖ កម្មកររបស់ក្រុមហ៊ុន សំបូរ ម៉ាញនីង (ថ្មម៉ាប) ចំនួន ២ នាក់ ត្រូវថ្មបាក់សង្កត់ស្លាប់ភ្លាមៗនឹងកន្លែង ខណៈពេលកំពុងធ្វើការងារ កាលពីវេលាម៉ោង ១៥នឹង៣០នាទី ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ករណីនេះ សមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោងរហូតដល់យប់ ទម្រាំកាយយកសាកសពកម្មករទាំង ២ នាក់នោះបាន។ ជនរងគ្រោះទី១- ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ និងទី២- ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ សាកសពកម្មករ […]

ព័ត៌មានសន្តិសុខសង្គម

ឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក មន្ត្រីនគរបាលចរាចរណ៍ ៣ រូប ត្រូវបានបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ

ឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក មន្ត្រីនគរបាលចរាចរណ៍ ៣ រូប ត្រូវបានបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ភ្នំពេញ ៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានយកមកបញ្ឈរជើងមួយរយៈ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ៖អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងវប្បធម៌ខ្មែរ បដិសេធការលើកឡើងរបស់លោកស្រី ផែថងថាន ដែលថា ក្រុមប្រាសាទតាមាន់ជារបស់ថៃ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា រដ្ឋមន្ត្រីក្រសួងវប្បធម៌រថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាលចរាចរណ៍០៣រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានយកមកបញ្ឈរជើងមួយរយៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ៖អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរក្រុងសហការជាមួយកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងផ្សារក្រុងសែនមនោរម្យ ដែលចត និង លក់ដូរគ្មានសណ្ដាប់ធ្នាប

ខេត្តមណ្ឌលគិរី ៖នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក មាស ចន្នី អភិបាល​រងក្រុងសែមនោរម្យងបានឲ្យដឹងថា តាមការណែនាំថ្នាក់ដឹកនាំក្រុង ដើម្បីឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងម៉ូតូ និងរថយន្តចតធ្វើឲ្យស្ទះពិបាកក្នុងការធ្វើដំណើរ ក្នុងបរិវេណផ្សារសែនមនោរម្យ។ គណៈបញ្ជាការឯកភាពក្រុងបានដឹកនាំក្រុមការងារចុះ​រុះ ចុះរើដកហូតស្លាកយីហោ​ ដែលគ្មានលិខិតអនុញ្ញាត និងស្លាកដែលខុសពីការណែនាំ ចំនួន​០៧ទីតាំង ស្មើនឹង​ ០៩ស្លាក និងបានបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ដែលលក់ដូរដាក់សម្ភាររំលោភលើផ្លូវសាធារណៈ និងការចតម៉ូតូឬរថយន្តដែលធ្វើឲ្យកកស្ទះចរាចរណ៍ធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។ លោក មាស ចន្នី បានបញ្ជាឲ្យអាជ្ញាធរក្រុងនិងកម្លាំងចម្រុះតែងតែចុះរៀបចំសណ្ដាប់ធ្នាប់យ៉ាងហោចមួយសប្ដាហ៍ម្ដង ដោយឃើញថា ពួកគេនៅតែបន្តលក់ដូរ ដាក់សម្ភារគ្មានសណ្ដាប់ធ្នាប់។ បន្ថែមពីនេះ និងណែនាំទៅដល់អាជីវករមួយចំនួននៅផ្សាសែនមនោរម្យដែលលក់ដូររំលោភលើចំណីផ្លូវ ដែលធ្វើឲ្យប៉ះពាល់ សណ្ដាប់ធ្នាប់ ជាច្រើនដងទៅទៀត។ លើសពីនោះ មានអាជីវករលក់ដូរជាច្រើនបានសហការជាមួយ អាជ្ញាធររដ្ឋបាលក្រុង ដោយមិនធ្វើការលក់រំលោភលើចំណីផ្លូវប៉ះពាល់ ទៅដល់ សណ្ដាប់ធ្នាប់ ទៀតនោះទេ។ ប៉ុន្តែបើតាមការអង្កេតមានអាជីវករមួយចំនួនតូចនៅតែឆ្លៀតឱកាសលក់រំលោភលើផ្លូវសាធារណៈ ក៏ដូចជាចតម៉ូតូគ្មានរបៀបរៀបរយដែលធ្វើឲ្យកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរដដែល។ លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យក៏បាន អំពាវនាវ និងស្នើទៅដល់អាជីវករគ្រប់រូបដែលលក់ដូរនៅក្រុងសែនមនោរម្យមេត្តាចូលរួមគោរពច្បាប់ក៏ដូចជាថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការលក់ដូរទាំងចតម៉ូតូនិងរថយន្តដែលធ្វើឲ្យការកកស្ទះ ដល់ការធ្វើដំណើរ។ ជាពិសេសភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តមណ្ឌលគិរី ពេលឃើញទិដ្ឋភាពបែបនេះដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្តផងដែរ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ទទួលបានផ្លែផ្កាពីកិច្ចប្រជុំលើកទី២

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ក្រុមការងារទាំងបីរបស់កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គទទួលបានផ្លែផ្កាពីកិច្ចប្រជុំលើកទី២។ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជាខាងលើ ថ្លែងបែបនេះក្រោយពីប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ មាន:កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម បានបិទបញ្ចប់កិច្ចប្រជុំលើកទី២របស់ខ្លួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយពីចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មក ។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គទាំងអស់បានធ្វើបច្ចុប្បន្នភាពការងាររបស់ខ្លួនដែលបានសម្រេចកាលពីកិច្ចប្រជុំលើកទី១ ឆ្នាំ២០២៤ កន្លងមក ព្រមទាំងបានលើកយកនៅបញ្ហាប្រឈមក៏ដូចជាវិធានការឆ្លើយតបនានាមកធ្វើការចែករំលែកចំណេះដឹង និងការលើកជាសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៥ -២០២៦ បន្តទៀត។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមទៀតថា ក្រុមការងារទាំងបីរបស់កម្ពុជាបានលើកយកនូវសកម្មភាពថ្មីៗមានជាអាទិ៍ : បណ្ដុះបណ្ដាលជំនាញនៃគ្រួសារ គ្រូបង្គោល វេទិកាយុវជន មិត្តអប់រំមិត្ត ការងារអប់រំសហគមន៍ពហុសាសនា លើកកម្ពស់ការងារអប់រំ បង្ការ […]

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បើកដែនអាកាសឡើងវិញទូទាំងប្រទេស ក្រោយសង្រ្គាមជាមួយអ៊ីស្រាអែល

តេហេរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបើកដែនអាកាសទូទាំងប្រទេសឡើងវិញហើយ រួមទាំងនៅលើរដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីបានបិទកាលពីថ្ងៃទី១៣ ខែមិថុនា ដោយសារតែសង្រ្គាមជាមួយអ៊ីស្រាអែល។ អ៊ីរ៉ង់បានបិទដែនអាកាសទូទាំងផ្ទៃប្រទេស កាលពីខែមុន បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវអាកាសមកលើខ្លួន ហើយទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីលនិងដ្រូនសងសឹកលើអ៊ីស្រាអែលវិញ។ ក្រោយមក បទឈប់បាញ់​រវាងប្រទេសទាំងពីរ បានចូលជាធរមានកាលពីថ្ងៃទី២៤ ខែមិថុនា។ ភ្លាមៗបន្ទាប់ពីមានបទឈប់បាញ់នោះ អ៊ីរ៉ង់បានបើកដែនអាកាស នៅភាគខាងកើតប្រទេស និងពង្រីកការអនុញ្ញាតឱ្យជើងហោះហើរអន្តរជាតិ បើកឆ្លងកាត់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អាកាសយានដ្ឋានអន្តរជាតិ Mehrabad និង Imam Khomeini ព្រមទាំងអាកាសយានដ្ឋានដទៃទៀត នៅតំបន់ភាគខាងជើង ខាងកើត ខាងលិច និងខាងត្បូងប្រទេស ត្រូវបានបើកឡើងវិញហើយ និងត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើប្រតិបត្តិការជើងហោះហើរ។ អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ជើងហោះហើរក្នុងស្រុកនិងអន្តរជាតិ មកពីអាកាសយានដ្ឋានទាំងអស់នៅទូទាំងប្រទេស លើកលែងតែ​នៅទីក្រុង Isfahan និងទីក្រុង Tabriz នឹងធ្វើប្រតិបត្តិការនៅចន្លោះម៉ោង៥៖០០នាទីព្រឹក និងម៉ោង៦៖០០ល្ងាច។ បើតាម IRNA ជើងហោះហើរមកពីទីក្រុងទាំងនេះ នឹងចាប់ផ្តើមប្រតិបត្តិការសាជាថ្មីភ្លាមៗ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ ចុងឆ្នាំនេះ គ្រឿងចក្រនឹងចូលជីក ដល់ទីតាំងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា នៅខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗ ជាច្រើនគ្រឿង នឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង ដែលបានដោះស្រាយផលប៉ះពាល់ ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដី តាមបណ្តោយព្រែកបានធ្វើរួចនៅខេត្ត២ ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារចុះពិនិត្យ ទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារ សម្រាប់កំណាត់ទី១ក្នុងខេត្តកណ្តាល និងកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងតាកែវ ។ នាឱកាសដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត-កែប នាថ្ងៃ៣ កក្កដា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានបន្តដំណើរតាមការគ្រោងទុក របស់រាជរដ្ឋាភិបាល ដែលបានប្រកាសថា គម្រោងនេះនឹងសាងសង់ចប់ជាស្ថាពរនៅឆ្នាំ២០២៨ ដោយមិនមានភាពយឺតយ៉ាវនោះទេ ខណៈបានត្រៀមគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីចូលទៅទីតាំងកំណត់សម្រាប់ ជីកព្រែកជីកហ្វូណនតេជោ ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន […]